បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០០ ទំ. ៨
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចូរទទួលយកសេចក្ដីប្រៀនប្រដៅរបស់ព្រះយេហូវ៉ាជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ការធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • របៀប​ដែល​ក្រុម​ជំនុំ​បង្ហាញ​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០០ ទំ. ៨

ប្រអប់​សំនួរ

▪ តើ​ការ​ទះ​ដៃ​គឺ​សមរម្យ​ទេ ពេល​ដែល​មាន​ការ​ជូន​ដំណឹង​ពី​ការ​ទទួល​ចូល​ក្នុង​មិត្តភាព​វិញ?

ដោយសារ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​បាន​ផ្ដល់​នូវ​វិធី​សម​ស្រប​នឹង​បទ​គម្ពីរ ដោយ​ឲ្យ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ខុស​ហើយ​ប្រែ​ចិត្ត​វិញ ទទួល​នូវ​ព្រះ​គុណ​ម្ដង​ទៀត​ហើយ​ត្រូវ​ទទួល​ចូល​ក្នុង​មិត្តភាព​វិញ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។ (ទំនុកដំកើង ៥១:១២, ១៧) នៅ​ពេល​រឿង​នេះ​កើត​ឡើង យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បញ្ជាក់​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​បែប​នេះ។—កូរិនថូសទី២ ២:៦​-​៨

យ៉ាង​ណា​ក៏​ដោយ​ ទោះបី​យើង​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ពេល​ដែល​ញាតិ​សន្ដាន​ឬ​ក៏​ពួក​ម៉ាក​ម្នាក់​ត្រូវ​ទទួល​ចូល​ក្នុង​មិត្តភាព​វិញ​ក៏​ដោយ​ ពេល​ដែល​មាន​ការ​ជូន​ដំណឹង​ក្នុង​ក្រុមជំនុំ​ពី​ការ​ទទួល​មនុស្ស​ម្នាក់​ក្នុង​មិត្តភាព​វិញ នោះ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ស្ងៀម​ស្ងាត់។ ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៩ នៅ​ទំព័រ​ទី១៦ បាន​ប្រាប់​ថា៖«យើង​ត្រូវ​តែ​ចាំ​ថា មនុស្ស​ភាគ​ច្រើន​ក្នុង​ក្រុមជំនុំ​មិន​ដឹង​នូវ​កាលៈទេសៈ​ដែល​បាន​នាំ​ទៅ​ដល់​ការ​បណ្ដាច់​មិត្តភាព ឬ​ក៏​ការ​ទទួល​ឲ្យ​ចូល​ក្នុង​មិត្តភាព​វិញ​នោះ​ទេ។ បន្ថែម​ទៅ​ទៀត ប្រហែល​មាន​គេ​ក្នុង​ក្រុមជំនុំ​ដែល​បាន​ត្រូវ​ប៉ះ​ពាល់​ឬ​បញ្ឈឺ​ចិត្ត ប្រហែល​អស់​រយៈ​ពេល​ជា​យូរ ដោយ​អំពើ​ខុស​របស់​អ្នក​ប្រែ​ចិត្ត​នោះ។ ដោយ​ការ​យល់​ដឹង​នូវ​រឿង​ទាំង​នេះ នៅ​ពេល​មាន​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ទទួល​ឲ្យ​ចូល​ក្នុង​មិត្តភាព​វិញ គឺ​ជា​ការ​សម​ហេតុ​សម​ផល ដែល​យើង​ទុក​ពាក្យ​ទទួល​ស្វាគមន៍​នេះ​ទៅ​និយាយ​ប្រាប់​គាត់​ដោយ​ខ្លួន​ឯង​ផ្ទាល់»។

ទោះបី​យើង​សប្បាយ​ចិត្ត​ឃើញ​មនុស្ស​ម្នាក់​ត្រឡប់​មក​ឯ​សេចក្ដី​ពិត​វិញ​ក៏​ដោយ​ ការ​ទះ​ដៃ​នៅ​ពេល​ដែល​គេ​ជូន​ដំណឹង​ពី​ការ​ទទួល​គាត់​ចូល​ក្នុង​មិត្តភាព​វិញ គឺ​មិន​សមរម្យ​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក