បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/១០ ទំ. ៧
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើបណ្ណាល័យនៅឯសាលប្រជុំមានប្រយោជន៍អ្វីសម្រាប់យើង?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • ការរៀបចំថ្មីសំរាប់បណ្ណាល័យនៅឯសាលព្រះរាជាណាចក្រ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរប្រើប្រាស់សៀវភៅ ដែលក្រុមជំនុំមានលើសតម្រូវការ
    ២០១១ កិច្ចបម្រើព្រះ
  • តើអ្នកកំពុងប្រើកម្មវិធីJWបណ្ណាល័យឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ៨/១០ ទំ. ៧

ប្រអប់​សំណួរ

◼ ហេតុ​អ្វី​យើង​គួរ​មាន​សៀវភៅ​នានា​របស់​អង្គការ​យើង​មួយ​ច្បាប់​នៅ​ផ្ទះ?

មូលហេតុ​សំខាន់​បំផុត​មួយ​គឺ​ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ការ​សិក្សា​ផ្ទាល់​ខ្លួន​ជា​អ្វី​ដ៏​សំខាន់។ (​យ៉ូន. ១៧:៣​) បើ​មាន​សៀវភៅ​របស់​ខ្លួន​ផ្ទាល់​នៅ​ឯ​ផ្ទះ នោះ​ធ្វើ​ឲ្យ​យើង​ស្រួល​ធ្វើ​ការ​ស្រាវជ្រាវ ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ និង​រៀប​ចំ​សម្រាប់​ប្រជុំ។ ពេល​ដែល​យើង​អាច​ស្វែងរក​ព័ត៌មាន​អំពី​បទ​គម្ពីរ​ដោយ​ងាយ​ស្រួល នោះ​មាន​ប្រយោជន៍​ច្រើន​ណាស់។

មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​មាន​សៀវភៅ​នានា​របស់​អង្គការ​យើង​មួយ​ច្បាប់​នៅ​ឯ​ផ្ទះ គឺ​ដោយ​សារ​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​«​ទទួល​ភារៈ​របស់​ខ្លួន​»។ (​កាឡ. ៦:៥​) ពេល​យើង​ឆ្ងល់​អំពី​ចំណុច​ណា​មួយ ជា​ការ​ល្អ​បើ​យើង​មាន​ទម្លាប់​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​បើ​ចាំ​បាច់ សឹម​សួរ​បង​ប្អូន​ឯ​ទៀត​ពេល​ក្រោយ​មក។ យើង​អាច​បង្កើន​សមត្ថភាព​វែក​ញែក​និង​ការ​យល់​ដឹង​ដោយ​ព្យាយាម​សិក្សា​បណ្ដាំ​របស់​ព្រះ ថែម​ទាំង​ប្រើ​សៀវភៅ​ដែល​យើង​មាន​នៅ​ផ្ទះ​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត។—ហេ. ៥:​១១​-​១៤

ឪពុក​ម្ដាយ​ខ្លះ​បាន​ជួយ​កូន​ៗ​ឲ្យ​ចេះ រៀប​ចំ​សៀវភៅ​របស់​ខ្លួន​ធ្វើ​ដូច​ជា​បណ្ណាល័យ​ផ្ទាល់​ខ្លួន ដោយ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​កូន​នៅ​ពេល​បច្ចុប្បន្ន​និង​ពេល​អនាគត។ ពេល​មាន​សៀវភៅ​នានា​របស់​អង្គការ​យើង​មួយ​ច្បាប់​នៅ​ផ្ទះ នោះ​ពិត​ជា​របស់​ដែល​មាន​តម្លៃ​ណាស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក