សាក្សីព្រះយេហូវ៉ាកំពុងអញ្ជើញមនុស្សឲ្យចូលរួមកិច្ចប្រជុំនៅប្រជុំកោះឃុក
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: តើពិតជាមានទេវតាឬទេ?
បទគម្ពីរ: ទំនុក. ១០៣:២០
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះរៀបរាប់ពីអ្វីដែលគម្ពីរចែងអំពីទេវតានិងរបៀបដែលពួកទេវតាមានឥទ្ធិពលលើជីវិតរបស់យើងនៅសព្វថ្ងៃនេះ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើអ្នកគិតថាវិទ្យាសាស្ត្រស្របគ្នានឹងគម្ពីរឬទេ?
បទគម្ពីរ: អេ. ៤០:២២
សេចក្ដីពិត: អ្វីដែលគម្ពីរចែងអំពីវិទ្យាសាស្ត្រគឺត្រឹមត្រូវ។
លិខិតអញ្ជើញសម្រាប់កិច្ចប្រជុំក្រុមជំនុំ (inv)
ស្នើផ្ដល់: ខ្ញុំចង់អញ្ជើញអ្នកឲ្យចូលរួមស្ដាប់សុន្ទរកថាអំពីគម្ពីរ ដោយឥតគិតថ្លៃ។ សុន្ទរកថានោះនឹងត្រូវថ្លែងនៅសាលប្រជុំរបស់យើងដែលជាកន្លែងគោរពប្រណិប័តន៍ព្រះ។ [ស្នើផ្ដល់លិខិតអញ្ជើញសម្រាប់កិច្ចប្រជុំ ហើយប្រាប់ពេលវេលានិងទីកន្លែងនៃកិច្ចប្រជុំចុងសប្ដាហ៍ ព្រមទាំងជម្រាបអំពីប្រធានបទនៃសុន្ទរកថាសាធារណៈ]។
សំណួរ: តើអ្នកធ្លាប់ចូលរួមកិច្ចប្រជុំពីមុនឬទេ? [បើអាចធ្វើបាន សូមបង្ហាញវីដេអូតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង?]
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។