បងប្អូនទាំងប្រុសទាំងស្រីកំពុងចូលរួមមហាសន្និបាតអន្តរជាតិ នាឆ្នាំ២០១៤ នៅរដ្ឋនូជើហ្ស៊ី ស.រ.អ.
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: បើអ្នកអាចបំបាត់បញ្ហាមួយក្នុងពិភពលោក តើអ្នកចង់បំបាត់មួយណា? [ទុកឲ្យគាត់ឆ្លើយ] យោងទៅតាមអ្វីដែលចែងក្នុងគម្ពីរ ឆាប់ៗខាងមុខនេះ ព្រះនឹងបំបាត់បញ្ហានោះនិងបញ្ហាជាច្រើនទៀត។
បទគម្ពីរ: សុភ. ២:២១, ២២
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះបកស្រាយអំពីពេលណានិងតាមរបៀបណាព្រះនឹងកែប្រែស្ថានភាពផែនដីទាំងស្រុង។
ទស្សនាវដ្ដីប៉មយាម
សំណួរ: មនុស្សជាច្រើនជឿថានឹងមានថ្ងៃមួយដែលផែនដីត្រូវបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ ឬការបង្ខូចបរិស្ថាន។ តើអ្នកគិតយ៉ាងណា? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលគម្ពីរជាបណ្ដាំរបស់ព្រះរៀបរាប់។
បទគម្ពីរ: សាស្ដ. ១:៤
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះពន្យល់អំពីមូលហេតុដែលយើងអាចប្រាកដថាផែនដីនឹងនៅស្ថិតស្ថេរ តែមនុស្សអាក្រក់នឹងលែងមានទៀត។
ព្រះគម្ពីរបង្រៀន
សំណួរ: មនុស្សជាច្រើនដែលជឿព្រះ ចង់មានចំណងមិត្តភាពជាមួយនឹងលោក។ តើអ្នកដឹងទេ គម្ពីរលើកទឹកចិត្តយើងឲ្យចូលទៅជិតព្រះ?
បទគម្ពីរ: យ៉ា. ៤:៨ក
ស្នើផ្ដល់: សៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងរៀនថែមទៀតអំពីព្រះតាមរយៈគម្ពីរ។ [លើកបញ្ជាក់ក្នុងជំពូកទី១ ពីសៀវភៅព្រះគម្ពីរបង្រៀន]
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។