បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jl មេរៀនទី ២១
  • តើបេតអែលជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើបេតអែលជាអ្វី?
  • នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • អត្ថបទស្រដៀងគ្នា
  • ការល្អដែលអ្នកធ្វើមិនបានត្រូវបំភ្លេចនោះទេ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • សំបុត្រពីការិយាល័យសាខា
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
jl មេរៀនទី ២១

មេរៀន​ទី​២១

តើ​បេតអែល​ជា​អ្វី?

សាក្សីព្រះយេហូវ៉ាពីរនាក់ធ្វើការខាងផ្នែករូបភាពក្នុងបេតអែល

ផ្នែក​រូបភាព នៅ​សហរដ្ឋអាម៉េរិក

សាក្សីព្រះយេហូវ៉ាម្នាក់ធ្វើការខាងផ្នែកបោះពុម្ពក្នុងបេតអែលនៅប្រទេសអាឡឺម៉ង់

អាឡឺម៉ង់

សាក្សីព្រះយេហូវ៉ាម្នាក់ធ្វើការខាងផ្នែកបោកគក់ក្នុងបេតអែលនៅប្រទេសកេនយ៉ា

កេនយ៉ា

បងប្អូនដែលបម្រើខាងផ្នែករត់តុកំពុងរៀបចំតុនៅបន្ទប់អាហារក្នុងបេតអែលប្រទេសកូឡុំប៊ី

កូឡុំប៊ី

ក្នុង​ភាសា​ហេប្រឺ ពាក្យ​បេតអែល​មាន​ន័យ​ថា​«​ដំណាក់​នៃ​ព្រះ​»។ (​លោកុប្បត្តិ ២៨:​១៧, ១៩​) នេះ​ជា​ឈ្មោះ​ដ៏​សមរម្យ ព្រោះ​អគារ​នេះ​ជា​កន្លែង​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ណែនាំ​និង​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។ គណៈ​អភិបាល​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​នៅ​រដ្ឋ​ញូវ​យ៉ក សហរដ្ឋអាម៉េរិក ហើយ​ពី​ទី​នោះ ពួក​គាត់​គ្រប់​គ្រង​សកម្មភាព​របស់​ការិយាល័យ​សាខា​នៅ​ប្រទេស​ជា​ច្រើន។ ពួក​អ្នក​ដែល​បម្រើ​នៅ​ក្នុង​អគារ​នេះ​គឺជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល។ ពួក​គេ​រស់​នៅ​និង​ធ្វើ​ការ បរិភោគ និង​សិក្សា​គម្ពីរ​ជា​មួយ​គ្នា​ដោយ​សាមគ្គី​ភាព​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​តែ​មួយ។—ទំនុកតម្កើង ១៣៣:១

ជា​កន្លែង​ដ៏​ពិសេស​ដែល​សមាជិក​ទាំង​អស់​បម្រើ​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន។ នៅ​អគារ​បេតអែល​នីមួយ​ៗ មាន​បង​ប្អូន​ប្រុស​ស្រី​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​បម្រើ​ពេញ​ពេល​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​បំពេញ​កិច្ចការ​ជា​ប្រយោជន៍​ដល់​រាជាណាចក្រ​របស់​លោក។ (​ម៉ាថាយ ៦:៣៣​) គ្មាន​បង​ប្អូន​ណា​ម្នាក់​ទទួល​ប្រាក់​ឈ្នួល ឬ​ប្រាក់​ខែ​ទេ ប៉ុន្តែ​ពួក​គាត់​ទាំង​អស់​គ្នា​មាន​បន្ទប់​ស្នាក់​នៅ​និង​អាហារ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ចំណាយ​លើ​របស់​ប្រើប្រាស់​ផ្ទាល់​ខ្លួន។ បង​ប្អូន​ម្នាក់​ៗ​នៅ​បេតអែល​មាន​ភារកិច្ច​ផ្សេង​ៗ ដូច​ជា​នៅ​ក្នុង​ការិយាល័យ នៅ​ផ្ទះ​បាយ ឬ​នៅ​បន្ទប់​បរិភោគ​អាហារ។ បង​ប្អូន​ខ្លះ​បម្រើ​នៅ​កន្លែង​បោះពុម្ព ឬ​ចង​ក្រង​សៀវភៅ ឬ​សម្អាត​បន្ទប់ បោក​អ៊ុត ជួស​ជុល ឬ​ការងារ​ផ្សេង​ៗ​ទៀត។

ជា​កន្លែង​ដែល​ជាប់​រវល់​ក្នុង​ការ​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ។ បេតអែល​នីមួយ​ៗ​មាន​គោលដៅ​ចម្បង គឺ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​បំផុត​ស្គាល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ សៀវភៅ​នេះ​គឺជា​ឧទាហរណ៍​មួយ។ គណៈ​អភិបាល​បាន​រៀបចំ​ឲ្យ​គេ​សរសេរ​សៀវភៅ​នេះ​ឡើង ក្រោយ​មក​បញ្ជូន​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ឲ្យ​ដល់​ក្រុម​បក​ប្រែ​រាប់​រយ​នៅ​ទូ​ទាំង​ពិភព​លោក។ ក្រោយ​ពី​បាន​បក​ប្រែ​រួច​រាល់ បេតអែល​ខ្លះ​ៗ​បាន​ប្រើ​ម៉ាស៊ីន​បោះពុម្ព​ដែល​មាន​ល្បឿន​លឿន​ដើម្បី​បោះពុម្ព។ បន្ទាប់​មក ពួក​គេ​ចែក​ចាយ​សៀវភៅ​នេះ​ដល់​ជាង​១១០.០០០​ក្រុម​ជំនុំ។ រាល់​ដំណាក់​កាល​នីមួយ​ៗ សមាជិក​គ្រួសារ​បេតអែល​កំពុង​ផ្ដល់​ការ​គាំទ្រ​ដ៏​ចាំ​បាច់​ចំពោះ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ដែល​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។—ម៉ាកុស ១៣:១០

  • តើ​អ្នក​ណាខ្លះ​បម្រើ​នៅ​បេតអែល? ហើយ​តើ​ពួក​គេ​ធ្វើ​អ្វី​ខ្លះ?

  • តើ​កិច្ចការ​នៅ​បេតអែល​នីមួយ​ៗ​គាំទ្រ​កិច្ចការ​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក