អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែធ្នូ
«យើងទាំងអស់គ្នាចង់មានសុភមង្គលមែនទេ? តើអ្នកគិតថាអ្វីៗដែលរៀបរាប់នៅទីនេះអាចធ្វើឲ្យមានសុភមង្គលបានទេ? [អាន ម៉ាថាយ ៥:៤ក, ៦ក, ១០ក រួចអនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីនេះពន្យល់អត្ថន័យពាក្យទាំងនោះដែលមកពីសុន្ទរកថាមួយហៅថា ធម្មទានលើភ្នំ ដែលថ្លែងដោយបុរសល្បីឈ្មោះម្នាក់ ហើយក្នុងនោះក៏ពន្យល់នូវអ្វីផ្សេងទៀតដែលចាំបាច់ដើម្បីឲ្យមានសុភមង្គល»។
ប៉មយាម ថ្ងៃទី១ ខែធ្នូ
«សព្វថ្ងៃនេះ មនុស្សទាំងអស់កំពុងតែស្វែងរកសុភមង្គល។ មនុស្សជាច្រើនគិតស្មានថា លុយ ជីវភាពគ្រួសារល្អ ឬអាជីពដែលរីកចំរើនជាគន្លឹះនៃសុភមង្គល។ សូមកត់សម្គាល់គុណសម្បត្ដិខ្លះៗដែលរៀបរាប់នៅទីនេះ ដែលអាចធ្វើឲ្យយើងមានសុភមង្គលពិតប្រាកដ។ [អាន កាឡាទី ៥:២២, ២៣] ប្រអប់នៅទំព័រទី៦ក្នុងទស្សនាវដ្ដីនេះបញ្ជាក់នូវមូលហេតុដែលគុណសម្បត្ដិទាំងនេះគឺសំខាន់ដើម្បីបានសុភមង្គលពិតប្រាកដ»។