របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបណ្ដុះគុណសម្បត្ដិពីព្រះ ពោលគឺចិត្តក្លាហាន
មូលហេតុដែលសំខាន់:
ការផ្សព្វផ្សាយតម្រូវឲ្យមានចិត្តក្លាហាន។—សកម្ម. ៥:២៧-២៩, ៤១, ៤២
គ្រាទុក្ខវេទនាជាខ្លាំងនឹងសាកល្បងចិត្តក្លាហានរបស់យើង។—ម៉ាថ. ២៤:១៥-២១
ការខ្លាចមនុស្សនាំឲ្យមានទុក្ខខ្លោចផ្សា។—យេ. ៣៨:១៧-២០; ៣៩:៤-៧
របៀបបណ្ដុះឲ្យមានចិត្តក្លាហាន:
រំពឹងគិតទៅលើសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា។—និក្ខ. ១៤:១៣
អធិដ្ឋានសុំឲ្យមានចិត្តក្លាហាន។—សកម្ម. ៤:២៩, ៣១
ទុកចិត្តទៅលើព្រះយេហូវ៉ា។—ទំនុក. ១១៨:៦
តើខ្ញុំត្រូវយកឈ្នះការភ័យខ្លាចអ្វីខ្លះក្នុងកិច្ចបម្រើផ្សាយ?
សូមទស្សនាវីដេអូចូរជៀសចេញពីទង្វើណាដែលបង្ខូចភក្ដីភាព ពោលគឺការខ្លាចមនុស្ស រួចមកសូមឆ្លើយសំណួរដូចតទៅនេះ៖
ហេតុអ្វីចិត្តក្លាហានគឺសំខាន់ចាំបាច់ក្នុងកិច្ចបម្រើផ្សាយ?
តើសុភាសិត ២៩:២៥បញ្ជាក់អំពីភាពខុសគ្នាអ្វី?
ហេតុអ្វីឥឡូវនេះយើងត្រូវបណ្ដុះឲ្យមានចិត្តក្លាហាន?