ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សកម្មភាព ២៧-២៨
ប៉ូលជិះសំពៅទៅក្រុងរ៉ូម
ប៉ូលមិនដែលឈប់ផ្សព្វផ្សាយឡើយ ទោះជាគាត់ជាអ្នកទោសក្ដី។ កាលដែលនៅលើសំពៅ គាត់បានផ្សព្វផ្សាយដល់ពួកអ្នកធ្វើការនៅលើសំពៅនិងអ្នករួមដំណើរជាមួយគាត់។ ក្រោយពីសំពៅលិចនៅកោះម៉ល់តា គាត់ទំនងជាបានផ្សព្វផ្សាយដល់អ្នកដែលគាត់បានធ្វើឲ្យជាសះស្បើយ។ គ្រាន់តែមកដល់ក្រុងរ៉ូមបានរយៈពេលបីថ្ងៃ គាត់បានប្រមូលពួកបុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដាដើម្បីផ្សព្វផ្សាយដល់ពួកគេ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលពីរឆ្នាំដែលគាត់បានជាប់ឃុំក្នុងផ្ទះ គាត់បានផ្សព្វផ្សាយដល់អ្នកដែលមកជួបគាត់។
តើយើងអាចធ្វើអ្វីខ្លះដើម្បីផ្សព្វផ្សាយដំណឹងល្អ ទោះជាយើងមានកាលៈទេសៈបែបណាក៏ដោយ?