បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៧ ទំ. ១២
  • ចូរសម្រាលទុក្ខអស់អ្នកដែលសោកសង្រេង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរសម្រាលទុក្ខអស់អ្នកដែលសោកសង្រេង
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើព្រះផ្ដល់ការសម្រាលទុក្ខយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ចូរសម្រាលទុក្ខអស់អ្នកដែលសោយសោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ការសម្រាលទុក្ខនិងការលើកទឹកចិត្ដ ជាត្បូងដែលមានមុខឆ្នៃជាច្រើន
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១២/០៧ ទំ. ១២

ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោក​សង្រេង​

១ គ្មាន​គ្រា​ណា​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ ដែល​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ខ្លាំង​ជាង​គ្រា​នេះ​ទេ។ ដោយ​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​ស្តេច​របស់​យើង​ជា​ព្រះ​គ្រិស្ត​យេស៊ូ យើង​ក៏​ខំ​ជួយ​សម្រាល​ទុក្ខ​ឬ​«​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​»​ដែរ។—អេសា. ៦១:១

២ វិធី​សម្រាល​ទុក្ខ : ដើម្បី​សម្រាល​ទុក្ខ​មនុស្ស កិច្ច​បម្រើ​ផ្សាយ​របស់​យើង​គួរ​តែ​មាន​របៀប​និយាយ​ដែល​លើក​ទឹក​ចិត្ត និង​មាន​តុល្យភាព។ កាល​ណា​យើង​និយាយ​អំពី​សេចក្ដី​បង្រៀន​មិន​ពិត និង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ក្នុង​ពិភពលោក​នេះ យើង​មិន​គួរ​និយាយ​ច្រើន​ពេក​ទេ ពីព្រោះ​អ្វី​ដែល​យើង​ចង់​និយាយ​ច្រើន​បំផុត គឺ​អំពី​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ និង​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ទៅ​លើ​ការ​សន្យា​របស់​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ។ នេះ​មិន​បាន​សេចក្ដី​ថា យើង​មិន​ពិគ្រោះ​អំពី​អើម៉ាគេដូន​ឡើយ។ យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ប្រកាស​ទាំង​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ពី​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សងសឹក​»​ ហើយ​ដើម្បី​«​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះបង់​ផ្លូវ​អាក្រក់​របស់​ខ្លួន​»។ ក៏​ប៉ុន្តែ ការ​ព្រមាន​អំពី​អើម៉ាគេដូន និង​លទ្ធផល​ដ៏​រលំ​រលាយ​អំពី​គ្រា​នោះ មិន​គួរ​សំខាន់​ជាង​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ឡើយ។—អេសា. ៦១:២; អេសេ. ៣:១៨; ម៉ាថ. ២៤:១៤

៣ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ : មិន​ជា​ការ​ចម្លែក​ទេ ពេល​ជួប​មនុស្ស​ដែល​ធ្លាក់​ទឹក​ចិត្ត​ដោយសារ​គេ​មាន​ជំងឺ​ត​ម្កាត់ បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ក្នុង​សេចក្ដី​ស្លាប់ ភាព​អយុត្ដិធម៌ ឬ​បញ្ហា​លុយ​កាក់។ ក្នុង​នាម​ជា​អ្នក​យក​តម្រាប់​តាម​ព្រះ​គ្រិស្ត យើង​មាន​ចិត្ត​«​ក្ដួល​អាណិតអាសូរ​»​ និង​សម្ដែង​ចិត្ត​គំនិត​អាណិត​មេត្ដា​ដល់​អស់​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​លូ. ៧:១៣; រ៉ូម ១២:១៥​) ទោះបី​យើង​អាន​បទ​គម្ពីរ​មួយ​ពីរ​ដែល​ទាក់ទង​នឹង​បញ្ហា​នោះ​ក៏​ដោយ យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​«​ឆាប់​នឹង​ស្ដាប់​»​ ដោយ​អនុញ្ញាត​ឲ្យ​គេ​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន។ (​យ៉ា. ១:​១៩​) ដោយ​ស្ដាប់​គេ​ជា​មុន យើង​អាច​ជួយ​សម្រាល​ទុក្ខ​គេ​បាន​ប្រសើរ​ជាង។

៤ នៅ​ពេល​សមរម្យ​ក្នុង​ការ​សន្ទនា យើង​អាច​និយាយ​ថា ​«​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​ពី​គម្ពីរ​»។ យើង​គួរ​ប្រុង​ប្រយ័ត្ន​មិន​បដិសេធ​ទស្សនៈ​ខុស​ទាំង​អស់​ដែល​គេ​ប្រហែល​ប្រាប់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ ដោយ​ប្រើ​បទ​គម្ពីរ​ដើម្បី​ពង្រឹង​ចិត្ត​គេ។ ស្តី​អំពី​រឿង​នេះ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​បង្ហាញ​ចំណាប់អារម្មណ៍ ប្រហែល​អ្នក​អាច​ជូន​គាត់​ខិត្តប័ណ្ណ​ការ​ជួយ​សម្រាល​ទុក្ខ​សម្រាប់​មនុស្ស​ក្រៀម​ក្រំ​ចិត្ត​មួយ​សន្លឹក ព្រម​ទាំង​ពិនិត្យ​មើល​ព័ត៌មាន​ដែល​លើក​ទឹក​ចិត្ត​ក្នុង​ខិត្តប័ណ្ណ​នោះ​ជា​មួយ​គាត់។

៥ ចូរ​រក​ឱកាស​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត : តើ​អ្នក​ដឹង​អ្នក​ជិត​ខាង អ្នក​រួម​ការងារ មិត្ត​រួម​ថ្នាក់ ឬ​សមាជិក​ក្រុម​គ្រួសារ​ណា​ដែល​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ឬ​ទេ? ចូរ​ព្យាយាម​ទៅ​លេង​មនុស្ស​បែប​នេះ​នៅ​ឯ​ផ្ទះ​គាត់ ដោយ​មាន​បំណង​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ។ ដោយ​ដឹង​មូលហេតុ​ដែល​គេ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ នោះ​អ្នក​អាច​ត្រៀម​ខ្លួន​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​គាត់។ ដូច្នេះ​ដើម្បី​ផ្ដល់​ការ​សម្រាល​ទុក្ខ អ្នក​ខ្លះ​បាន​សរសេរ​សំបុត្រ​ឬ​ទូរស័ព្ទ​ទៅ​បុគ្គល​នោះ។ សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​អ្នក​ជិត​ខាង នឹង​ជំរុញ​យើង​ឲ្យ​សម្ដែង​ចិត្ត​អាណិតអាសូរ ហើយ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ជា​ចាំបាច់​ពី​បទ​គម្ពីរ។—លូ. ១០:​២៥​-​៣៧

៦ ពិត​មែន​ហើយ យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​សម្រាល​ទុក្ខ​អ្នក​ដែល​សោក​សង្រេង ធ្វើ​ឲ្យ​មនុស្ស​កម្សត់​មាន​ចិត្ត​សប្បាយ ហើយ​ជួយ​ឲ្យ​ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​ដ៏​ភ្លឺ​ត្រចះ។ នេះ​ហើយ​ជា​ការ​សម្រាល​ទុក្ខ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ត្រូវ​ការ។ ដោយ​និយាយ​យ៉ាង​រំភើប​អំពី​អ្វី​ៗ​ដ៏​ល្អ​ដែល​ព្រះ​បាន​សន្យា នោះ​នឹង​នាំ​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ទទួល​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម។ សូម​ឲ្យ​យើង​ចាំ​ជា​និច្ច​ថា មាន​សេចក្ដី​ត្រូវ​ការ​ឲ្យ​យើង​ជួយ​សម្រាល​ទុក្ខ​មនុស្ស​ដែល​សោក​សង្រេង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក