សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយតាមintercom នៅក្រុងវីយែនប្រទេសអូទ្រីស
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: តើអ្នកគិតថាសេចក្ដីសន្យានេះអាចនឹងក្លាយទៅជាការពិតឬទេ?
បទគម្ពីរ: បប. ២១:៣, ៤
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះរៀបរាប់អំពីរបៀបដែលព្រះនឹងសម្រេចសេចក្ដីសន្យារបស់លោក និងអំពីរបៀបដែលអ្នកអាចទទួលប្រយោជន៍ពីសេចក្ដីសន្យានេះ។
ទស្សនាវដ្ដីប៉មយាម (ទំព័រចុងក្រោយ)
សំណួរ: សូមកត់សម្គាល់សំណួរនេះ។ [អានសំណួរទី១និងចម្លើយពីទស្សនៈរបស់មនុស្សខ្លះ ដែលមានក្នុងអត្ថបទនៅទំព័រ១៦] តើអ្នកគិតយ៉ាងណា?
បទគម្ពីរ: ទំនុក. ៨៣:១៨
ស្នើផ្ដល់: អត្ថបទនេះពន្យល់ថែមទៀតថាតើគម្ពីរបង្រៀនយ៉ាងណាអំពីនាមរបស់ព្រះ។
ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
សំណួរ: យើងគ្រប់គ្នារួមទាំងសមាជិកគ្រួសារនិងមិត្តភក្ដិរបស់យើង សុទ្ធតែមានឈ្មោះ។ ចុះព្រះវិញ? តើលោកមាននាមអ្វី?
បទគម្ពីរ: ទំនុក. ៨៣:១៨
ស្នើផ្ដល់: សៀវភៅនេះពន្យល់អំពីព័ត៌មានជាច្រើនទៀតដែលទាក់ទងនឹងព្រះក្នុងគម្ពីរបរិសុទ្ធ។ [បង្ហាញទំព័រទី៦និងទី៧]
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។