បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១៥ ទំ. ២
  • របៀបប្រើឯកសារជាសំឡេង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបប្រើឯកសារជាសំឡេង
  • ២០១៥ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកកំពុងទទួលប្រយោជន៍ពីអំណានគម្ពីរជាឯកសារសំឡេងឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • កម្ម​វិធី​មហា​សន្និបាត​ដែល​ពួក​គេ«បាន​ឮ​និង​បាន​ឃើញ»
    របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
  • តើលោកអ្នកធ្លាប់ឆ្ងល់ឬទេ?
    ភ្ញាក់រឭក! ២០១៩
  • គេហទំព័រផ្លូវការរបស់យើង: សូមប្រើដើម្បីជួយមនុស្សដែលនិយាយភាសាផ្សេង
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៥ កិច្ចបម្រើព្រះ
km ១១/១៥ ទំ. ២

របៀប​ប្រើ​ឯកសារ​ជា​សំឡេង

១​. ក្រៅ​ពី​ឯកសារ​សម្រាប់​អាន តើ​មាន​ឯកសារ​អ្វី​ទៀត​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង?

១ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​គេហទំព័រ​jw.org ដើម្បី​អាន​ពាក្យ​ពីរោះ​ៗ និង​ពាក្យ​ត្រឹម​ត្រូវ​នៃ​សេចក្ដី​ពិត។ (​សាស្ដ. ១២:១០​) ប៉ុន្តែ តើ​អ្នក​ធ្លាប់​ប្រើ​ឯកសារ​ជា​សំឡេង​ឬ​ទេ? ឯកសារ​ជា​សំឡេង​ទាំង​នេះ​មាន​ព័ត៌មាន​យ៉ាង​ច្រើន​ដែល​យើង​អាច​ស្ដាប់​ក្នុង​គេហទំព័រ​របស់​យើង។ តើ​យើង​អាច​ទាញ​យក​ប្រយោជន៍​អ្វី​ខ្លះ​ពី​ឯកសារ​ជា​សំឡេង?

២​. តើ​យើង​អាច​ប្រើ​ឯកសារ​ជា​សំឡេង​សម្រាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ជា​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

២ សម្រាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ជា​ក្រុម​គ្រួសារ: ការ​ស្ដាប់​ឯកសារ​ជា​សំឡេង ដូច​ជា​អំណាន​គម្ពីរ ទស្សនាវដ្ដី ឬ​សៀវភៅ​ណា​មួយ ពេល​ដែល​យើង​ធ្វើ​ដំណើរ ឬ​ពេល​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ អាច​ជួយ​យើង​ប្រើ​ពេល​វេលា​ដែល​យើង​មាន​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត។ (​អេភ. ៥:១៥, ១៦​) យើង​អាច​ធ្វើ​អ្វី​បន្ថែម​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ដោយ​ស្ដាប់​អំណាន​ពី​សៀវភៅ​ណា​មួយ ហើយ​ផ្ទៀង​តាម​ក្នុង​សៀវភៅ​របស់​យើង។ ការ​ប្រើ​ឯកសារ​ជា​សំឡេង​ក្នុង​អំឡុង​ពេល​យើង​សិក្សា​ផ្ទាល់​ខ្លួន​គឺ​មាន​ប្រយោជន៍ ជា​ពិសេស​បើ​យើង​ចង់​បង្កើន​គុណ​ភាព​នៃ​ការ​អាន​របស់​យើង ឬ​រៀន​ភាសា​ថ្មី​មួយ។

៣​. តើ​អ្នក​ណា​ខ្លះ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​អាច​ទទួល​ប្រយោជន៍​ពី​ឯកសារ​ជា​សំឡេង?

៣ សម្រាប់​កិច្ច​បម្រើ​ផ្សាយ: មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ដែល​គិត​ថា​ខ្លួន​រវល់​ពេក​គ្មាន​ពេល​អាន ប្រហែល​ជា​សុខ​ចិត្ត​ស្ដាប់​ឯកសារ​ជា​សំឡេង​ក៏​មិន​ដឹង។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​អាច​ជួប​អ្នក​ដែល​និយាយ​ភាសា​ផ្សេង និង​អ្នក​ដែល​ទំនង​ជា​ចាប់​អារម្មណ៍ បើ​ពួក​គេ​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ជា​«​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។ (​សកម្ម. ២:៦​-​៨​) នៅ​ប្រទេស​ខ្លះ ការ​ស្ដាប់​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​វប្បធម៌។ ជា​ឧទាហរណ៍ ក្នុង​វប្បធម៌​ជន​ជាតិ​ម៉ុង ពួក​គេ​មាន​ទម្លាប់​រៀប​រាប់​ប្រាប់​ប្រវត្ដិសាស្ត្រ​របស់​ពួក​គេ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ត​ៗ​គ្នា​ដល់​មនុស្ស​តំណ​ក្រោយ ហើយ​ពួក​គេ​ចង​ចាំ​យ៉ាង​ល្អ​នូវ​ព័ត៌មាន​ដែល​ពួក​គេ​បាន​ឮ។ រីឯ​វប្បធម៌​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​វិញ មនុស្ស​ចូល​ចិត្ត​រៀន​តាម​រយៈ​ការ​ស្ដាប់​រឿង​និទាន។

៤​. តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ ស្តី​អំពី​ការ​ជួយ​មនុស្ស​ក្នុង​តំបន់​ផ្សាយ?

៤ ក្នុង​តំបន់​ផ្សាយ​របស់​អ្នក តើ​ការ​ចាក់​ឯកសារ​ជា​សំឡេង​ឲ្យ​ម្ចាស់​ផ្ទះ​ស្ដាប់​ជា​ភាសា​របស់​គាត់​មាន​ប្រយោជន៍​ឬ​ទេ? តើ​បុគ្គល​ម្នាក់​អាច​ទទួល​ប្រយោជន៍​ពី​ឯកសារ​សំឡេង​នៃ​សៀវភៅ​មួយ​ដែល​យើង​ផ្ញើ​ដល់​គាត់​តាម​អ៊ី​ម៉ែ​ល​ឬ​ទេ? តើ​យើង​អាច​ថត​ចម្លង​ឯកសារ​សំឡេង​នៃ​សៀវភៅ​ណា​មួយ​ចូល​ទៅ​ក្នុង​ស៊ីឌី​សម្រាប់​ជូន​ម្ចាស់​ផ្ទះ​ដែល​ចាប់​អារម្មណ៍ ហើយ​អ្នក​អាច​ស្នើ​ផ្ដល់​ជា​មួយ​នឹង​សៀវភៅ​ឬ​ទេ? ឯកសារ​ទាំង​នោះ​មាន​ជា​សៀវភៅ សៀវភៅ​ស្តើង ទស្សនាវដ្ដី ឬ​ជា​ខិត្តប័ណ្ណ។ ឧទាហរណ៍ បើ​យើង​ថត​ចម្លង​ឯកសារ​សំឡេង​នៃ​សៀវភៅ​មួយ​ទាំង​មូល​ជូន​អ្នក​ណា​ម្នាក់​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ក៏​អាច​រាប់​បញ្ចូល​ឯកសារ​សំឡេង​នោះ​ជា​សៀវភៅ​មួយ​ក្បាល​ក្នុង​របាយការណ៍​កិច្ច​បម្រើ​ផ្សាយ​បាន​ដែរ។ ឯកសារ​ជា​សំឡេង​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ប្រើ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ដើម្បី​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ។—១កូ. ៣:៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក