ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ម៉ាថាយ ១២-១៣
ឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ
លោកយេស៊ូបានប្រើឧទាហរណ៍អំពីស្រូវសាលីនិងស្រងែដើម្បីបង្ហាញអំពីរបៀបនិងពេលណាដែលលោកជ្រើសរើសក្រុមមនុស្សដែលតំណាងដោយស្រូវសាលី ដែលបានចាប់ផ្ដើមនៅឆ្នាំ៣៣ គ.ស.។
‹បុរសម្នាក់បានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់លោក›
អ្នកសាបព្រោះ: លោកយេស៊ូគ្រិស្ត
គ្រាប់ពូជល្អដែលបានត្រូវសាបព្រោះ: អ្នកកាន់តាមលោកយេស៊ូដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ
វាលស្រូវ: ពិភពលោក
«កាលដែលមនុស្សទាំងឡាយកំពុងដេកលក់ សត្រូវរបស់លោកបានមកសាបព្រោះស្រងែ»
សត្រូវ: មេកំណាច
មនុស្សទាំងឡាយកំពុងដេកលក់: ការស្លាប់របស់ពួកសាវ័ក
«ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់»
ស្រូវសាលី: គ្រិស្តសាសនិកដែលព្រះបានរើសតាំង
ស្រងែ: គ្រិស្តសាសនិកក្លែងក្លាយ
«ដកស្រងែមុនសិន . . . ក្រោយមក ទៅប្រមូលស្រូវសាលី»
ខ្ញុំបម្រើ/អ្នកច្រូត: ពួកទេវតា
ស្រងែដែលបានត្រូវប្រមូល: គ្រិស្តសាសនិកក្លែងក្លាយបានត្រូវញែកចេញពីគ្រិស្តសាសនិកដែលព្រះបានរើសតាំង
ប្រមូលទុកក្នុងជង្រុក: គ្រិស្តសាសនិកដែលព្រះបានរើសតាំងបានត្រូវប្រមូលទុកក្នុងក្រុមជំនុំដែលបានត្រូវរៀបចំឡើងវិញ
ពេលចូលដល់រដូវច្រូតកាត់ តើអ្វីបង្ហាញថាគ្រិស្តសាសនិកពិតខុសពីគ្រិស្តសាសនិកក្លែងក្លាយ?
តើខ្ញុំទទួលប្រយោជន៍យ៉ាងណាពីការយល់ឧទាហរណ៍នេះ?