បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៦ ទំ. ១
  • សំបុត្រពីការិយាល័យសាខា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីការិយាល័យសាខា
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការល្អដែលអ្នកធ្វើមិនបានត្រូវបំភ្លេចនោះទេ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • តើបេតអែលជាអ្វី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • សំបុត្រពីការិយាល័យសាខា
    ២០០៨ កិច្ចបម្រើព្រះ
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៩/០៦ ទំ. ១

សំបុត្រ​ពី​ការិយាល័យ​សាខា

សូម​ជម្រាប​ជូន​បងប្អូន​ជា​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ជា​ទី​ស្រឡាញ់ :

យើង​ពិត​ជា​មាន​ឯកសិទ្ធិ​អស្ចារ្យ​ណាស់! ដ្បិត​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​មិន​ត្រឹម​តែ​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​តំណាង​ព្រះ​នាម​ទ្រង់​និង​បម្រើ​ទ្រង់​ទៀត។ គ្មាន​ពរ​អ្វី​ប្រសើរ​ជាង​នេះ​ឡើយ!​—⁠អេសា. ៤៣:⁠១២; ហេ. ៨:⁠១១

មក​ដល់​ពេល​ដែល​សរសេរ​សំបុត្រ​នេះ ការិយាល័យ​សាខា​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​របស់​បងប្អូន អំពី​កិច្ច​ផ្សព្វផ្សាយ​ក្នុង​កំលុង​៩​ខែ​ដំបូង​នៃ​ឆ្នាំ​កិច្ច​បម្រើ​២០០៦។ ក្នុង​កំលុង​៩​ខែ​នោះ ជា​មធ្យម​មាន​អ្នក​ផ្សាយ​២០២​នាក់​បាន​ជូន​សេចក្ដី​រាយ​ការណ៍​រាល់​ខែ។ ចំនួន​នេះ​គឺ​១១​ភាគ​រយ​ច្រើន​ជាង​ចំនួន​អ្នក​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​កិច្ច​បម្រើ​២០០៥។ ម្យ៉ាង​ទៀត ជា​មធ្យម​មាន​សិស្ស​ព្រះ​គម្ពីរ​៥៩២​នាក់​រាល់​ខែ ហើយ​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​ចំនួន​បងប្អូន​អាច​មាន​លទ្ធភាព​រីក​ចម្រើន​យ៉ាង​ច្រើន​ថែម​ទៀត។ ព្រះ​យេហូវ៉ា​ពិត​ជា​កំពុង​តែ​ប្រទាន​ពរ​ទៅ​លើ​ការ​ខំ​ប្រឹង​ទាំង​នឿយ​ទាំង​ហត់​របស់​បងប្អូន ពេល​ទ្រង់​បញ្ជឿន​កិច្ចការ​របស់​ទ្រង់​នៅ​ប្រទេស​កម្ពុជា។​—⁠អេសា. ៦០:⁠២២

ប៉ុន្មាន​ខែ​មុន​ពេល​បងប្អូន​ទទួល​ជា​ភាសា​ខ្មែរ​នូវ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បងប្អូន​ច្បាស់​ជា​បាន​រំភើប​ចិត្ត​ណាស់! ប្រាកដ​ជា​បងប្អូន​យល់​ស្រប​នឹង​អ្នក​ផ្សាយ​ម្នាក់​ដែល​បាន​សរសេរ​ថា «សៀវភៅ​នេះ​ប្រៀប​ដូច​ជា​ត្បូង​ដ៏​ល្អ​កាត់​ថ្លៃ​ពុំ​បាន​មួយ ហើយ​ជា​ឧបករណ៍​ប្រសើរ​ណាស់​សម្រាប់​ជួយ​យើង​បង្រៀន​សិស្ស​ថ្មី»។ ស្តី​អំពី​រឿង​នេះ បងប្អូន​ប្រហែល​ជា​ចង់​នឹក​ចាំ​ពី​ការ​ខំ​ប្រឹង​របស់​បងប្អូន​ប្រុស​ស្រី​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​បកប្រែ​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​បកប្រែ​និង​រៀបចំ​សៀវភៅ​នេះ។ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ប្រើ​សៀវភៅ​ថ្មី​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់ ដើម្បី​សម្រេច​ការ​ច្រើន​បំផុត។

យើង​ដឹង​គុណ​អ្នក​ផ្សាយ​ទាំង​អស់ ដែល​រួម​បញ្ចូល​អ្នក​បម្រើ​ពេញ​ពេល​និង​អ្នក​ត្រួសត្រាយ​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​និង​ប្រទេស​កំណើត​ខ្លួន ដើម្បី​មក​ជួយ​បម្រើ​នៅ​ប្រទេស​កម្ពុជា។ យើង​តែង​នឹក​រឭក​ដល់​បងប្អូន​ជានិច្ច។ ដោយ​ជំនឿ​ជឿជាក់ យើង​អធិស្ឋាន​ទូល​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​បងប្អូន​ពេល​ដែល​រួម​ធ្វើ​ការ​ជា​មួយ​ទ្រង់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់។

ពី​បងប្អូន​របស់​អ្នក

ការិយាល័យ​សាខា​ប្រចាំ​ប្រទេស​ជប៉ុន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក