បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp20 លេខ ២ ទំ. ៤-៥
  • ហេតុអ្វីយើងត្រូវការរាជាណាចក្ររបស់ព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងត្រូវការរាជាណាចក្ររបស់ព្រះ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទី​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស
  • ព្រះ​បាន​ចាត់​វិធានការ!
  • ព្រះរាជាណាចក្រនៃព្រះ គឺជាការគ្រប់គ្រងថ្មីរបស់ផែនដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • គ្រាដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនានោះ ជិតមកដល់ទីបញ្ចប់ហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាបានត្រូវសឲ្យឃើញច្បាស់ថាត្រឹមត្រូវ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
wp20 លេខ ២ ទំ. ៤-៥
អាដាមនិងអេវ៉ាកំពុងមើលទឹកជ្រោះនៅក្នុងសួនអេដែន។

ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​មាន​សាមគ្គីភាព​និង​សន្តិភាព

ហេតុ​អ្វី​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ?

នៅ​ដើម​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ អ្នក​បង្កើត​យើង​ដែល​មាន​ឈ្មោះ​យេហូវ៉ា គឺ​ជា​អ្នក​គ្រប់​គ្រង​តែ​មួយ​គត់។ លោក​បាន​គ្រប់​គ្រង​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​បាន​បង្កើត​ទី​លំនៅ​ដ៏​សែន​ស្អាត​គឺ​សួន​អេដែន​ឲ្យ​មនុស្ស​រស់​នៅ ព្រម​ទាំង​ផ្ដល់​អាហារ​ជា​បរិបូរ​ឲ្យ​ពួក​គេ​ដែរ។ បន្ថែម​ទៅ​ទៀត លោក​បាន​ផ្ដល់​ឲ្យ​មនុស្ស​មាន​ការ​ងារ​ដែល​គាប់​ចិត្ត។ (​ដើម​កំណើត ១:២៨, ២៩; ២:៨, ១៥​) មនុស្សជាតិ​នឹង​មាន​សន្តិភាព បើ​ពួក​គេ​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។

អាដាមកំពុងកាន់ផ្លែឈើដែលព្រះហាមឃាត់ដែលអេវ៉ាឲ្យគាត់។

មនុស្ស​ដំបូង​បាន​បដិសេធ​ព្រះ​ដែល​ជា​អ្នក​គ្រប់​គ្រង

គម្ពីរ​បញ្ជាក់​ថា​ទេវតា​មួយ​រូប ដែល​ក្រោយ​មក​មាន​ឈ្មោះ​មេ​កំណាច​សាថាន​បាន​បះ​បោរ​ប្រឆាំង ហើយ​ចោទ​ប្រកាន់​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ វា​អះអាង​ថា​មនុស្ស​នឹង​សប្បាយ​ជាង បើ​ព្រះ​មិន​ណែនាំ​និង​គ្រប់​គ្រង​លើ​ពួក​គេ។ គួរ​ឲ្យ​ស្ដាយ​ណាស់ អាដាម​និង​អេវ៉ា​ដែល​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង ក៏​បាន​បះ​បោរ​ប្រឆាំង​ព្រះ​និង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​ដែរ។—ដើម​កំណើត ៣:១​-​៦; ការ​បើក​បង្ហាញ ១២:៩

ដោយ​សារ​អាដាម​និង​អេវ៉ា​បាន​បដិសេធ​ព្រះ​ដែល​ជា​អ្នក​គ្រប់​គ្រង ពួក​គេ​បាន​បាត់​បង់​ទី​លំនៅ​ក្នុង​សួន​ឧទ្យាន និង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ (​ដើម​កំណើត ៣:១៧​-​១៩​) ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ក៏​ជះ​ឥទ្ធិពល​ទៅ​លើ​កូន​ៗ​ដែល​ពួក​គេ​នឹង​បង្កើត​ដែរ។ គម្ពីរ​ចែង​ថា ដោយ​សារ​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក . . . ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង​»។ (​រ៉ូម ៥:​១២​) ភាព​ខុស​ឆ្គង​ក៏​មាន​លទ្ធផល​ដ៏​ខ្លោច​ផ្សា​មួយ​ទៀត​ដែរ គឺ​«​មនុស្ស​បាន​ត្រួត​ត្រា​លើ​មនុស្ស នោះ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​»។ (​អ្នក​ទូន្មាន ៨:៩​) ដូច្នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ ពេល​មនុស្ស​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង តែង​តែ​មាន​បញ្ហា​រហូត។

ទី​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស

នីមរ៉ុឌឈរដោយមានអំណួត។ នៅខាងក្រោយគាត់ មនុស្សកំពុងតែសាងសង់ប៉មមួយ។

នីមរ៉ុឌ​បាន​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា

អ្នក​គ្រប់​គ្រង​ដំបូង​របស់​មនុស្ស​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ គឺ​នីមរ៉ុឌ។ គាត់​ជា​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ តាំង​ពី​សម័យ​នីមរ៉ុឌ​មក បុរស​ដែល​មាន​អំណាច​បាន​ប្រើ​អំណាច​ដើម្បី​ធ្វើ​បាប​អ្នក​ឯ​ទៀត។ ប្រមាណ​៣.០០០​ឆ្នាំ​មុន ស្ដេច​មួយ​រូប​ដែល​មាន​ប្រាជ្ញា​ឈ្មោះ​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​រង​ការ​សង្កត់​សង្កិន ហើយ​គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ ព្រោះ​អស់​អ្នក​ដែល​សង្កត់​សង្កិន​ជា​អ្នក​មាន​អំណាច​»។—អ្នក​ទូន្មាន ៤:១

ការ​គ្រប់​គ្រង​របស់​មនុស្ស​គឺ​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។ នៅ​ឆ្នាំ​២០០៩ សៀវភៅ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ចែង​ថា ការ​គ្រប់​គ្រង​មិន​ល្អ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​«​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​ទាំង​ឡាយ​ក្នុង​សង្គម​យើង​»។

ព្រះ​បាន​ចាត់​វិធានការ!

ពិភព​លោក​យើង​មិន​គ្រាន់​តែ​ត្រូវ​ការ​អ្នក​គ្រប់​គ្រង​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ការ​ការ​គ្រប់​គ្រង​ដ៏​ប្រសើរ​ជាង​ដែរ។ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​បង្កើត​យើង​បាន​សន្យា!

បណ្ដុំរូបថត: លទ្ធផលនៃការគ្រប់គ្រងរបស់មនុស្ស ១. ស្ត្រីអាស៊ីម្នាក់កំពុងអង្គុយតាមផ្លូវដ៏កខ្វក់កាលដែលនាងបីកូនដែលកំពុងយំ។ ២. ស្ត្រីវ័យចាស់ម្នាក់ដែលឈឺដេកនៅគ្រែក្នុងមន្ទីរពេទ្យ។ ៣. ពួកទាហានកំពុងបាញ់កាំភ្លើងក្នុងសង្គ្រាម ៤. ពួកអ្នកធ្វើបាតុកម្មខឹង ស្រែក និងកាន់បដាផ្សេងៗ ៥. ស្ត្រីម្នាក់និងកូនស្រីគាត់កំពុងឈរក្រៅផ្ទះពួកគេ ហើយឃើញកញ្ចក់នៃទ្វារផ្ទះបានត្រូវបែកបាក់ ៦. ទីក្រុងដែលមានបំពង់ផ្សែងខ្ពស់ៗនិងខ្សែភ្លើងធំៗ។

សូម្បី​តែ​រដ្ឋាភិបាល​ដ៏​ល្អ​បំផុត​ក៏​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​របស់​មនុស្សជាតិ​ដែរ

ព្រះ​បាន​តាំង​រាជាណាចក្រ​ឬ​រដ្ឋាភិបាល​មួយ​ឡើង ដែល​នឹង​ជំនួស​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​មនុស្ស ហើយ​«​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។ (​ដានីយ៉ែល ២:៤៤​) នេះ​គឺ​ជា​រាជាណាចក្រ​ដែល​មនុស្ស​រាប់​លាន​នាក់​បាន​អធិដ្ឋាន​សុំ​ឲ្យ​មក​ដល់។ (​ម៉ាថាយ ៦:៩, ១០​) ប៉ុន្តែ ព្រះ​នឹង​មិន​គ្រប់​គ្រង​រដ្ឋាភិបាល​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​តែង​តាំង​បុគ្គល​ម្នាក់​ដែល​ធ្លាប់​មាន​ជីវិត​ជា​មនុស្ស ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង។ តើ​ព្រះ​បាន​ជ្រើស​រើស​អ្នក​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក