បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៨ ទំ. ៤
  • តើអ្នកកំពុងប្រើកូនសៀវភៅការពិគ្រោះទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកកំពុងប្រើកូនសៀវភៅការពិគ្រោះទេ?
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • របៀបដែលអាចបណ្ដុះបណ្ដាលសមត្ថភាពបញ្ជាក់ហេតុផល
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៨ កិច្ចបម្រើព្រះ
km ១២/០៨ ទំ. ៤

តើ​អ្នក​កំពុង​ប្រើ​កូន​សៀវភៅ​ការ​ពិគ្រោះ​ទេ?

១​. តើ​សាវ័ក​ប៉ុល​និង​លោក​យេស៊ូ​បង្រៀន​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

១ សាវ័ក​ប៉ុល​បាន​ព្យាយាម​ក្នុង​ការ​«​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ​»​ ឬ​វែក​ញែក​ដោយ​ប្រើ​គម្ពីរ។ (​កិច្ច. ១៧:២, ៣; ១៨:១៩​) គាត់​បាន​យក​តម្រាប់​តាម​លោក​យេស៊ូ ដែល​ដក​ស្រង់​បទ​គម្ពីរ​និង​ប្រើ​រឿង​ប្រៀប​ប្រដូច​ជា​រឿយ​ៗ ដើម្បី​ជួយ​អ្នក​ស្ដាប់​របស់​លោក​ឲ្យ​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ (​ម៉ាថ. ១២:១​-​១២​) កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ត្រូវ​បាន​រៀប​ចំ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។

២​. តើ​យើង​អាច​ប្រើ​កូន​សៀវភៅ​ការ​ពិគ្រោះ​ដើម្បី​រៀប​ចំ​ពាក្យ​ផ្ដើម​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច?

២ ការ​រៀប​ចំ​ពាក្យ​ផ្ដើម​ដែល​មាន​ប្រសិទ្ធភាព : កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា មាន​ពាក្យ​ផ្ដើម​នៅ​ទំព័រ​ទី​២​-​៧ ដែល​អាច​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​ចង់​រៀន​ថែម​ទៀត​អំពី​គម្ពីរ។ ដោយ​សិក្សា​ហើយ​ប្រើ​ពាក្យ​ផ្ដើម​ផ្សេង​ៗ​ដែល​មាន​ក្នុង​កូន​សៀវភៅ​នេះ ជា​ពិសេស​បើ​អ្នក​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដ​ដែល​ជា​ញឹកញយ នោះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​វិធី​និយាយ​ផ្សេង​ៗ​ច្រើន​យ៉ាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​ចេះ​កែ​សម្រួល​ពាក្យ​ផ្សាយ ហើយ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​ម្ចាស់​ផ្ទះ។ យើង​អាច​អាន​ពាក្យ​ផ្ដើម​ពី​កូន​សៀវភៅ​នេះ​តែ​ម្ដង​ពេល​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ ឬ​ពេល​និយាយ​តាម​រយៈ​វិទ្យុទាក់ទង​នៅ​មុខ​ផ្ទះ​ដែល​មាន​ការ​យាម​កាម​យ៉ាង​ដិត​ដល់។

៣​. តើ​មាន​ព័ត៌មាន​អ្វី​នៅ​ទំព័រ​៨​-​១៦​ក្នុង​កូន​សៀវភៅ​ការ​ពិគ្រោះ ដែល​នឹង​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

៣ ការ​តប​ឆ្លើយ​នឹង​សម្ដី​ដែល​អាច​រារាំង​ការ​សន្ទនា : យក​ល្អ​បើ​យើង​គិត​ជា​មុន​អំពី​អ្វី​ៗ​ដែល​ម្ចាស់​ផ្ទះ​នៅ​តំបន់​ផ្សាយ​របស់​យើង​ប្រហែលជា​លើក​ឡើង​ដែល​អាច​រារាំង​ការ​សន្ទនា។ ណា​មួយ​ទៀត សូម​ចំណាយ​ពេល​ពីរ​បី​នាទី​មុន​ទៅ​ផ្សព្វ​ផ្សាយ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​របៀប​ដែល​យើង​អាច​តប​ឆ្លើយ​ពាក្យ​សម្ដី​ដែល​អាច​រារាំង​ការ​សន្ទនា​នៅ​ទំព័រ​៨​-​១២។ តើ​នឹង​មាន​ម្ចាស់​ផ្ទះ​ដែល​កាន់​ពុទ្ធសាសនា សាសនា​ហិណ្ឌូ យូដា ឬ​អ៊ីស្លាម​ទេ? ប្រសិនបើ​មាន ព័ត៌មាន​នៅ​ទំព័រ​១២​-​១៦​នឹង​ពិត​ជា​ជួយ​យើង​មែន។

៤​. ដោយ​ប្រើ​កូន​សៀវភៅ​ការ​ពិគ្រោះ តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

៤ ពិត​មែន ការ​ប្រើ​កូន​សៀវភៅ​ការ​ពិគ្រោះ​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន​ណាស់។ ប្រសិនបើ​យើង​ចាត់​ទុក​ពេល​វេលា​ដើម្បី​រៀប​ចំ​ពាក្យ​ផ្សាយ​ថ្មី​ៗ ព្រម​ទាំង​ពាក្យ​ផ្ដើម​ដែល​នឹង​ទាក់​ទាញ​ចិត្ត​ម្ចាស់​ផ្ទះ នោះ​យើង​នឹង​មាន​ចិត្ត​រំភើប​ចំពោះ​ការ​ផ្សព្វ​ផ្សាយ។ ការ​ប្រើ​កូន​សៀវភៅ​នេះ​មិន​ពិបាក​ទេ តែ​យើង​ត្រូវ​ព្យាយាម​និង​អនុវត្ត​តាម​យោបល់​ដែល​បាន​កត់​ទុក​នោះ។ សូម​ឲ្យ​យើង​ស្គាល់​ច្បាស់​អំពី​ពាក្យ​ផ្ដើម​ដែល​មាន​ចំនួន​៤០​នៅ​ទំព័រ​២​-​៧។ ម្យ៉ាង​ទៀត នៅ​ទំព័រ​៨​-​១៦ មាន​របៀប​តប​ឆ្លើយ​៤៧​យ៉ាង​ដែល​យើង​អាច​ប្រើ​ដើម្បី​បន្ត​ការ​សន្ទនា​ជា​មួយ​ម្ចាស់​ផ្ទះ។ តើ​អ្នក​ខំ​ប្រឹង​ប្រើ​យោបល់​ខ្លះ ជា​ពិសេស​យោបល់​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​និយាយ​ជា​មួយ​មនុស្ស​នៅ​តំបន់​ផ្សាយ​របស់​អ្នក​ឬ​ទេ?

៥​. ពេល​ផ្សព្វ​ផ្សាយ តើ​យើង​មាន​គោលដៅ​អ្វី?

៥ ពេល​យើង​ផ្សព្វ​ផ្សាយ គោលដៅ​របស់​យើង​គឺ​មិន​មែន​ដើម្បី​យក​ឈ្នះ​នឹង​ប្រកែក​ជា​មួយ​ម្ចាស់​ផ្ទះ​ទេ ឬ​មិន​គ្រាន់តែ​ផ្ដល់​ព័ត៌មាន​តែ​ប៉ុណ្ណោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​វែក​ញែក​ដោយ​ប្រើ​គម្ពីរ​យ៉ាង​ប៉ិនប្រសប់។ ខណៈ​ដែល​យើង​ប្រើ​កូន​សៀវភៅ​ការ​ពិគ្រោះ​ឲ្យ​បាន​យ៉ាង​ល្អ នោះ​បង្ហាញ​ថា​យើង​កំពុង​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​យើង។—១ធី. ៤:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក