កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមេសា
ចំរៀងលេខ១៥៦
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែឧសភា។
១០ នាទី: ប្រអប់សំនួរ។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។
២០ នាទី: «ភ្លឺ . . . ដូចជាតួពន្លឺ»។a បញ្ចប់ដោយថ្លែងសុន្ទរកថាអស់ប្រាំនាទី ដែលមានមូលដ្ឋានពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៧ ទំព័រ១៦-១៧ វគ្គ៨-១៣។ បញ្ជាក់នូវមូលហេតុដែលយើងមិនទុកសារព្រះរាជាណាចក្រជារឿងសម្ងាត់ឡើយ។
ចំរៀងលេខ១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមេសា
ចំរៀងលេខ២៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: «ការរស់នៅសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់យើង»។b ក្រោយពីពិគ្រោះវគ្គទី៣ សូមសម្ភាសយុវវ័យឬក្មេងជំទង់ម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹក។ តើគាត់បានប្រឈមមុខនឹងការពិបាកណាខ្លះតាំងពីបានទទួលបុណ្យជ្រមុជទឹក? តើអ្វីបានជួយគាត់ឲ្យអាចប្រឈមមុខបានយ៉ាងជោគជ័យនឹងការពិបាកនោះ? តើគាត់បានទទួលប្រយោជន៍អ្វីដោយបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា?
២០ នាទី: «ចូរធ្វើចុះ!»។c រួមបញ្ចូលការសម្ភាសន៍មនុស្សម្នាក់ឬពីរនាក់ ដែលកំពុងឆ្លៀតប្រយោជន៍ពីកាលនៅលីវ ដើម្បីបញ្ជឿនសារព្រះរាជាណាចក្រ។ អញ្ជើញឲ្យគេនិយាយប្រាប់នូវអ្វីដែលបានជួយគេឲ្យមានការពេញចិត្តក្នុងកិច្ចបំរើផ្សាយ។
ចំរៀងលេខ៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមេសា
ចំរៀងលេខ១១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមេសា។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែឧសភា។
១៥ នាទី: «កិច្ចការដែលតម្រូវឲ្យមានចិត្តរាបទាប»។d ពេលពិគ្រោះវគ្គទី៣ អញ្ជើញអ្នកស្ដាប់ឲ្យយោបល់អំពីរបៀបតបឆ្លើយ ប្រសិនបើអ្នកណាម្នាក់ក្នុងតំបន់ផ្សាយខំចំអកដាក់យើងឬធ្វើមិនគួរសមចំពោះយើង ឈ្លោះប្រកែក ឬខឹងនោះ។ ពេលពិគ្រោះវគ្គទី៤ រួមបញ្ចូលយោបល់ពីសៀវភៅការយល់ធ្លុះ ក្បាលទី១ ទំព័រ ១១៦០ វគ្គទី៣។ (ជាភាសាអង់គ្លេស)
២០ នាទី: «ការត្រឡប់ទៅជួបនាំឲ្យមានការសិក្សាព្រះគម្ពីរ»។e ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់ ដោយប្រើសំនួរដែលមានស្រាប់នោះ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ខ្លីៗដែលគាំទ្រចំណុចនេះ។ ពេលពិគ្រោះវគ្គទី៥ សូមធ្វើការសម្ដែងពីបទពិសោធន៍ក្នុងតំបន់ដែលបានបង្កើតឲ្យមានការសិក្សាព្រះគម្ពីរ។
ចំរៀងលេខ១៧៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែឧសភា
ចំរៀងលេខ៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: «ចូររៀបចំសិស្សព្រះគម្ពីរសំរាប់កិច្ចបំរើផ្សាយ»។f ពេលពិគ្រោះវគ្គ៤និង៥ សូមធ្វើការសម្ដែងមួយដែលបង្ហាញពីរបៀបជួយសិស្សរៀបចំធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ។ សិស្សចាប់ផ្ដើមនិយាយអ្វីដែលស្រួលយល់ដោយប្រើទំនុកដំកើង ៣៧:១១។ គ្រូនិយាយកាត់ថា៖ «ខ្ញុំមានសាសនាផ្ទាល់ខ្លួនហើយ»។ សិស្សមិនដឹងប្រាកដថានឹងត្រូវនិយាយយ៉ាងម៉េចទេ។ ទាំងពីរនាក់មើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ និងប្រធានបទគម្ពីរសំរាប់ការពិគ្រោះ នៅទំព័រ១០និង១១ មើលសាឡើងវិញនូវយោបល់ដែលមានទាំងប៉ុន្មាននោះ និងរើសយកយោបល់មួយដែលសិស្សស្រួលនិយាយ។ សិស្សចាប់ផ្ដើមនិយាយ ដោយផ្ដល់ការតបឆ្លើយយ៉ាងល្អ និងទទួលបានការលើកទឹកចិត្តពេលឃើញលទ្ធផលល្អ។
១៥ នាទី: ដំណឹងល្អនាំឲ្យមានចិត្តរីករាយ។ (សុ. ១៥:៣០) ការពិគ្រោះជាមួយនឹងអ្នកស្ដាប់ ដោយបង្ហាញនូវអ្វីដែលក្រុមជំនុំបានធ្វើដោយសារការខំប្រឹងយ៉ាងវិសេសក្នុងកំឡុងខែមីនានិងមេសា។ អញ្ជើញបងប្អូនឲ្យរៀបរាប់នូវបទពិសោធន៍ល្អៗដែលគេមានក្នុងទិដ្ឋភាពដូចតទៅនេះ: (១) ជួយមនុស្សចាប់អារម្មណ៍ឲ្យមកបុណ្យរំឭក (២) បំរើជាអ្នកត្រួសត្រាយជំនួយ (៣) លើកទឹកចិត្តអ្នកផ្សាយដែលឥតសកម្មឲ្យចាប់ផ្ដើមផ្សាយក្នុងក្រុមជំនុំម្ដងទៀត (៤) ជួយអ្នកថ្មីឲ្យចាប់ផ្ដើមផ្សព្វផ្សាយសាធារណៈ និង(៥) បណ្ដុះឲ្យអស់អ្នកដែលបានមកបុណ្យរំឭកមានចំណាប់អារម្មណ៍ថែមទៀត។ រៀបចំទុកជាមុនឲ្យអ្នកខ្លះរៀបរាប់ចំណុចទាំងនេះ។ ផ្ដល់ការសរសើរ និងលើកទឹកចិត្តទាំងអស់គ្នាឲ្យខំព្យាយាមធ្វើបន្តទៀតនៅថ្ងៃមុខ។
ចំរៀងលេខ១១៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។