ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ២១-២៧
យ៉ូបបានបដិសេធចិត្តគំនិតមិនត្រឹមត្រូវ
នៅសព្វថ្ងៃនេះ សាថានប្រើពាក្យកុហកដើម្បីធ្វើឲ្យអ្នកបម្រើព្រះយេហូវ៉ាធ្លាក់ទឹកចិត្ត។ ដូចបានត្រូវកត់ទុកក្នុងសៀវភៅយ៉ូប សូមកត់សម្គាល់នូវពាក្យកុហករបស់សាថាននិងអារម្មណ៍ពិតរបស់ព្រះយេហូវ៉ា ថាខុសគ្នាយ៉ាងណា។ សូមលើកឡើងបទគម្ពីរផ្សេងទៀតដែលធ្វើឲ្យអ្នកជឿជាក់ថាព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះអ្នក។
ពាក្យកុហករបស់សាថាន |
អារម្មណ៍ពិតរបស់ព្រះយេហូវ៉ា |
---|---|
ព្រះតម្រូវហួសហេតុពេកពីអ្នកបម្រើរបស់លោក។ ទោះជាពួកគេធ្វើល្អយ៉ាងណាក៏ដោយ ក៏មិនល្អគ្រប់គ្រាន់ចំពោះលោកដែរ។ អ្វីទាំងអស់ដែលលោកបានបង្កើត គ្មានមួយណាដែលអាចបំពេញចិត្តលោកទេ (យ៉ូប ៤:១៨; ២៥:៥) |
ព្រះយេហូវ៉ាឲ្យតម្លៃទៅលើចិត្តខ្នះខ្នែងនិងចិត្តរាបទាបរបស់យើង (យ៉ូប ៣៦:៥) |
មនុស្សគ្មានប្រយោជន៍ចំពោះព្រះទេ (យ៉ូប ២២:២) |
ព្រះយេហូវ៉ាពេញចិត្ត ហើយឲ្យពរចំពោះកិច្ចបម្រើដ៏ស្មោះត្រង់របស់យើង (យ៉ូប ៣៣:២៦; ៣៦:១១) |
ព្រះមិនខ្វល់ទេថាអ្នកជាមនុស្សសុចរិតឬមិនសុចរិត (យ៉ូប ២២:៣) |
ព្រះយេហូវ៉ារំពៃមើលមនុស្សសុចរិត (យ៉ូប ៣៦:៧) |