បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៨ ទំ. ៤
  • យើងរំលើងអ្វីៗដែលចាក់ឫសជ្រៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងរំលើងអ្វីៗដែលចាក់ឫសជ្រៅ
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើហេតុអ្វីបានជាអ្នកជឿដូចនោះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរប្រើ«ដាវនៃសកម្មពល»ដោយប៉ិនប្រសប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ជីវិតក្រោយពីស្លាប់—តើមនុស្សជឿយ៉ាងណា?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • សិទ្ធិរបស់អ្នកក្នុងការជឿ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
២០០៨ កិច្ចបម្រើព្រះ
km ៧/០៨ ទំ. ៤

យើង​រំលើង​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ

១ អស់​ច្រើន​សតវត្សរ៍​មក​ហើយ សាតាំង​បាន​ប្រើ​សាសនា​មិន​ពិត​និង​ការ​បោក​បញ្ឆោត ដើម្បី​ធ្វើ​ឲ្យ​គំនិត​របស់​មនុស្ស​ជា​ច្រើន​ទៅ​ជា​ងងឹត​ងងុល។ វា​បាន​បង្កើត​លទ្ធិ​ផ្សេង​ៗ ដូច​ជា​ព្រះ​ឯក​ត្រី​អង្គ ព្រលឹង​អមតៈ​និង​ភ្លើង​នរក​ជា​ដើម។ វា​ធ្វើ​ឲ្យ​មនុស្ស​សង្ស័យ​ថា តើ​មាន​ព្រះ​ជា​អ្នក​បង្កើត និង​ព្រះ​ជា​អ្នក​និពន្ធ​គម្ពីរ​ឬ​អត់? ការ​ប្រកាន់​ពូជ​សាសន៍​និង​ជាតិ​និយម គឺ​ជា​ឧបសគ្គ​ផ្សេង​ទៀត​ដែល​បញ្ឈប់​មនុស្ស​ពី​ការ​ទទួល​យក​សេចក្ដី​ពិត។ (​២កូ. ៤:​៤​) តើ​យើង​អាច​រំ​លាយ​ឬ​រំលើង​ជំនឿ​ដែល​ចាក់​ឫស​ជ្រៅ​យ៉ាង​ដូច​ម្ដេច?—២កូ. ១០:៤, ៥

២ ចូរ​យល់​អារម្មណ៍: មនុស្ស​ដែល​កាន់​ជំនឿ​ខ្លួន​យូរ​យារ​មក​ហើយ ជំនឿ​នោះ​ក៏​ជ្រួត​ជ្រាប​ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។ អ្នក​ខ្លះ​បាន​កាន់​ជំនឿ​ខុស​នោះ តាំង​ពី​ក្មេង​មក​ម្ល៉េះ។ ដើម្បី​ជួយ​មនុស្ស​បែប​នេះ យើង​ត្រូវ​និយាយ​ដោយ​សុភាព​ឬ​ដោយ​ការ​គោរព​ចំពោះ​ទស្សនៈ​របស់​ពួក​គេ។—១ពេ. ៣:១៥

៣ យើង​អាច​បង្ហាញ​ការ​គោរព​ដល់​មនុស្ស​ទាំង​នេះ ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ពន្យល់​ជំនឿ​របស់​គេ និង​ហេតុ​ដែល​គេ​ជឿ។ (​យ៉ា. ១:១៩​) ប្រហែល​ជា​ពួក​គេ​ជឿ​យ៉ាង​ស៊ប់​ថា​ព្រលឹង​គឺ​អមតៈ ពីព្រោះ​ពួក​គេ​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ ហើយ​ចង់​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ​ម្ដង​ទៀត។ ពួក​គេ​ក៏​ប្រហែល​ធ្វើ​បុណ្យ​ណា​មួយ ដោយ​ព្រោះ​ពួក​គេ​សប្បាយ​ចិត្ត​ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​គ្រួសារ។ ការ​ស្ដាប់​អ្វី​ដែល​ពួក​គេ​និយាយ​អាច​ជួយ​យើង​ឲ្យ​យល់​នូវ​អារម្មណ៍​របស់​ពួក​គេ និង​ជួយ​យើង​ឲ្យ​តប​ឆ្លើយ​តាម​បែប​ដែល​មាន​ប្រសិទ្ធភាព។—សុ.​ ១៦:២៣

៤ ចូរ​យក​តម្រាប់​តាម​លោក​យេស៊ូ: លោក​យេស៊ូ​បាន​តាំង​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​យើង ពេល​ដែល​លោក​បាន​តប​ឆ្លើយ​នឹង​សំណួរ​ពី​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់។ លោក​យេស៊ូ​មិន​បាន​ប្រាប់​បុរស​នោះ​ឲ្យ​ធ្វើ​អ្វី​ទេ ដ្បិត​បុរស​នោះ​អាច​បដិសេធ ដោយ​សារ​គាត់​បាន​កាន់​ជំនឿ​នោះ​យូរ​មក​ហើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​គម្ពីរ ដោយ​អញ្ជើញ​គាត់​ឲ្យ​ប្រាប់​ពី​ទស្សនៈ​ខ្លួន និង​បាន​ជួយ​គាត់​ឲ្យ​ចេះ​វែក​ញែក​ត្រឹម​ត្រូវ ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច។—លូ. ១០:២៥​-​៣៧

៥ បណ្ដាំ​របស់​ព្រះ​អាច​ជួយ​មនុស្ស​ឲ្យ​ឈប់​ជឿ​លើ​សេចក្ដី​បង្រៀន​របស់​សាសនា​មិន​ពិត។ (​ហេ. ៤:១២​) ដោយ​ចេះ​អត់ធ្មត់ យើង​ពន្យល់​មនុស្ស​អំពី​សេចក្ដី​ពិត ដ្បិត​នេះ​អាច​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ឲ្យ​បដិសេធ​សេចក្ដី​បង្រៀន​មិន​ពិត និង​ទទួល​យក​សេចក្ដី​ពិត​វិញ ដែល​អាច​ប្រោស​ឲ្យ​អ្នក​នោះ​បាន​រួច។—យ៉ូន. ៨:៣២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក