ប្ដីប្រពន្ធមួយគូកំពុងរៀនជាមួយគ្នា ដោយប្រើកុំព្យូទ័របន្ទះស្តើង
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: បើអ្នកអាចបំបាត់បញ្ហាមួយក្នុងពិភពលោក តើអ្នកចង់បំបាត់មួយណា? [ទុកឲ្យគាត់ឆ្លើយ] យោងទៅតាមអ្វីដែលចែងក្នុងគម្ពីរ ឆាប់ៗខាងមុខនេះ ព្រះនឹងបំបាត់បញ្ហានោះនិងបញ្ហាជាច្រើនទៀត។
បទគម្ពីរ: សុភ. ២:២១, ២២
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះបកស្រាយអំពីពេលណានិងតាមរបៀបណាព្រះនឹងកែប្រែស្ថានភាពផែនដីទាំងស្រុង។
ទស្សនាវដ្ដីប៉មយាម
សំណួរ: មនុស្សជាច្រើនជឿថានឹងមានថ្ងៃមួយដែលផែនដីត្រូវបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ ឬការបង្ខូចបរិស្ថាន។ តើអ្នកគិតយ៉ាងណា? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលគម្ពីរជាបណ្ដាំរបស់ព្រះរៀបរាប់។
បទគម្ពីរ: សាស្ដ. ១:៤
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះពន្យល់អំពីមូលហេតុដែលយើងអាចប្រាកដថាផែនដីនឹងនៅស្ថិតស្ថេរ តែមនុស្សអាក្រក់នឹងលែងមានទៀត។
ព្រះគម្ពីរបង្រៀន
សំណួរ: អ្នកខ្លះគិតថាព្រះជាអ្នកគ្រប់គ្រងពិភពលោកនេះ។ ប៉ុន្តែ តើអ្នកដឹងទេ ការពិតគម្ពីរមិនបានបង្រៀនដូច្នេះទេ?
បទគម្ពីរ: ១យ៉ូន. ៥:១៩
ស្នើផ្ដល់: សៀវភៅនេះមានការពន្យល់យ៉ាងច្បាស់អំពីអ្វីដែលគម្ពីរពិតជាបង្រៀន អំពីប្រធានបទនេះនិងប្រធានបទជាច្រើនទៀត។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។