ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សកម្មភាព ២៣-២៤
គេចោទគាត់ថាជាមនុស្សចង្រៃនិងបំបះបំបោរ
២៣:១២, ១៦; ២៤:២, ៥, ៦, ១០-២១
ជនជាតិយូដានៅក្រុងយេរូសាឡិមបាន«ស្បថឲ្យត្រូវបណ្ដាសា»ដើម្បីសម្លាប់ប៉ូល។ (សកម្ម. ២៣:១២) ក៏ប៉ុន្តែ ព្រះយេហូវ៉ាមានគោលបំណងឲ្យប៉ូលទៅក្រុងរ៉ូមដើម្បីផ្សព្វផ្សាយ។ (សកម្ម. ២៣:១១) ក្មួយប្រុសរបស់ប៉ូលបានឮអំពីគម្រោងការនោះ ហើយបានរាយការណ៍ប្រាប់ប៉ូល ដើម្បីកុំឲ្យគាត់ត្រូវស្លាប់។ (សកម្ម. ២៣:១៦) តើកំណត់ហេតុនេះបង្រៀនអ្នកយ៉ាងណាអំពី . . .
អ្វីដែលកើតឡើងពេលមនុស្សព្យាយាមប្រឆាំងគោលបំណងរបស់ព្រះ?
អ្វីឬអ្នកណាដែលព្រះអាចប្រើដើម្បីជួយយើង?
ចិត្តក្លាហាន?