របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយលើកទឹកចិត្តអ្នកដែលចាប់អារម្មណ៍ឲ្យចូលរួមកិច្ចប្រជុំ
ហេតុអ្វីសំខាន់?: នៅកិច្ចប្រជុំ យើងមានឱកាស‹ច្រៀងជូនព្រះយេហូវ៉ា›និង«សរសើរ»លោក។ (ទំនុក. ១៤៩:១) នៅទីនោះ យើងក៏ទទួលការបង្ហាត់បង្រៀនឲ្យធ្វើតាមបំណងប្រាថ្នារបស់ព្រះដែរ។ (ទំនុក. ១៤៣:១០) តាមធម្មតា ក្រោយពីអ្នកដែលចាប់អារម្មណ៍និងសិស្សគម្ពីរបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ ពួកគេរីកចម្រើនលឿនជាង។
របៀបអនុវត្ត:
សូមជូនលិខិតអញ្ជើញភ្លាមៗ។ អ្នកមិនចាំបាច់ចាំរហូតដល់គាត់ក្លាយទៅជាសិស្សគម្ពីររបស់អ្នកនោះទេ។—បប. ២២:១៧
សូមប្រាប់ជាមុនដល់អ្នកចាប់អារម្មណ៍អំពីកម្មវិធីនៅកិច្ចប្រជុំ និងអំពីអ្វីដែលនឹងត្រូវពិគ្រោះ។ ដើម្បីធ្វើដូច្នេះ អ្នកអាចប្រើឧបករណ៍ជំនួយដូចតទៅនេះ៖ លិខិតអញ្ជើញសម្រាប់កិច្ចប្រជុំក្រុមជំនុំ វីដេអូតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? និងសៀវភៅស្តើងបំណងប្រាថ្នារបស់ព្រះយេហូវ៉ា មេរៀនទី៥និងទី៧
សូមស្នើជួយគាត់។ តើគាត់ត្រូវការអ្នកទៅទទួលគាត់ ឬជួយគាត់រើសសម្លៀកបំពាក់សមរម្យទេ? សូមអង្គុយជិតគាត់នៅកិច្ចប្រជុំ ហើយឲ្យគាត់មើលសៀវភៅជាមួយគ្នា។ សូមណែនាំគាត់ឲ្យស្គាល់បងប្អូនឯទៀត