របៀបដែលអាចបណ្ដុះបណ្ដាលសមត្ថភាពបញ្ជាក់ហេតុផល
១ អត្ថន័យមួយនៃពាក្យ«បញ្ជាក់ហេតុផល» គឺជា«ការនិយាយជាមួយមនុស្សម្នាក់ ដើម្បីមានឥទ្ធិពលទៅលើការប្រព្រឹត្តឬក៏គំនិតរបស់គាត់»។ ដើម្បីបង្កើននូវប្រសិទ្ធិភាពរបស់យើងក្នុងកិច្ចបំរើ នោះយើងត្រូវតែបណ្ដុះបណ្ដាលសមត្ថភាពបញ្ជាក់ហេតុផលទៅដល់អ្នកដែលយើងជួប។ (កិច្ចការ ១៧:២-៤) ក៏ប៉ុន្តែ តើអ្នកអាចបណ្ដុះបណ្ដាលការប៉ិនប្រសប់នេះតាមរបៀបណា?
២ ចាប់ផ្ដើមដោយការរំពឹងគិត: ពេលដែលអ្នកសិក្សាសេចក្ដីពិតពីព្រះគម្ពីរ អ្នកនឹងឃើញថាការរំពឹងគិតអំពីពត៌មាននោះមានប្រយោជន៍។ បើសិនជាចំណុចខ្លះគឺស្មុគស្មាញបន្ដិច នោះសូមឆ្លៀតពេលខ្លះដើម្បីស្រាវជ្រាវនិងរំពឹងគិតអំពីចម្លើយ។ កុំខិតខំស្វែងយល់តែការពន្យល់ដែលត្រូវផ្ដល់ឲ្យនោះ ក៏ប៉ុន្តែខំស្វែងយល់ពីមូលហេតុពីព្រះគម្ពីរសំរាប់ការពន្យល់ទាំងនោះ។
៣ នេះរួមបញ្ចូលការរៀបចំសំរាប់កិច្ចបំរើ: គិតអំពីរបៀបដែលអ្នកនឹងពន្យល់សេចក្ដីពិតដល់មនុស្សផ្សេងៗ។ រៀបចំសំនួរមួយដែលធ្វើឲ្យគិត ដើម្បីបង្កើតចំណាប់អារម្មណ៍។ គិតអំពីរបៀបលើកឡើងនូវចំណុចពីព្រះគម្ពីរហើយបញ្ជាក់ហេតុផលពីចំណុចនោះ។ រៀបចំជាមុនសំរាប់ជំទាស់ដែលប្រហែលជានឹងត្រូវលើកឡើង ហើយគិតអំពីរបៀបពិភាក្សាជំនាស់នោះ។ បញ្ជាក់នូវចំណុចសំខាន់មួយដែលទាក់ទងក្នុងប្រកាសនវត្ថុដែលនឹងត្រូវស្នើផ្ដល់។
៤ ធ្វើតាមគំរូរបស់ព្រះយេស៊ូ: ព្រះយេស៊ូបានតាំងគំរូល្អបំផុត ពីការបញ្ជាក់ហេតុផលដោយប្រសិទ្ធិភាពក្នុងបទគម្ពីរ។ ដើម្បីពិនិត្យពិច័យនូវរបៀបដែលទ្រង់បានបង្រៀន ចូរពិចារណាដំណើររឿងនៅលូកា ១០:២៥-៣៧។ សូមកត់សម្គាល់វិធីនេះ៖ (១) ប្រើបទគម្ពីរជាមូលដ្ឋានពេលអ្នកឆ្លើយសំនួររបស់មនុស្ស (២) អញ្ជើញគេប្រាប់ពីគំនិតរបស់ខ្លួន ហើយសរសើរគេពេលពាក្យរបស់គេបង្ហាញថា គេមានការវិនិច្ឆ័យល្អ។ (៣) ត្រូវធ្វើឲ្យប្រាកដប្រជាដែលមានការយល់ច្បាស់នូវទំនាក់ទំនងរវាងសំនួរនោះនិងបទគម្ពីរ។ (៤) ប្រើពាក្យប្រៀបប្រដូចមួយដែលទាក់ទាញចិត្ត ដើម្បីដឹងប្រាកដថាខ្លឹមសារសំខាន់នៃចម្លើយនោះ គេបានយល់ហើយ។—សូមមើល ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៨៦ ទំព័រ២៧-២៨ វគ្គ៨-១០ (ភាសាអង់គ្លេស)។
៥ ប្រើឧបករណ៍ដែលបានត្រូវឲ្យដល់យើង: សៀវភៅការវែកញែកពីបទគម្ពីរ(ភាសាអង់គ្លេស) បានត្រូវបោះពុម្ពជាសៀវភៅក្បួនសំរាប់កិច្ចផ្សព្វផ្សាយ។ ពាក្យលំនាំ វិធីតបឆ្លើយនឹងជំទាស់ដែលបញ្ឈប់ការសន្ទនា ហើយចំណុចដើម្បីយកមកវែកញែក ជួយយើងបណ្ដុះបណ្ដាលសមត្ថភាពបញ្ជាក់ហេតុផល។ សៀវភៅវែកញែកគឺជាឧបករណ៍ដ៏មានប្រយោជន៍ច្រើនដែលយើងគួរយកទៅជាមួយយើងក្នុងកិច្ចផ្សព្វផ្សាយជានិច្ច ហើយមិនស្ទាក់ស្ទើរប្រើសៀវភៅនោះពេលជាប់មាត់ក្នុងការពិភាក្សាអំពីព្រះគម្ពីរ។ មើលទំព័រ៧-៨នៃសៀវភៅនោះ ដើម្បីដឹងពីរបៀបប្រើដែលអាចមានប្រយោជន៍ច្រើនបំផុត។
៦ ការបណ្ដុះបណ្ដាលសមត្ថភាពបញ្ជាក់ហេតុផលរបស់អ្នក នឹងបង្កើនការប៉ិនប្រសប់របស់អ្នកក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀន។ នេះនឹងមានលទ្ធផលជាប្រសិទ្ធិពរដល់អ្នក ហើយនិងមនុស្សណាដែលអ្នកជួបក្នុងកិច្ចបំរើ។