របៀបរស់នៅជាគ្រិស្តសាសនិក
សេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់នៃគ្រិស្តសាសនិកពិត ពោលគឺដោយអរសប្បាយអំពីសេចក្ដីពិត
ហេតុអ្វីសំខាន់: ដើម្បីយកតម្រាប់លោកយេស៊ូ យើងត្រូវធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត ពោលគឺគោលបំណងរបស់ព្រះ។ (យ៉ូន. ១៨:៣៧) យើងក៏ត្រូវអរសប្បាយអំពីសេចក្ដីពិត និយាយអំពីសេចក្ដីពិត ហើយពិចារណាអ្វីៗដែលពិត ទោះជាកំពុងរស់នៅក្នុងពិភពលោកដែលពេញដោយការភូតភរនិងមិនសុចរិតក៏ដោយ។—១កូ. ១៣:៦; ភី. ៤:៨
របៀបអនុវត្ត:
សូមតាំងចិត្តមិនស្ដាប់ឬមិននិយាយដើមគេ។—១ថែ. ៤:១១
កុំអរសប្បាយពេលឃើញអ្នកឯទៀតរងទុក្ខ
សូមអរសប្បាយចំពោះអ្វីៗដែលល្អ ពោលគឺអ្វីៗដែលលើកទឹកចិត្ត
សូមទស្សនាវីដេអូចូរ«អ្នករាល់គ្នាស្រឡាញ់គ្នា» ដោយមិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយ អំពីសេចក្ដីពិត រួចមកឆ្លើយសំណួរដូចតទៅ:
តើក្នុងន័យអ្វីដេប៊ីបាន«អរសប្បាយអំពីអ្វីដែលមិនសុចរិត»?
តើតាមរបៀបណាអាលអឺសបានបត់បែនការសន្ទនាជាមួយនឹងដេប៊ីឲ្យទៅជាការសន្ទនាដ៏គួរឲ្យលើកទឹកចិត្តវិញ?
តើយើងអាចនិយាយអំពីរឿងល្អអ្វីខ្លះ?
មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយអំពីសេចក្ដីពិត