បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១២ ទំ. ១៥-១៦
  • ចូរបង្ហាញអំណរគុណចំពោះចិត្តទូលាយរបស់ព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបង្ហាញអំណរគុណចំពោះចិត្តទូលាយរបស់ព្រះយេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​ដ៏​ប្រសើរ​បំផុត​ស្តី​អំពី​ចិត្ត​ទូលាយ
  • តើកិច្ចការរបស់សាក្សីព្រះយេហូវ៉ាទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • អ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • របៀបដែលយើងអាចជួយបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ‹ការថ្វាយដល់ព្រះយេហូវ៉ា›
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១២ ទំ. ១៥-១៦

ចូរ​បង្ហាញ​អំណរ​គុណ​ចំពោះ​ចិត្ត​ទូលាយ​របស់​ព្រះ​យេហូវ៉ា

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​ចិត្ត​ទូលាយ។ (​យ៉ាកុប ១:១៧​) យើង​អាច​មើល​ឃើញ​ចិត្ត​ទូលាយ​របស់​លោក​តាម​រយៈ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ លោក​បាន​បង្កើត​ផ្កាយ​ឲ្យ​មាន​ពាស​ពេញ​សកល​លោក និង​រុក្ខជាតិ​ដ៏​ស្រស់​ស្អាត​ដែល​គ្រប​ដណ្ដប់​លើ​ផែន​ដី។—ទំនុក​តម្កើង ៦៥:១២, ១៣; ១៤៧:៧, ៨; ១៤៨:៣, ៤

អ្នក​តែង​ទំនុក​តម្កើង ទំនុក​ទី​១០៤​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហេតុ​នេះ​គាត់​បាន​សរសេរ​ចម្រៀង​មួយ​ដើម្បី​សរសើរ​តម្កើង​លោក។ ពេល​អ្នក​អាន​ទំនុក​នោះ តើ​អ្នក​មាន​អំណរ​គុណ​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែរ​ឬ​ទេ? គាត់​បាន​និយាយ​ថា​៖ ​«​កាល​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ទូល​បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ជា​ដរាប កាល​ទូល​បង្គំ​មាន​នៅ​ៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូល​បង្គំ​»។ (​ទំនុក​តម្កើង ១០៤:៣៣​) តើ​អ្នក​ចង់​ធ្វើ​ដូច្នេះ​ឬ​ទេ?

គំរូ​ដ៏​ប្រសើរ​បំផុត​ស្តី​អំពី​ចិត្ត​ទូលាយ

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​ស្តី​អំពី​ចិត្ត​ទូលាយ។ ម្យ៉ាង​ទៀត លោក​បញ្ជាក់​នូវ​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​យើង​បង្ហាញ​ចិត្ត​ទូលាយ។ លោក​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​ថា​៖ ​«​ចូរ​បង្គាប់​ពួក​អ្នក​ដែល​ជា​អ្នក​មាន​ក្នុង​របៀប​របប​ពិភព​លោក​នេះ កុំ​ឲ្យ​ក្រអឺតក្រអោង ហើយ​បង្គាប់​ឲ្យ​ពួក​គេ​មាន​សង្ឃឹម មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង តែ​មាន​សង្ឃឹម​លើ​ព្រះ ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​សប្បាយ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​អំពើ​ល្អ ហើយ​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ ដោយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច ហើយ​រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​ខ្លួន ទុក​ជា​ទ្រព្យ​សម្បត្ដិ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»។—ធីម៉ូថេ​ទី១ ៦:១៧​-​១៩

ក្នុង​សំបុត្រ​ទី២​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បាន​ពន្យល់​អំពី​បំណង​ចិត្ត​ដែល​យើង​គួរ​តែ​មាន​ពេល​ដែល​យើង​ឲ្យ​អ្នក​ឯ​ទៀត។ គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។ (​កូរិនថូស​ទី២ ៩:៧​) ពេល​ដែល​យើង​មាន​ចិត្ត​ទូលាយ តើ​យើង​ជួយ​អ្នក​ណា? ប៉ូល​បាន​និយាយ​ថា​យើង​ជួយ​អ្នក​ឯ​ទៀត​ដោយ​ឲ្យ​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ ប៉ុន្តែ​យើង​ក៏​ជួយ​ខ្លួន​យើង​ដែរ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ឲ្យ​យើង។—កូរិនថូស​ទី២ ៩:១១​-​១៤

បន្ទាប់​មក ប៉ូល​បាន​លើក​ឡើង​អំពី​ភ័ស្តុតាង​ដ៏​អស្ចារ្យ​បំផុត​ដែល​បញ្ជាក់​អំពី​ចិត្ត​ទូលាយ​របស់​ព្រះ ពេល​ដែល​គាត់​បាន​និយាយ​ថា​៖ ​«​សូម​អរគុណ​ព្រះ​ចំពោះ​អំណោយ​ទាន​ដ៏​វិសេស​វិសាល​រក​ពណ៌នា​ពុំ​បាន​របស់​លោក​»។ (​កូរិនថូស​ទី២ ៩:១៥​) ​«​អំណោយ​ទាន​»​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ៗ​ល្អ​ទាំង​អស់​ដែល​លោក​បាន​ឲ្យ​យើង​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ អំណោយ​នេះ​មាន​តម្លៃ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​មិន​អាច​ពណ៌នា​បាន។

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​មាន​អំណរ​គុណ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ ហើយ​នឹង​ធ្វើ​សម្រាប់​យើង? របៀប​មួយ​គឺ​ដោយ​បង្ហាញ​ចិត្ត​ទូលាយ​ពេល​ដែល​យើង​ចំណាយ​ពេល​វេលា កម្លាំង និង​ទ្រព្យ​សម្បត្ដិ​របស់​យើង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​លោក។ យើង​អាច​ធ្វើ​ដូច្នេះ​បាន ទោះ​បី​ជា​យើង​មាន​ច្រើន​ឬ​តិច​ក្ដី។—របា​ក្សត្រ​ទី១ ២២:១៤; ២៩:៣​-​៥; លូកា ២១:១​-​៤

របៀប​ជូន​វិភាគ​ទាន សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក

ដូច​គ្រិស្ត​សាសនិក​ដែល​បាន​រស់​នៅ​សតវត្សរ៍​ទី១ បង​ប្អូន​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​ទុក​លុយ​ខ្លះ​ដោយ​ឡែក​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ហើយ​ដាក់​លុយ​នោះ​ក្នុង​ប្រអប់​វិភាគ​ទាន​នៅ​ក្រុម​ជំនុំ​របស់​ពួក​គេ។ (​កូរិនថូស​ទី១ ១៦:២​) ជា​រៀង​រាល់​ខែ ក្រុម​ជំនុំ​ប្រគល់​វិភាគ​ទាន​ទាំង​នេះ​ទៅ​ការិយាល័យ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ប្រចាំ​ប្រទេស​របស់​ពួក​គេ។ អ្នក​ក៏​អាច​ផ្ញើ​វិភាគ​ទាន​ដោយ​ផ្ទាល់​ទៅ​សាជីវកម្ម​ស្រប​ច្បាប់​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​របស់​អ្នក​ដែរ។ ដើម្បី​ដឹង​ឈ្មោះ​សាជីវកម្ម​នោះ សូម​ចូល​គេហទំព័រ​www.jw.org/km ហើយ​ទាក់​ទង​នឹង​ការិយាល័យ​សាខា​ប្រទេស​ជប៉ុន។ អ្នក​អាច​ផ្ញើ​វិភាគ​ទាន​តាម​របៀប​ដូច​ត​ទៅ​នេះ:

វិភាគ​ទាន

  • ជូន​វិភាគ​ទាន​ដោយ​ផ្ទេរ​លុយ​តាម​ធនាគារ កាត​ឥណ​ពន្ធ ឬ​កាត​ឥណទាន។ នៅ​ប្រទេស​ខ្លះ​អ្នក​អាច​ជូន​វិភាគ​ទាន​តាម​គេហទំព័រ​www.jw.org/km ឬ​គេហទំព័រ​ផ្សេង​ទៀត។

  • វិភាគ​ទាន​ជា​លុយ គ្រឿង​អលង្ការ ឬ​ក៏​វត្ថុ​ទ្រព្យ​ដ៏​មាន​តម្លៃ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ សូម​ភ្ជាប់​ជា​មួយ​នូវ​លិខិត​ដែល​បញ្ជាក់​ថា​លុយ​ឬ​របស់​ទ្រព្យ​ទាំង​នេះ​គឺ​ជា​វិភាគ​ទាន​ដែល​អាច​ទទួល​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។

វិភាគ​ទាន​ឯ​ទៀត

បញ្ជី​ខាង​ក្រោម​នេះ​មាន​វិធី​ឯ​ទៀត​ដែល​អ្នក​អាច​ជូន​វិភាគ​ទាន​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ មុន​ជូន​វិភាគ​ទាន សូម​ទាក់​ទង​ជា​មួយ​នឹង​ការិយាល័យ​សាខា​ដែល​ត្រួត​ពិនិត្យ​ប្រទេស​របស់​អ្នក ដើម្បី​ដឹង​ថា​នៅ​ប្រទេស​របស់​អ្នក មាន​វិធី​ជូន​វិភាគ​ទាន​ណា​ខ្លះ។ តម្រូវ​ការ​នៃ​ច្បាប់​និង​ច្បាប់​ស្តី​អំពី​ពន្ធដារ​គឺ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដូច្នេះ​មុន​នឹង​ជូន​វិភាគ​ទាន សូម​សួរ​បុគ្គល​ដែល​ស្គាល់​អំពី​ច្បាប់​ទាំង​នោះ។

អចលនទ្រព្យ: បើ​បុគ្គល​ម្នាក់​មាន​ផ្ទះ អគារ ឬ​ដី​ដែល​អាច​លក់​បាន គាត់​អាច​ជូន​ជា​វិភាគ​ទាន​ទៅ​សាជីវកម្ម​ស្រប​ច្បាប់​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា។

បណ្ដាំ​មត៌ក: បុគ្គល​ម្នាក់​អាច​រៀប​ចំ​ជូន​ទ្រព្យ​សម្បត្ដិ លុយ​របស់​គាត់ ឬ​លុយ​ដែល​ដាក់​ក្នុង​គណនី​ធនាគារ ជា​វិភាគ​ទាន​ក្រោយ​ពី​គាត់​ស្លាប់។ គាត់​អាច​ធ្វើ​ដូច្នេះ​តាម​រយៈ​បណ្ដាំ​តាម​ផ្លូវ​ច្បាប់ ដោយ​ដាក់​ឈ្មោះ​នៃ​សាជីវកម្ម​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​ទទួល​វត្ថុ​ទ្រព្យ​នោះ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថែម​ទៀត អ្នក​អាច​ទាក់​ទង​នឹង​ការិយាល័យ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​របស់​អ្នក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក