សំបុត្រពីការិយាល័យសាខា
ជម្រាបជូនបងប្អូនជាអ្នកផ្សាយរាជាណាចក្ររបស់ព្រះជាទីស្រឡាញ់ :
នៅខែកុម្ភៈ ឆ្នាំ២០០៨ បងប្រុសដេនធិន ហប់ខិនសិន ដែលជាសមាជិកគណៈកម្មាធិការនៃការិយាល័យសាខានៅប្រទេសភីលីពីនបានលើកទឹកចិត្តក្រុមគ្រួសារបេតអែល និងពួកសាសនទូតក្នុងអំឡុងពេលដែលគាត់ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាអ្នកត្រួតពិនិត្យតាមការិយាល័យសាខា។ បន្ថែមទៅទៀត នៅថ្ងៃទី២៤ ខែកុម្ភៈគាត់បានថ្លែងសុន្ទរកថានៅប្រជុំពិសេសមួយ ដែលបានលើកទឹកចិត្តបងប្អូនពីរបៀបដែលអ្នកបម្រើស្មោះត្រង់នៅសម័យបុរាណបានស៊ូទ្រាំបញ្ហាផ្សេងៗ។ អ្នកចូលរួមកម្មវិធីនោះមានចំនួន៥៤០នាក់ ពីក្រុមជំនុំទាំងឡាយនៅស្រុកខ្មែរព្រមទាំងក្រុមជំនុំភាសាចិន និងវៀតណាមផងដែរ។ កម្មវិធីនោះពិតជាល្អមែន។
ចំពេលដែលយើងកំពុងសរសេរសំបុត្រនេះ យើងក៏បានទទួលសេចក្ដីរាយការណ៍ពីកិច្ចបម្រើផ្សាយរបស់បងប្អូននៅប្រទេសកម្ពុជា ហើយឃើញថាមានចំនួនអ្នកផ្សាយ៣១៩នាក់នៅខែឧសភា ឆ្នាំ២០០៨។ យើងពិតជាបានភ្ញាក់ផ្អើលមែនដោយឃើញថា ក្នុងអំឡុង៩ខែចាប់ពីខែកញ្ញាឆ្នាំមុន ជាមធ្យមពីចំណោមអ្នកផ្សាយមានបងប្អូន៥៨ភាគរយបានចូលរួមក្នុងកិច្ចបម្រើត្រួសត្រាយផ្សេងៗ។ បងប្អូនពិតជាបង្ហាញស្មារតីដ៏ល្អមែន! ចំពោះបងប្អូនជាទីស្រឡាញ់របស់យើងដែលមិនអាចធ្វើជាអ្នកត្រួសត្រាយបាន យើងក៏មានចិត្តកតញ្ញូចំពោះពួកគាត់ណាស់ដែរ ដោយបានខំបណ្ដុះក្នុងចិត្តគំនិតរបស់កូនឲ្យមានសេចក្ដីប្រាថ្នាចង់ចូលរួមក្នុងកិច្ចបម្រើពេញពេល និងចូលរួមយ៉ាងសកម្មក្នុងកិច្ចផ្សព្វផ្សាយស្របតាមកាលៈទេសៈរបស់ខ្លួន។
យើងមានចិត្តរីករាយណាស់ដោយឃើញមាន១.៤៨៤នាក់មកចូលរួមពិធីបុណ្យរំលឹកដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែមីនា។ ចំនួននោះបានឡើងកំពូលថ្មី។ យើងសូមលើកទឹកចិត្តបងប្អូនឲ្យបន្តជួយអស់អ្នកដែលបានចូលរួមពិធីបុណ្យរំលឹកនោះ ឲ្យបន្តរីកចម្រើនខាងចំណេះរបស់ព្រះ ដោយដឹងថាមនុស្សទាំងនោះសឲ្យឃើញពីចំនួនអ្នកផ្សព្វផ្សាយដែលយើងអាចមាននៅពេលអនាគត។ ដូច្នេះសូមបន្តខំប្រឹងផ្សព្វផ្សាយឲ្យអស់ពីសមត្ថភាព ពីព្រោះដោយធ្វើដូច្នោះ«អ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។—១ធី. ៤:១៦
ពីបងប្អូនរបស់អ្នក
ការិយាល័យសាខានៅប្រទេសជប៉ុន