បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៦ ទំ. ១៥
  • ក្លាហាន តែនៅជាមេត្រី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្លាហាន តែនៅជាមេត្រី
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹង មនុស្សទាំងអស់»
    ២០១២ កិច្ចបម្រើព្រះ
  • ‹ចូរស្វែងរកហើយដេញតាមសន្ដិភាព›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • តើអ្នកផ្សព្វផ្សាយដោយមានចិត្ដមោះមុតទេ?
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរបន្ដផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដោយចិត្ដក្លាហាន
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១១/០៦ ទំ. ១៥

ក្លាហាន តែ​នៅ​ជា​មេត្រី

១ មនុស្ស​ជា​ច្រើន​ដែល​យើង​ជួប​នៅ​ពេល​ផ្សព្វផ្សាយ បាន​បង្ហាញ​ពី​ជំនឿ​របស់​ពួក​គេ ដែល​ផ្ទុយ​ពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ។ ក្នុង​ខណៈ​ដែល​យើង​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​អង់អាច យើង​ក៏​ត្រូវ​«​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​»​ និង​គួរ​ជៀស​វាង​ពី​ការ​ដែល​ធ្វើ​ឲ្យ​គេ​អាក់អន់​ចិត្ត។ (​រ៉ូម ១២:​១៨; កិច្ច. ៤:២៩​) ពេល​យើង​ប្រកាស​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ តើ​យើង​អាច​រក្សា​ភាព​ក្លាហាន​ដោយ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

២ ចូរ​រិះ​រក​ចំណុច​ដែល​ស្រប​គ្នា: អ្នក​ដែល​ចង់​នៅ​ជា​មេត្រី​ជា​មួយ​មនុស្ស​ទាំង​អស់​ប្រយ័ត្ន​មិន​ជជែក​យក​ឈ្នះ​ចាញ់​ទេ។ បើ​យើង​ប្រកែក​ជា​មួយ​ម្ចាស់​ផ្ទះ​នៅ​ពេល​ដែល​គេ​ប្រកាន់​ជំនឿ​ខ្លាំង នោះ​មិន​ងាយ​ឲ្យ​គេ​ស្ដាប់​សារ​របស់​យើង​ឡើយ។ បើ​គាត់​អះអាង​ខុស ប្រហែល​ជា​យើង​លើក​ចំណុច​មួយ​ឡើង ដែល​មើល​ទៅ​គាត់​អាច​យល់​ស្រប។ ដោយ​បញ្ជាក់​ពី​អ្វី​ដែល​យល់​ស្រប​គ្នា​នោះ​បណ្ដាល​ឲ្យ​គាត់​លែង​មាន​គំនិត​មិន​ល្អ​ពី​យើង ហើយ​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​វិញ។

៣ បើ​យើង​មិន​អើពើ​នឹង​ទស្សនៈ​ខុស​ឆ្គង​របស់​ម្ចាស់​ផ្ទះ តើ​នេះ​មាន​ន័យ​ថា​យើង​សម្រុះសម្រួល​ឬ​យើង​ធ្វើ​ឲ្យ​សេចក្ដី​ពិត​លែង​មាន​ទម្ងន់​វិញ? អត់​ទេ! កាតព្វកិច្ច​ជា​គ្រិស្ត​សា​សនិក​គឺ​ដើម្បី​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ មិន​មែន​សម្រាប់​បដិសេធ​គ្រប់​ការ​ភាន់​ច្រឡំ​ដែល​យើង​ជួប​ប្រទះ​ឡើយ។ (​ម៉ាថ. ២៤:១៤​) ជា​ជាង​ច្រឡោត​ពេល​គេ​បញ្ចេញ​ទស្សនៈ​មិន​ត្រឹម​ត្រូវ យើង​អាច​យក​ឱកាស​នោះ​ស្វែង​យល់​ពី​គំនិត​របស់​ម្ចាស់​ផ្ទះ​វិញ។—សុ. ១៦:២៣

៤ ចូរ​ជៀស​វាង​ការ​បន្តុះ​បង្អាប់: មាន​ពេល​ដែល​យើង​ត្រូវ​តែ​អង់អាច​និង​ក្លាហាន​ដើម្បី​បដិសេធ​សេចក្ដី​បង្រៀន​មិន​ពិត។ យ៉ាង​ណា​ក៏​ដោយ យើង​ដែល​នៅ​ជា​មេត្រី​ទប់​មិន​និយាយ​ចំអក​ឬ​ប្រើ​ពាក្យ​មើល​ងាយ​ដើម្បី​ពណ៌នា​ពី​អស់​អ្នក​ដែល​ជឿ​និង​បង្រៀន​សេចក្ដី​មិន​ពិត​ទេ។ ចិត្ត​គំនិត​ជា​អ្នក​ប្រកាន់​ឫក​ធ្វើ​ឲ្យ​មនុស្ស​ជៀស​ឆ្ងាយ​ពី​យើង ក៏​ប៉ុន្តែ​របៀប​របប​រាប​ទាប​និង​ចិត្ត​ល្អ​ទាក់ទាញ​ទឹក​ចិត្ត​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត​ទៅ​វិញ។ ការ​សម្ដែង​ការ​គោរព​ចំពោះ​អ្នក​ស្ដាប់​និង​សេចក្ដី​ជំនឿ​របស់​ពួក​គាត់ នាំ​ឲ្យ​យើង​ជៀស​វាង​និយាយ​បន្តុះ​បង្អាប់ ហើយ​ជំរុញ​ពួក​គាត់​ឲ្យ​ងាយ​ស្ដាប់​សារ​របស់​យើង​ជាង។

៥ សាវ័ក​ប៉ុល​យក​ចិត្ត​ទុក​ដាក់​ដល់​សេចក្ដី​ជំនឿ​របស់​អស់​អ្នក​ដែល​គាត់​បាន​ផ្សព្វផ្សាយ និង​រក​ឱកាស​ប្រាប់​ពី​សារ​នៃ​ដំណឹង​ល្អ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍។ (​កិច្ច. ១៧:២២​-​៣១​) គាត់​ផ្លាស់​ប្ដូរ​«​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់​»​ដោយ​ស្ម័គ្រ​ចិត្ត ប្រយោជន៍​ឲ្យ​«​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ​»​។ (​១កូ. ៩:២២​) យើង​ក៏​អាច​ធ្វើ​ដូច​ប៉ុល​ដែរ​ដោយ​នៅ​ជា​មេត្រី​នឹង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ក្លាហាន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក