បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៧ ទំ. ១-៥
  • សំបុត្រពីការិយាល័យសាខា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីការិយាល័យសាខា
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • សំបុត្រពីការិយាល័យសាខា
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ដំណឹងព្រះធិបតេយ្យ
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៩/០៧ ទំ. ១-៥

សំបុត្រ​ពី​ការិយាល័យ​សាខា

ជម្រាប​ជូន​បង​ប្អូន​ជា​អ្នក​ផ្សាយ​រាជាណាចក្រ​របស់​ព្រះ​ជា​ទី​ស្រឡាញ់ :

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ បង​ប្អូន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បំពេញ​តាម​គោល​ដៅ​ដើម្បី​ព្យាយាម​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប និង​យ៉ាង​ហោច​ណាស់​ដឹក​នាំ​បង្រៀន​សិស្ស​គម្ពីរ​ឲ្យ​បាន​ម្នាក់។ នៅ​ក្នុង​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ផ្សព្វផ្សាយ​របស់​អ្នក​ឃើញ​ថា​អ្នក​ពិត​ជា​ព្យាយាម​ខ្នះខ្នែង​ធ្វើ​តាម​ការ​លើក​ទឹក​ចិត្ត​នេះ​មែន។ ពេល​ដែល​យើង​បាន​សរសេរ​សំបុត្រ​នេះ យើង​បាន​ពិនិត្យ​មើល​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ផ្សព្វផ្សាយ​របស់​បង​ប្អូន​តាំង​ពី​ដើម​ឆ្នាំ​កិច្ច​បម្រើ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០០៧ ចំនួន​ការ​ត្រឡប់​ទៅ​ជួប​និង​សិស្ស​គម្ពីរ​បាន​ឡើង​ដល់​កំពូល : ខែ​មីនា​មាន​ការ​ត្រឡប់​ទៅ​ជួប ៥.២០៩ និង​ខែ​ឧសភា​មាន​សិស្ស​គម្ពីរ ៧៣៣​នាក់។ អ្វី​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ទៅ​ទៀត គឺ​ឆ្នាំ​នេះ​មាន​១.៣០៥​នាក់​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក​ដែល​ច្រើន​ជាង​អ្នក​ផ្សព្វផ្សាយ​ប្រាំ​ដង លើស​ឆ្នាំ​មុន​២៨០​នាក់។ នេះ​មាន​ន័យ​ថា​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ណាស់​នៅ​ស្រុក​ខ្មែរ!

រវាង​ថ្ងៃ​ទី​១៦ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ បងប្អូន​បាន​ចែក​ចាយ​ដោយ​ចិត្ត​សប្បាយ​នូវ​សន្លឹក​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៧ ដែល​មាន​ចំណង​ជើង​«​សាសនា​មិន​ពិត​ជិត​ត្រូវ​បំផ្លាញ​ហើយ!​»។ បង​ប្អូន​ក្នុង​ក្រុមជំនុំ​ខ្លះ​បាន​ចែក​ចាយ​សន្លឹក​នោះ​អស់​យ៉ាង​ឆាប់ ហើយ​គេ​បាន​ស្នើ​សុំ​បន្ថែម​ម្ដង​ហើយ​ម្ដង​ទៀត។ នេះ​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​មែន!

ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០០៧​មាន​គោល​ដៅ​ឲ្យ​ស្រុក​ខ្មែរ​មាន​អ្នក​ត្រួសត្រាយ​ជំនួយ​៤០​នាក់​នៅ​ខែ​មេ​សា។ តើ​គោល​ដៅ​នេះ​បាន​សម្រេច​ឬ​ទេ? ពិត​មែន! គឺ​មាន​អ្នក​ផ្សព្វផ្សាយ​៤០​នាក់​សប្បាយ​រីករាយ​បាន​កែ​ប្រែ​កាលៈទេសៈ​របស់​ខ្លួន​ដើម្បី​ត្រួសត្រាយ​ជំនួយ​នៅ​ខែ​នោះ។ ពួក​គាត់​ពិត​ជា​មាន​ចិត្ត​គំនិត​ល្អ​ណាស់! នៅ​ខែ​មីនា ឆ្នាំ​២០០៦​មាន​អ្នក​ត្រួសត្រាយ​ជំនួយ​៣៣​នាក់ តាំង​ពី​ពេល​នោះ​មក​មិន​ធ្លាប់​ឡើង​ដល់​កំពូល​ដូច​ខែ​មេ​សា ឆ្នាំ​២០០៧​នេះ​ទេ។ យើង​ចង់​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​គិត​ពី​ការ​ឈោង​ចាប់​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល បើ​អ្នក​អាច​រៀបចំ​កាលៈទេសៈ​របស់​អ្នក​បាន។

ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ​»។ (​យ៉ូន. ៤:៣៥​) ពាក្យ​នេះ​មាន​សារៈ​សំខាន់​នៅ​សម័យ​នេះ​ច្រើន​ជាង​មុន​ៗ​ទៅ​ទៀត។ ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​ជួប​មនុស្ស​ចាប់​អារម្មណ៍ សូម​សរសេរ​កំណត់​ហើយ​ត្រឡប់​ទៅ​ជួប​គេ​ដោយ​មាន​គោល​បំណង​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ (​ម៉ាថ. ២៨:១៩, ២០​) យើង​មាន​ចិត្ត​រីករាយ​នឹង​សហ​ការ​ជា​មួយ​អ្នក​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ សូម​ផ្ញើ​សេចក្ដី​ស្រឡាញ់​ជា​គ្រិស្ត​សាសនិក។

ពី​បង​ប្អូន​របស់​អ្នក

ការិយាល័យ​សាខា​នៅ​ប្រទេស​ជប៉ុន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក