ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បទចម្រៀងសាឡូម៉ូន ១-៨
ស្ត្រីក្រមុំពីភូមិស៊ូឡាមសមជាគំរូល្អឲ្យយើងធ្វើតាម
តើនាងមានលក្ខណៈអ្វីខ្លះដែលធ្វើឲ្យនាងក្លាយទៅជាគំរូដ៏ប្រសើរសម្រាប់អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
នាងរង់ចាំដោយអត់ធ្មត់រហូតដល់ជួបស្នេហ៍ពិត
នាងមិនឲ្យអ្នកឯទៀតបង្ខំចិត្តនាងឲ្យមានមនោសញ្ចេតនាស្នេហាជាមួយអ្នកណាក៏បាននោះទេ
នាងមានចិត្តរាបទាប ចិត្តបរិសុទ្ធ និងចរិយារមទម
នាងមិនអនុញ្ញាតឲ្យស្នេហារបស់នាងត្រូវទិញដោយមាស ឬអូសទាញដោយពាក្យបញ្ជោរឡើយ
សូមសួរខ្លួនអ្នកថា៖
‹តើគុណសម្បត្ដិមួយណារបស់ស្ត្រីក្រមុំពីភូមិស៊ូឡាមដែលខ្ញុំចង់ធ្វើតាម›?