ការរៀបចំថ្មីសំរាប់បណ្ណាល័យនៅឯសាលព្រះរាជាណាចក្រ
អស់ច្រើនឆ្នាំមកហើយ ក្រុមជំនុំទូទាំងផែនដីបានទទួលប្រយោជន៍ពីបណ្ណាល័យនៅឯសាលព្រះរាជាណាចក្រ ដែលពីមុនហៅថា បណ្ណាល័យសាលាកិច្ចបំរើព្រះធិបតេយ្យ។ ពីមុនៗ គេគិតថា ជាការចាំបាច់ដែលក្រុមជំនុំនិមួយៗមានបណ្ណាល័យមួយ។ ក៏ប៉ុន្តែ សាលព្រះរាជាណាចក្រខ្លះមានក្រុមជំនុំច្រើនប្រើសាលនោះ ហើយក្រុមជំនុំខ្លះនិយាយភាសាផ្សេងទៀត ដូច្នេះជាការល្អបើសាលព្រះរាជាណាចក្រមានបណ្ណាល័យសំរាប់ភាសានិមួយៗ ដែលមានប្រកាសនវត្ថុទាំងអស់សំរាប់ក្រុមជំនុំត្រូវការ។ សាលព្រះរាជាណាចក្រដែលមានសាលប្រជុំលើសពីមួយ សាលនិមួយៗគួរមានបណ្ណាល័យសំរាប់ក្រុមនិមួយៗដែលនិយាយភាសាផ្សេងដែលជួបជុំគ្នានៅទីនោះដែរ។
ការរៀបចំនេះមុខជានឹងធ្វើឲ្យយើងមានកន្លែងធំជាងហើយនិងអស់ថវិកាតិចជាង។ ម្យ៉ាងវិញទៀត ការប្រមូលយកសៀវភៅពីបណ្ណាល័យនៃក្រុមជំនុំពីរឬច្រើនទៀតដាក់ជាមួយគ្នានោះ នេះនឹងប្រហែលបង្កើតឲ្យមានបណ្ណាល័យមួយល្អជាងទៅទៀត។ ពេលដែលសៀវភៅក្នុងបណ្ណាល័យទាំងនេះបានដាក់ជាមួយគ្នាហើយ ប្រកាសនវត្ថុណាដែលនៅសល់អាចទុក ហើយក្រោយមកពេលគេសង់សាលព្រះរាជាណាចក្រថ្មីមួយទៀត នោះនឹងមានបណ្ណាល័យរួចហើយ។ ប្រសិនបើសាលព្រះរាជាណាចក្រមានកុំព្យូទ័រហើយបណ្ណាល័យប៉មយាមជាស៊ីឌីប្រូក្រាមកុំព្យូទ័រ នោះបងប្អូននឹងទទួលបានប្រយោជន៍ច្រើន។
ពិតជាល្អមែនបើបងប្រុសដែលទទួលខុសត្រូវសំរាប់បណ្ណាល័យនិមួយៗគឺជាអ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យនោះ។ ជាបណ្ដើរៗ គាត់ត្រូវបន្ថែមប្រកាសនវត្ថុណាដែលបណ្ណាល័យត្រូវការ ហើយនៅក្នុងសៀវភៅនិមួយៗ គាត់ត្រូវបោះត្រាយ៉ាងស្អាតដោយដាក់ថារបស់បណ្ណាល័យសាលព្រះរាជាណាចក្រ។ យ៉ាងតិចបំផុតមួយឆ្នាំម្ដង គាត់ត្រូវឆែកមើលថាបណ្ណាល័យមិនខ្វះប្រកាសនវត្ថុណាទេហើយប្រកាសនវត្ថុទាំងអស់ត្រូវស្អាត។ ប្រកាសនវត្ថុក្នុងបណ្ណាល័យទាំងនេះគួរប្រើតែនៅក្នុងសាលព្រះរាជាណាចក្រទេ។
អស់អ្នកដែលជាសមាជិកក្នុងក្រុមជំនុំគួរចាត់ទុកថា បណ្ណាល័យនៅឯសាលព្រះរាជាណាចក្រមានតម្លៃ។ ចូរឲ្យយើងម្នាក់ៗសម្ដែងថាយើងអបអរសំវិធានការនេះ ដោយមើលថែរក្សាហើយប្រើបណ្ណាល័យដើម្បីស្វែងយល់ឲ្យ«ស្គាល់ដល់ព្រះអង្គ»។—សុ. ២:៥