អ្នកផ្សាយកំពុងស្នើផ្ដល់ខិត្តប័ណ្ណរស់ម្ដងទៀត នៅប្រទេសទូវ៉ាលូ
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: តើពិតជាមានទេវតាឬទេ?
បទគម្ពីរ: ទំនុក. ១០៣:២០
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះ រៀបរាប់ពីអ្វីដែលគម្ពីរចែងអំពីទេវតានិងរបៀបដែលពួកទេវតាមានឥទ្ធិពលលើជីវិតរបស់យើងនៅសព្វថ្ងៃនេះ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះតាមរបៀបណា?
បទគម្ពីរ: ១យ៉ូន. ៥:៣
សេចក្ដីពិត: យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះដោយកាន់តាមបញ្ញត្ដិរបស់លោក។
តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? (T-35)
សំណួរ: មនុស្សជាច្រើនទូទាំងពិភពលោកធ្វើពិធីបុណ្យផ្សេងៗជារៀងរាល់ឆ្នាំសម្រាប់មនុស្សដែលបានស្លាប់។ តើយើងអាចមានសង្ឃឹមជួបមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ម្ដងទៀតឬទេ?
បទគម្ពីរ: សកម្ម. ២៤:១៥
ស្នើផ្ដល់: ខិត្តប័ណ្ណនេះរៀបរាប់នូវសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញដែលអាចផ្ដល់ប្រយោជន៍ដល់លោកអ្នក។ [បើអាចធ្វើបាន សូមបង្ហាញវីដេអូតើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សស្លាប់ឬទេ?]
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។