ចូរប្រើប្រាស់សៀវភៅ ដែលក្រុមជំនុំមានលើសតម្រូវការ
ក្រុមជំនុំជាច្រើនមានសៀវភៅមួយចំនួនក្នុងស្តុកលើសពីតម្រូវការ។ ហេតុនេះ ចូរសុំសៀវភៅទាំងនោះទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ តើអ្នកកំពុងសិក្សាគម្ពីរជាមួយនឹងសិស្សដែលកំពុងរីកចម្រើនឬ? បើដូច្នេះ ចូរលើកទឹកចិត្តគាត់ឲ្យសុំសៀវភៅទាំងនោះ ហើយចាប់ផ្ដើមប្រមូលវាទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ អ្នកត្រួតពិនិត្យសាលាកិច្ចបម្រើផ្សាយគួរប្រាកដថាក្នុងបណ្ណាល័យនៃសាលប្រជុំមានសៀវភៅផ្សេងៗមួយក្បាលដែលក្រុមជំនុំមាននៅក្នុងស្តុកលើសពីតម្រូវការ។ សៀវភៅទាំងនោះនៅតែមានតម្លៃ។ ជាជាងក្រុមជំនុំទុកសៀវភៅទាំងនោះនៅទូសៀវភៅ គឺមានប្រយោជន៍ច្រើនជាងបើយើងប្រើប្រាស់វា!