បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb17 តុលា ទំ. ៣
  • របៀបទៅជាអ្នកសិក្សាគម្ពីរយ៉ាងខ្នះខ្នែង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបទៅជាអ្នកសិក្សាគម្ពីរយ៉ាងខ្នះខ្នែង
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • អត្ថបទស្រដៀងគ្នា
  • យកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះសំរាប់សម័យយើងនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរដឹងខ្លួនជានិច្ចដោយសិក្សាយ៉ាងយកចិត្តទុកដាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើអ្នកបន្តបម្រើព្រះយេហូវ៉ាជានិច្ចឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
mwb17 តុលា ទំ. ៣

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

របៀប​ទៅ​ជា​អ្នក​សិក្សា​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង

តើ​អ្នក​ចង់​រក្សា​ភាព​ស្មោះ​ត្រង់​ដូច​ដានីយ៉ែល​ទោះ​ជា​មាន​ទុក្ខ​លំបាក​ឬ​ទេ? ដានីយ៉ែល​បាន​សិក្សា​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង រួម​ទាំង​ទំនាយ​ដ៏​ជ្រាល​ជ្រៅ។ (​ដាន. ៩:២​) ការ​សិក្សា​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់។ តើ​តាម​របៀប​ណា? នោះ​អាច​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ (​យ៉ូស. ២៣:១៤​) នោះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង ហើយ​សេចក្ដី​ស្រឡាញ់​នោះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​ទំនុក. ៩៧:១០​) ប៉ុន្តែ តើ​អ្នក​អាច​ចាប់​ផ្ដើម​ពី​ណា? សូម​ពិចារណា​យោបល់​ខាង​ក្រោម​នេះ។

ដានីយ៉ែលសិក្សាបណ្ដាំរបស់ព្រះ
  • តើ​ខ្ញុំ​គួរ​សិក្សា​អំពី​អ្វី? ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​រួម​បញ្ចូល​ការ​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ។ អំណាន​គម្ពីរ​រាល់​សប្ដាហ៍​នឹង​កាន់​តែ​មាន​ប្រយោជន៍ បើ​អ្នក​លៃ​ពេល​ដើម្បី​ស្រាវ​ជ្រាវ​ចំណុច​ណា​ដែល​អ្នក​មិន​យល់។ លើស​ពី​នេះ​ទៀត បង​ប្អូន​ខ្លះ​សម្រេច​ចិត្ត​រៀន​ថែម​ទៀត​អំពី​ទំនាយ​ក្នុង​គម្ពីរ ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ដំណើរ​ជា​សាសនទូត​របស់​សាវ័ក​ប៉ូល ឬ​ក៏​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ បើ​អ្នក​មាន​ចម្ងល់​អំពី​គម្ពីរ សូម​សរសេរ​ទុក ហើយ​យក​ធ្វើ​ជា​ប្រធានបទ​ពេល​សិក្សា​គម្ពីរ​លើក​ក្រោយ។

  • តើ​ខ្ញុំ​អាច​ស្វែង​រក​ព័ត៌មាន​នៅ​ឯ​ណា? សូម​មើល​វីដេអូ​ជំនួយ​ស្រាវ​ជ្រាវ​ដើម្បី​ស្វែង​រក​ចំណេះ​វិសេស។ ដើម្បី​ដឹង​ថា​អ្នក​ចេះ​ស្វែង​រក​ព័ត៌មាន​ឬ​យ៉ាង​ណា សូម​ស្រាវ​ជ្រាវ​ថា​តើ​អ្នក​ណា​ជា​មហា​អំណាច​ដែល​ប្រដូច​ទៅ​នឹង​សត្វ​សាហាវ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ដានីយ៉ែល ជំពូក​៧។

  • តើ​ខ្ញុំ​គួរ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​សិក្សា​គម្ពីរ? ការ​សិក្សា​ជា​ទៀង​ទាត់​គឺ​ជា​កត្ដា​សំខាន់​ដើម្បី​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ បើ​ចាំ​បាច់ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​សិក្សា​រយៈ​ពេល​ខ្លី ហើយ​ក្រោយ​មក​បន្ដិច​ម្ដង​ៗ​បង្កើន​រយៈ​ពេល​ដែល​អ្នក​សិក្សា។ ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ការ​ជីក​រក​កំណប់​ទ្រព្យ។ ពេល​អ្នក​រក​ឃើញ​កំណប់​កាន់​តែ​ច្រើន អ្នក​កាន់​តែ​ចង់​ជីក​រក​ថែម​ទៀត។ (​សុភ. ២:៣​-​៦​) អ្នក​នឹង​កាន់​តែ​ចង់​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​អ្នក​នឹង​រក្សា​ទម្លាប់​ជា​និច្ច​ក្នុង​ការ​សិក្សា​គម្ពីរ។—១ពេ. ២:២

    ដើម្បី​ទទួល​យោបល់​ថែម​ទៀត​ស្តី​អំពី​របៀប​កាន់​តែ​មាន​អំណរ​ក្នុង​ការ​សិក្សា​គម្ពីរ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០៣ ទំព័រ​១២​-​១៦។

តើ​សត្វ​សាហាវ​ក្នុង​ដានីយ៉ែល ជំពូក​៧ ជា​តំណាង​អ្វី?

  • សត្វសាហាវដែលមានសណ្ឋានដូចតោនិងមានស្លាបឥន្ទ្រី

    ដាន. ៧:៤

  • សត្វសាហាវដែលមានសណ្ឋានដូចខ្លាឃ្មុំឆ្អឹងជំនីរបីនៅក្នុងមាត់

    ដាន. ៧:៥

  • សត្វសាហាវដែលមានសណ្ឋានដូចខ្លារខិនមានក្បាលបួននិងស្លាបបួននៅលើខ្នងរបស់វា

    ដាន. ៧:៦

  • សត្វសាហាវដ៏គួរឲ្យខ្លាចដែលមានធ្មេញដែកធំៗ ហើយមានស្នែង១០

    ដាន. ៧:៧

សំណួរ​បន្ថែម:

តើ​ដានីយ៉ែល ៧:៨, ២៤ បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

ស្នែងតូចមានភ្នែក និងមាត់ដុះក្នុងចំណោមស្នែងទាំងដប់ ហើយស្នែង៣បានត្រូវដកចេញ

ប្រធានបទ​សម្រាប់​សិក្សា​លើក​ក្រោយ:

តើ​សត្វ​សាហាវ​នៅ​ការ​បើក​បង្ហាញ ជំពូក​១៣ ជា​តំណាង​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក