បងស្រីពីរនាក់កំពុងផ្សព្វផ្សាយដល់ស្ត្រីម្នាក់និយាយភាសាសុតសៀលនៅក្រុងឈៀប៉ះ ប្រទេសម៉ិកស៊ិក
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: ពេលខ្លះ យើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ។ ប៉ុន្តែ តើយើងអាចរកការសម្រាលទុក្ខនៅឯណា?
បទគម្ពីរ: ២កូ. ១:៣, ៤
ស្នើផ្ដល់: ទស្សនាវដ្ដីលេខនេះបកស្រាយអំពីរបៀបដែលព្រះផ្ដល់ការសម្រាលទុក្ខ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើអ្នកយល់ស្របថាទំនាយនេះក្នុងគម្ពីរ ដូចអ្វីដែលយើងឃើញសព្វថ្ងៃនេះទេ?
បទគម្ពីរ: ២ធី. ៣:១-៥
សេចក្ដីពិត: ដោយសារទំនាយក្នុងគម្ពីរអំពីគ្រាចុងក្រោយបង្អស់បានកើតឡើងនៅសព្វថ្ងៃនេះ យើងក៏អាចជឿជាក់ដែរថាទំនាយអំពីអនាគតដ៏ត្រចះត្រចង់ នឹងកើតឡើងជាមិនខាន។
ហេតុអ្វីគួររៀនគម្ពីរ? (វីដេអូ)
ពាក្យផ្ដើម: យើងកំពុងបង្ហាញវីដេអូខ្លីមួយដែលជួយឲ្យយើងដឹងថាពេលយើងមានចម្ងល់អំពីជីវិត យើងអាចរកចម្លើយនៅឯណា ដែលធ្វើឲ្យយើងអស់ចិត្ត។ [បង្ហាញវីដេអូ]
ស្នើផ្ដល់: សៀវភៅនេះបកស្រាយអំពីអ្វីដែលគម្ពីរបង្រៀន ស្តីពីវិធីដែលព្រះនឹងដោះស្រាយបញ្ហាក្នុងពិភពលោកនេះ។ [ស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀនឬសៀវភៅបង្រៀនយើង]
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។