របៀបរស់នៅជាគ្រិស្តសាសនិក
ការល្អដែលអ្នកធ្វើមិនបានត្រូវបំភ្លេចនោះទេ
អ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ាអាចធ្វើកិច្ចការដ៏ល្អក្នុងកិច្ចបម្រើពិសិដ្ឋសម្រាប់លោក។ ដូចឪពុកម្ដាយដែលស្រឡាញ់កូន ហើយមិនភ្លេចអ្វីៗដ៏ល្អដែលកូនបានធ្វើ នោះព្រះយេហូវ៉ាក៏មិនភ្លេចចំពោះកិច្ចការ និងសេចក្ដីស្រឡាញ់ដែលយើងបានបង្ហាញចំពោះនាមរបស់លោក។ (ម៉ាថ. ៦:២០; ហេ. ៦:១០) ពិតណាស់យើងម្នាក់ៗមានសមត្ថភាព និងស្ថានភាពខុសៗពីគ្នា។ យ៉ាងណាក៏ដោយ យើងអាចមានអំណរបាន បើយើងខំអស់ពីសមត្ថភាពក្នុងការបម្រើព្រះយេហូវ៉ា។ (កាឡ. ៦:៤; កូឡ. ៣:២៣) អស់ជាច្រើនឆ្នាំ បងប្អូនប្រុសស្រីរាប់ពាន់នាក់បានបម្រើនៅបេតអែល។ តើអ្នកអាចស្ម័គ្រចិត្តបម្រើនៅបេតអែលបានឬទេ? បើមិនបាន តើអ្នកអាចលើកទឹកចិត្តបងប្អូនណាម្នាក់ឲ្យបម្រើនៅបេតអែល ឬជួយសមាជិកបេតអែលឲ្យបន្តបម្រើក្នុងកិច្ចបម្រើដ៏ពិសេសនេះឬទេ?
សូមទស្សនាវីដេអូចូរស្ម័គ្រចិត្តបម្រើនៅបេតអែល រួចមកឆ្លើយសំណួរដូចតទៅ៖
តើអ្វីគួរជំរុញយើងឲ្យបម្រើនៅបេតអែល?
តើបងប្អូនខ្លះបាននិយាយយ៉ាងណាអំពីពរដែលពួកគាត់បានទទួលដោយសារបម្រើនៅបេតអែល?
តើការបម្រើនៅបេតអែលត្រូវការគុណសម្បត្ដិអ្វីខ្លះ?
តើតាមរបៀបណាអ្នកអាចដាក់ពាក្យស្នើសុំបម្រើនៅបេតអែល?