ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៣៨-៤២
ការអធិដ្ឋានឲ្យអ្នកឯទៀតធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
ព្រះយេហូវ៉ាបានបង្គាប់យ៉ូបឲ្យអធិដ្ឋានឲ្យអេលីផាស ប៊ីលដាឌ និងសូផារ
ព្រះយេហូវ៉ាបានប្រាប់អេលីផាស ប៊ីលដាឌ និងសូផារឲ្យទៅរកយ៉ូប ដើម្បីជូនគ្រឿងបូជា
យ៉ូបបានត្រូវបង្គាប់ឲ្យអធិដ្ឋានឲ្យបុរសទាំងបីនោះ
បន្ទាប់ពីយ៉ូបបានអធិដ្ឋានឲ្យពួកគេ គាត់បានទទួលពរ
ព្រះយេហូវ៉ាបានឲ្យពរយ៉ាងបរិបូរដល់យ៉ូប ដោយសារជំនឿនិងការស៊ូទ្រាំរបស់គាត់
ព្រះយេហូវ៉ាបានដកទុក្ខវេទនាចេញពីយ៉ូប ដោយធ្វើឲ្យគាត់មានសុខភាពល្អឡើងវិញ
យ៉ូបបានទទួលការសម្រាលទុក្ខពីមិត្តភក្ដិនិងសាច់ញាតិចំពោះទុក្ខវេទនាទាំងអស់ដែលគាត់បានជួប
ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបមានទ្រព្យសម្បត្ដិឡើងវិញមួយទ្វេជាពីរ បើប្រៀបនឹងអ្វីដែលគាត់បានបាត់បង់
យ៉ូបនិងប្រពន្ធមានកូន១០នាក់ថែមទៀត
យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត ហើយគាត់បានឃើញកូនចៅគាត់អស់បួនតំណ