ជំនួយស្រាវជ្រាវថ្មី
អ្នកផ្សាយរាប់លាននាក់ទូទាំងពិភពលោកបានទទួលប្រយោជន៍ពីលិបិក្រមសៀវភៅផ្សេងៗរបស់សាក្សីព្រះយេហូវ៉ា ក្នុងការសិក្សាស្រាវជ្រាវ។ ប៉ុន្តែ យើងអាចទទួលបានសៀវភៅនោះតែក្នុងភាសាមួយចំនួនប៉ុណ្ណោះ ពីព្រោះសៀវភៅនោះមានព័ត៌មានល្អិតល្អន់ជាច្រើន។ ដូច្នេះ សៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ាបានត្រូវរៀបចំឡើងនិងបោះពុម្ពជាង១៧០ភាសា។ អត្ថបទភាគច្រើនពីសៀវភៅផ្សេងៗក្នុងសៀវភៅជំនួយស្រាវជ្រាវគឺមានចាប់ពីឆ្នាំ២០០០។ សៀវភៅជំនួយស្រាវជ្រាវមិនបានត្រូវបោះពុម្ពក្នុងភាសាដែលមានលិបិក្រមសៀវភៅផ្សេងៗរបស់សាក្សីព្រះយេហូវ៉ារួចហើយនោះទេ ប៉ុន្តែសៀវភៅជំនួយស្រាវជ្រាវបានត្រូវរួមបញ្ចូលក្នុងបណ្ណាល័យប៉មយាម និងបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម។ សៀវភៅជំនួយស្រាវជ្រាវនឹងជួយអ្នកស្រាវជ្រាវរកចម្លើយពីគម្ពីរ ហើយក៏ជួយអ្នករកព័ត៌មាន ស្តីអំពីកង្វល់ក្នុងជីវិត និងដើម្បីរៀបចំកិច្ចប្រជុំក្នុងក្រុមជំនុំ ថែមទាំងដើម្បីរៀបចំសម្រាប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារទៀតផង។