បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb19 កញ្ញា ទំ. ៧
  • «ចូរបន្តពិចារណាអ្វីៗទាំងនោះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរបន្តពិចារណាអ្វីៗទាំងនោះ»
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • អត្ថបទស្រដៀងគ្នា
  • ចិត្តស្មោះឥតងាករេនិងចិត្តគំនិតរបស់យើង
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការរំពឹងគិតក្នុងចិត្ត
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • របៀបជ្រើសរើសការកម្សាន្តល្អ
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • តើអ្នកស្វែងរកគុណធម៌ទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
mwb19 កញ្ញា ទំ. ៧
បងប្រុសម្នាក់នៅមុខកុំព្យូទ័ររបស់គាត់នៅពេលយប់ និងតោកំពុងឈរគ្រហឹមជិតគាត់ ដែលតោនេះតំណាងសាថាន

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

​«​ចូរ​បន្ត​ពិចារណា​អ្វី​ៗ​ទាំង​នោះ​»​

តើ​អ្វី​ៗ​ទាំង​នោះ​គឺ​ជា​អ្វី? នៅ​ភីលីព ៤:៨ ប្រាប់​ថា​ឲ្យ​យើង​ពិចារណា​អ្វី​ៗ​ដែល​ពិត ថ្លៃ​ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ កេរ្ដិ៍​ឈ្មោះ​ល្អ គុណធម៌ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ។ ពិត​ណាស់ នេះ​មិន​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​ត្រូវ​គិត​តែ​អំពី​អ្វី​ដែល​មាន​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​ទេ។ តែ​អ្វី​ដែល​យើង​គិត​គួរ​តែ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ឡើយ។—ទំនុក. ១៩:១៤

យើង​មាន​ការ​ពិបាក​ក្នុង​ការ​ជៀស​ចេញ​ពី​គំនិត​ដែល​មិន​ត្រឹម​ត្រូវ។ យើង​មិន​គ្រាន់​តែ​ត្រូវ​ទប់​ទល់​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទប់​ទល់​នឹង​សាថាន ដែល​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ដែរ។ (​២កូ. ៤:៤​) ពី​ព្រោះ​សាថាន​កំពុង​គ្រប់​គ្រង​ប្រព័ន្ធ​ឃោសនា​របស់​ពិភព​លោក ដូច​ជា​ទូរទស្សន៍ វិទ្យុ ប្រព័ន្ធ​អ៊ីនធឺណិត រួម​ទាំង​អ្វី​ដែល​យើង​អាន​ដូច​ជា​កាសែត ទស្សនាវដ្ដី និង​សៀវភៅ​ជា​ដើម អ្វី​ទាំង​នោះ​មាន​ព័ត៌មាន​ដ៏​ថោក​ទាប។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ស្ដាប់ មើល​និង​អាន នោះ​អាច​បង្ខូច​របៀប​គិត​គូរ​របស់​យើង ហើយ​នៅ​ទី​បំផុត អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។—យ៉ា. ១:១៤, ១៥

សូម​ទស្សនា​វីដេអូ​ចូរ​ជៀស​ចេញ​ពី​ទង្វើ​ណា​ដែល​បង្ខូច​ភក្ដី​ភាព ពោល​គឺ​ការ​កម្សាន្ត​ឥត​សមរម្យ រួច​មក​សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • បងប្រុសម្នាក់កំពុងមើលអ្វីដែលមិនសមរម្យក្នុងទូរស័ព្ទរបស់គាត់នៅពេលយប់

    តើ​បង​ប្រុស​បាន​មើល​អ្វី​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់ ហើយ​តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់?

  • បងប្រុសម្នាក់កំពុងចុចមិនព្រមទទួលពីគេហទំព័រមួយ

    តើ​បទ​គម្ពីរ​នៅ​កាឡាទី​៦:៧, ៨ និង​ទំនុក​តម្កើង ១១៩:៣៧​បាន​ជួយ​គាត់​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក