ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យេរេមា ២៥–២៨
ចូរមានចិត្តក្លាហានដូចយេរេមា
យេរេមាបានព្រមានថា ក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញដូចស៊ីឡូរ
ហឹបនៃកិច្ចព្រមព្រៀងធ្លាប់ត្រូវរក្សាទុកនៅស៊ីឡូរ ហើយហឹបនោះជាតំណាងវត្តមានរបស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាបានឲ្យជនជាតិភីលីស្ទីនចាប់យកហឹបនោះ ហើយហឹបនោះមិនបានត្រូវនាំយកទៅស៊ីឡូរវិញទេ
ពួកសង្ឃ ពួកអ្នកប្រកាសទំនាយ និងបណ្ដាជនទាំងឡាយបានគំរាមសម្លាប់យេរេមា
បណ្ដាជនបានចាប់យេរេមាដោយសារគាត់ប្រកាសទំនាយថាក្រុងយេរូសាឡិមនិងវិហារនឹងត្រូវបំផ្លាញចោល
យេរេមាមិនបានអស់សង្ឃឹម ហើយគាត់ក៏មិនបានរត់គេចដែរ
ព្រះយេហូវ៉ាបានការពារយេរេមា
យេរេមាខំប្រឹងឲ្យមានចិត្តក្លាហានរហូត ហើយព្រះយេហូវ៉ាមិនបានបោះបង់ចោលគាត់ឡើយ
ព្រះបានជំរុញអ័ហ៊ីកាមដែលមានចិត្តក្លាហានឲ្យការពារយេរេមា
ដោយជំនួយនិងការលើកទឹកចិត្តពីព្រះយេហូវ៉ា យេរេមាបានប្រកាសទំនាយអស់៤០ឆ្នាំ ទោះជាបណ្ដាជនមិនពេញចិត្តស្ដាប់ក៏ដោយ