បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 វិច្ឆិកា ទំ. ៧
  • ‹ការថ្វាយដល់ព្រះយេហូវ៉ា›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ការថ្វាយដល់ព្រះយេហូវ៉ា›
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • យើងអរគុណព្រះយេហូវ៉ាសម្រាប់សេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • តើកិច្ចការរបស់សាក្សីព្រះយេហូវ៉ាទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • តម្លៃនៃ«កាក់ពីរ»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ចូរបង្ហាញអំណរគុណចំពោះចិត្តទូលាយរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 វិច្ឆិកា ទំ. ៧

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

‹ការ​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា›

បុគ្គលម្នាក់កំពុងដាក់វិភាគទានក្នុងប្រអប់វិភាគទាន បុគ្គលម្នាក់កំពុងធ្វើវិភាគទានតាមគ្រឿងអេឡិចត្រូនិក

នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​«​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​»​យ៉ាង​ដូច​ម្ដេច? (​១រប. ២៩:៥, ៩, ១៤​) ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ផ្សេង​ៗ​ដែល​យើង​អាច​ជ្រើស​រើស​ដើម្បី​ធ្វើ​វិភាគទាន​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​និង​នៅ​ទូ​ទាំង​ពិភព​លោក។

ការ​ធ្វើ​វិភាគទាន​តាម​គេហទំព័រ ឬ​ដាក់​ក្នុង​ប្រអប់​វិភាគទាន​គាំ​ទ្រ:

  • វិភាគទានសម្រាប់កិច្ចការនៅទូទាំងពិភពលោក

    កិច្ច​ការ​ទូ​ទាំង​ពិភព​លោក

    កិច្ច​ការ​សាង​សង់​និង​ដំណើរ​ការ​នៃ​អគារ​ការិយាល័យ​សាខា​និង​ការិយាល័យ​បក​ប្រែ

    សាលា​កិច្ច​បម្រើ

    អ្នក​បម្រើ​ពេញ​ពេល​ពិសេស

    ជំនួយ​ពេល​មាន​មហន្តរាយ

    ការ​បោះ​ពុម្ព ការ​ផលិត​វីដេអូ និង​ការ​បោះ​ពុម្ព​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច

  • វិភាគទានសម្រាប់ក្រុមជំនុំ

    ការ​ចំណាយ​ក្នុង​ក្រុម​ជំនុំ

    ការ​ចំណាយ​ក្នុង​ក្រុម​ជំនុំ​ដូច​ជា​ថ្លៃ​ទឹក​ភ្លើង ជួស​ជុល និង​ថែ​ទាំ​សាល​ប្រជុំ

    ក្រុម​ជំនុំ​ធ្វើ​សេចក្ដី​សម្រេច​ផ្ញើ​ថវិកា​ទៅ​ការិយាល័យ​សាខា​សម្រាប់:

    • ការ​សាង​សង់​សាល​ប្រជុំ​និង​សាល​សន្និបាត​នៅ​ទូ​ទាំង​ពិភព​លោក

    • ការ​រៀប​ចំ​ផ្ដល់​ជំនួយ​នៅ​ទូ​ទាំង​ផែន​ដី

    • កិច្ច​ការ​ឯ​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក

មហា​សន្និបាត​និង​សន្និបាត

ការ​ចំណាយ​សម្រាប់​មហា​សន្និបាត​តាម​ភូមិ​ភាគ មហា​សន្និបាត​ពិសេស និង​មហា​សន្និបាត​អន្តរជាតិ​គឺ​បាន​ត្រូវ​បង់​ដោយ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ​វិភាគទាន​ដែល​ទទួល​នៅ​មហា​សន្និបាត​តាម​ភូមិ​ភាគ​គឺ​ផ្ញើ​ទៅ​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក។

វិភាគទាន​នៅ​តាម​មណ្ឌល​នីមួយ​ៗ​គឺ​បាន​ត្រូវ​ប្រើ​ដើម្បី​ជួល ជួស​ជុល និង​ថែ​ទាំ​កន្លែង​ដែល​ធ្វើ​សន្និបាត ព្រម​ទាំង​ប្រើ​សម្រាប់​ការ​ចំណាយ​ឯ​ទៀត​ក្នុង​មណ្ឌល​នោះ។ មណ្ឌល​នោះ​ប្រហែល​ជា​ចាត់​ចែង​វិភាគទាន​ដែល​លើស​ពី​តម្រូវ​ការ​ផ្ញើ​ទៅ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា។

donate.jw.org

សូម​រៀន​ថែម​ទៀត​តាម​គេហទំព័រ

ដើម្បី​ដឹង​អំពី​វិធី​ដែល​អ្នក​អាច​ធ្វើ​វិភាគទាន សូម​ប្រើ​វិធី​ណា​មួយ​ដូច​ត​ទៅ​នេះ:

  • ចូល​ទៅ​គេហទំព័រdonate.jw.org

  • ក្នុង​jw.org ចុច​«​អំពី​យើង​»​ ▸ ​«​វិភាគទាន​»​

  • ចុច​គេហទំព័រ​ភ្ជាប់​នៃ​«​វិភាគទាន​»​នៅ​ខាង​ក្រោម​ទំព័រ​ដើម​ក្នុង​JW​បណ្ណាល័យ

នៅ​ប្រទេស​ខ្លះ មាន​ផ្នែក​«​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​»​ក្នុង​គេហទំព័រ​ដែល​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទូ​ទៅ​អំពី​វិភាគទាន។

វីដេអូ​អំពី​របៀប​ដាក់​វិភាគទាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ប្រាប់​អំពី​ព័ត៌មាន​ស្តី​អំពី​វិធី​ធ្វើ​វិភាគទាន។

គម្រោង​ដើម្បី​ធ្វើ​វិភាគទាន

វិភាគទាន​ខ្លះ​ដែល​ធ្វើ​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​តម្រូវ​ឲ្យ​ធ្វើ​គម្រោង ឬ​ឯកសារ​ច្បាប់។ អ្វី​ទាំង​នេះ​រួម​មាន:

  • បណ្ដាំ​មត៌ក​និង​ការ​ផ្ទេរ​សិទ្ធិ​លើ​ទ្រព្យ​សម្បត្ដិ

  • អចលនទ្រព្យ ភាគ​ហ៊ុន ប័ណ្ណ​ខ្ចី​ប្រាក់ និង​ប្រាក់​ពី​ការ​ធានា​រ៉ាប់​រ៉​ង

  • វិភាគទាន​ដែល​មាន​ល័ក្ខ​ខណ្ឌ

បើ​អ្នក​ចង់​ធ្វើ​វិភាគទាន​បែប​ណា​មួយ​ខាង​លើ​នេះ សូម​ទាក់​ទង​នឹង​ការិយាល័យ​សាខា​របស់​អ្នក ដោយ​ប្រើ​អាសយដ្ឋាន​ដែល​មាន​នៅdonate.jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក