បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb17 មេសា ទំ. ២
  • ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • អត្ថបទស្រដៀងគ្នា
  • យើងនឹងធ្វើជាសាក្សីបញ្ជាក់យ៉ាងខ្លាំងក្លា
    ២០១១ កិច្ចបម្រើព្រះ
  • សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • សូមទទួលស្វាគមន៍ពួកគាត់!
    ២០១៣ កិច្ចបម្រើព្រះ
  • តើយើងអាចជួយអ្នកដែលចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
    ២០០៨ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
mwb17 មេសា ទំ. ២

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ

តើ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ណា? អ្នក​ណា​ក៏​ដោយ​ដែល​មក​កិច្ច​ប្រជុំ​របស់​យើង ទោះ​បី​អ្នក​នោះ​ជា​អ្នក​ថ្មី​ឬ​ជា​មិត្ត​សម្លាញ់​របស់​យើង​តាំង​ពី​យូរ​ហើយ​ក្ដី។ (​រ៉ូម ១៥:៧; ហេ. ១៣:២​) អ្នក​នោះ​អាច​ជា​បង​ប្អូន​រួម​ជំនឿ​ដែល​មក​លេង​ពី​ប្រទេស​ផ្សេង ឬ​ក៏​ជា​អ្នក​អសកម្ម​ដែល​ខាន​មក​កិច្ច​ប្រជុំ​យូរ​ឆ្នាំ​ហើយ។ សូម​គិត​ថា​តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​អ្នក​គឺ​ជា​ពួក​គាត់​វិញ? អ្នក​ច្បាស់​ជា​នឹង​សប្បាយ​ណាស់ បើ​បង​ប្អូន​ទទួល​ស្វាគមន៍​អ្នក​យ៉ាង​កក់​ក្ដៅ មែន​ទេ? (​ម៉ាថ. ៧:១២​) បើ​ដូច្នេះ ជា​ជាង​ឈរ​ឬ​អង្គុយ​នៅ​តែ​មួយ​កន្លែង សូម​ព្យាយាម​ទៅ​រក​បង​ប្អូន​ផ្សេង​ៗ​ដើម្បី​សួរ​សុខ​ទុក្ខ មុន​និង​ក្រោយ​កិច្ច​ប្រជុំ។ នេះ​បង្កើត​បរិយាកាស​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ភាព​កក់​ក្ដៅ ថែម​ទាំង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ (​ម៉ាថ. ៥:១៦​) ពិត​មែន​យើង​មិន​អាច​និយាយ​ជា​មួយ​នឹង​មនុស្ស​គ្រប់​រូប​ដែល​មក​កិច្ច​ប្រជុំ​ទេ តែ​មនុស្ស​ទាំង​អស់​នឹង​មាន​អារម្មណ៍​ស្រួល​បើ​យើង​ម្នាក់​ៗ​ព្យាយាម​ទទួល​ស្វាគមន៍​អ្នក​ឯ​ទៀត។a

បើ​យើង​ពិត​ជា​ចេះ​ទទួល​ស្វាគមន៍​អ្នក​ឯ​ទៀត យើង​នឹង​មិន​ធ្វើ​ដូច្នេះ​គ្រាន់​តែ​ក្នុង​ឱកាស​ពិសេស​ៗ​ប៉ុណ្ណោះ​ទេ​ដូច​ជា​ពិធី​រំលឹក តែ​យើង​ក៏​ចង់​ស្វាគមន៍​អ្នក​ឯ​ទៀត​គ្រប់​ពេល​វេលា​ដែរ។ ពេល​អ្នក​ថ្មី​ឃើញ​និង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​គ្រិស្ត​សាសនិក​ពិត នោះ​ប្រហែល​ជា​ជំរុញ​ពួក​គេ​ឲ្យ​សរ​សើ​ព្រះ​និង​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ដ៏​បរិសុទ្ធ​ជា​មួយ​យើង។—យ៉ូន. ១៣:៣៥

a គោល​ការណ៍​គម្ពីរ​ដាក់​កម្រិត​ទៅ​លើ​ទំនាក់​ទំនង​រវាង​យើង​និង​អ្នក​ដែល​មក​កិច្ច​ប្រជុំ​ក្រោយ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​បាន​ដក​ខ្លួន​ពី​អង្គ​ការ​យើង។—១កូ. ៥:១១; ២យ៉ូន. ១០

បងប្រុសម្នាក់ស្វាគមន៍អ្នកថ្មីដែលមកសាលប្រជុំ

យោបល់​អំពី​របៀប​ជួយ​អ្នក​ថ្មី

  • ណែនាំ​ឲ្យ​ស្គាល់​ខ្លួន ហើយ​សួរ​ឈ្មោះ​គាត់

  • អញ្ជើញ​គាត់​ឲ្យ​អង្គុយ​ជា​មួយ​អ្នក

  • ឲ្យ​គាត់​មើល​គម្ពីរ​និង​សៀវភៅ​ចម្រៀង​ជា​មួយ​អ្នក

  • ក្រោយ​ប្រជុំ​ចប់ ទុក​ពេល​ឲ្យ​គាត់​សួរ​សំណួរ

  • ស្នើ​សុំ​បង្រៀន​គម្ពីរ​បើ​មើល​ទៅ​សម​គួរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក