បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១០ ទំ. ២៦-៣១
  • តើអ្នកស្វែងរកគុណធម៌ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកស្វែងរកគុណធម៌ទេ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គាត់​បាន​ស្វែង​រក​គុណធម៌
  • ពួក​គេ​នៅ​តែ​ប្រកប​ដោយ​គុណធម៌
  • ការ​ស្វែង​រក​គុណធម៌​សព្វ​ថ្ងៃ​នេះ
  • ចូរ​ប្រុង​ស្មារតី!
  • មុខ​នាទី​នៃ​ការ​សិក្សា​និង​ការ​រំពឹង​គិត
  • គុណធម៌​និង​ការ​ចូល​រួម
  • ខំ​រក្សា​ស្វែង​រក​គុណធម៌
  • រក្សាគុណធម៌ក្នុងលោកីយ៍ដែលពេញទៅដោយអបាយមុខ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើអ្នកស្រឡាញ់បន្ទូលរបស់ព្រះប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូររៀនពីគំរូរបស់ដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១០ ទំ. ២៦-៣១

តើ​អ្នក​ស្វែង​រក​គុណធម៌​ទេ?

«បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ»។—ភីលីព ៤:៨

១. តើ​អ្វី​ជា​អបាយមុខ ហើយ​ហេតុ​អ្វី​ក៏​មិន​បាន​ធ្វើ​ឲ្យ​ខូច​ដល់​ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា?

អបាយមុខ​គឺ​ជា​ការ​ចុះ​អាប់​ឱន​ខាង​សីលធម៌​ឬ​ការ​ពុក​រលួយ​ធ្ងន់​ធ្ងរ។ នេះ​គឺ​មាន​ជ្រាប​ពាស​ពេញ​ក្នុង​លោក​ដែល​យើង​រស់​នៅ។ (អេភេសូរ ២:១​-​៣) ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ទៅ​ជា​កខ្វក់​នោះ​ឡើយ។ ប្រកាសនវត្ថុ​គ្រីស្ទាន កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត ផ្ដល់​ឲ្យ​យើង​នូវ​ការ​ព្រមាន​ចំ​ពេល ដែល​ទាស់​នឹង​កិរិយា​ទុច្ចរិត។ យើង​ទទួល​ជំនួយ​ល្អ​ពី​ព្រះ​គម្ពីរ ឲ្យ«កាន់​ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ» ក្នុង​ព្រះ​នេត្រ​របស់​ព្រះ។ (រ៉ូម ១២:៩) ដូច្នេះ ជា​អង្គការ​មួយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​ឲ្យ​បាន​ស្អាត​បាត និង​ប្រកប​ដោយ​គុណធម៌។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ ចំពោះ​យើង​ជា​បុគ្គល​ម្នាក់? ប្រាកដ​ហើយ តើ​អ្នក​ស្វែង​រក​គុណធម៌​ទេ?

២. តើ​អ្វី​ជា​គុណធម៌ ហេតុ​អ្វី​ក៏​ត្រូវ​ការ​ការ​ខ្នះ​ខ្នែង​ដើម្បី​ប្រកប​ដោយ​គុណធម៌?

២ គុណធម៌​ជា​ឧត្តមភាព​ខាង​សីលធម៌ សេចក្ដី​ល្អ សកម្មភាព​និង​គំនិត​ត្រឹម​ត្រូវ។ នេះ​មិន​មែន​ជា​គុណសម្បត្ដិ​ដ៏​អកម្ម​ទេ តែ​ជា​គុណសម្បត្ដិ​ដែល​មាន​សកម្ម ជា​អ្វី​ដ៏​ល្អ​មួយ។ គុណធម៌​ទាក់​ទង​ច្រើន​ជាង​ការ​ជៀស​វាង​អំពើ​បាប​ទៅ​ទៀត នេះ​មាន​សេចក្ដី​ថា​ការ​ស្វែង​រក​អ្វី​ដែល​ល្អ។ (ធីម៉ូថេ​ទី​១ ៦:១១) សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ថា៖ ‹បន្ថែម​គុណធម៌​ពី​លើ​ជំនឿ›។ តើ​តាម​របៀប​ណា? ដោយ‹ខំ​ត្រូវ​ខ្នះ​ខ្នែង​ឲ្យ​អស់​ពី​សមត្ថភាព ក្នុង​ការ​តប​ធ្វើ​តាម[សេចក្ដី​សន្យា​ដ៏​មាន​តម្លៃ​របស់​ព្រះ]›។ (ពេត្រុស​ទី​២ ១:៥) ដោយ​សារ​សភាព​មាន​បាប​របស់​យើង យើង​ត្រូវ​ខំ​ខ្នះ​ខ្នែង​ឲ្យ​មែន​ទែន​ដើម្បី​រក្សា​គុណធម៌។ ប៉ុន្តែ បុគ្គល​ដែល​កោត​ខ្លាច​ព្រះ​នៃ​សម័យ​ដើម​បាន​ធ្វើ​ដូច​នេះ ទោះ​បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​យ៉ាង​ខ្លាំង​ក៏​ដោយ។

គាត់​បាន​ស្វែង​រក​គុណធម៌

៣. តើ​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​អ្វី​ដែល​ស្តេច​អ័ហាស​ទទួល​កំហុស​នោះ?

៣ បទ​គម្ពីរ​ទាំង​ឡាយ​មាន​ដំណើរ​រឿង​ជា​ច្រើន នៃ​អស់​អ្នក​ដែល​ស្វែង​រក​គុណធម៌។ ឧទាហរណ៍ សូម​គិត​អំពី​ហេសេគា​ដែល​ប្រកប​ដោយ​គុណធម៌។ ស្តេច​អ័ហាស​នៃ​សាសន៍​យូដា ជា​ព្រះ​វរបិតា​របស់​ខ្លួន បាន​ថ្វាយ​បង្គំ​ព្រះ​ម៉ូឡុក។ «កាល​អ័ហាស​សោយ​រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម​ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ​រាជបុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​បណ្ដេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ទ្រង់​ក៏​ថ្វាយ​យញ្ញ​បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ នឹង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ»។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៦:២​-​៤) អ្នក​ខ្លះ​អះអាង​ថា‹ឆ្លង​កាត់​ភ្លើង› បាន​តំណាង​បរិសុទ្ធ​កម្ម​ក្បួន​រីត៌​ណា​មួយ មិន​មែន​ជា​យញ្ញ​បូជា​មនុស្ស​នោះ​ទេ។ ប៉ុន្តែ ក្នុង​សៀវភៅ ម៉ូឡុក—ជា​ព្រះ​នៃ​ការ​ធ្វើ​យញ្ញ​បូជា​មនុស្ស​ក្នុង​គម្ពីរ​សញ្ញា​ចាស់ ដោយ​លោក ចន ដេ សង្កេត​ឃើញ​ថា៖ «គឺ​មាន​ទី​សំអាង​ក្នុង​ប្រភព​តន្តី​និង[កា​ថាជី​នី]ដ៏​តូច​តាច ព្រម​ទាំង​ទី​សំអាង​ខាង​បុរាណ​វត្ថុ​វិទ្យា ចំពោះ​ការ​មាន​នៃ​យញ្ញ​បូជា​មនុស្ស . . . ក្នុង​សង្គម​ពួក​កាណាន ដូច្នេះ​ហើយ​គឺ​ឥត​មាន​មូលហេតុ​ក្នុង​ការ​សង្ស័យ​ថា គម្ពីរ​សញ្ញា​ចាស់​និយាយ​បញ្ឆៀង[អំពី​យញ្ញ​បូជា​មនុស្ស]ឡើយ»។ ម្យ៉ាង​វិញ​ទៀត របាក្សត្រ​ទី​២ ២៨:៣ ចែង​យ៉ាង​ចំ​ៗ​ថា ស្តេច​អ័ហាស«ព្រម​ទាំង​ដុត​បុត្រ​ទ្រង់​ក្នុង​ភ្លើង»។ (ប្រៀប​ធៀប ចោទិយកថា ១២:៣១; ទំនុកដំកើង ១០៦:៣៧, ៣៨) នេះ​ជា​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ក្រៃ​លែង​មែន!

៤. តើ​តាម​របៀប​ណា​ដែល​ហេសេគា បាន​ប្រព្រឹត្ត​ក្នុង​បរិវេណ​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ?

៤ តើ​ហេសេគា​បាន​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច ក្នុង​បរិវេណ​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ? ក្នុង​ទំនុកដំកើង ១១៩ ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដ្បិត​មាន​អ្នក​ខ្លះ​ជឿ​ថា ស្តេច​ហេសេគា​បាន​តែង​មក កាល​ដែល​ទ្រង់​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​នៅ​ឡើយ។ (ទំនុកដំកើង ១១៩:៤៦, ៩៩, ១០០) ដូច្នេះ​កាលៈទេសៈ​របស់​ទ្រង់ ប្រហែល​ជា​បាន​បង្ហាញ​ដោយ​ពាក្យ​នេះ​ថា៖ «មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល​បង្គំ​ដែរ អ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​វិញ។ ព្រលឹង​ទូល​បង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្ត»។ (ទំនុកដំកើង ១១៩:២៣, ២៨) ដោយ​មាន​ពួក​ប្រព្រឹត្ត​សាសនា​ក្លែង​ក្លាយ​នៅ​ព័ទ្ធ​ជុំ​វិញ ហេសេគា​ប្រហែល​ជា​បាន​ត្រូវ​គេ​ចំអក​មើល​ងាយ ក្នុង​ចំណោម​ពួក​សមាជិក​នៃ​ព្រះ​រាជវាំង យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ពិបាក​ផ្ទំ។ ប៉ុន្តែ ទ្រង់​បាន​ស្វែង​រក​គុណធម៌ ហើយ​ក្រោយ​មក​ក៏​បាន​ក្លាយ​ទៅ​ជា​ស្តេច ហើយ«ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម​ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា . . . ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល»។—ពង្សាវតារ​ក្សត្រ​ទី​២ ១៨:១​-​៥

ពួក​គេ​នៅ​តែ​ប្រកប​ដោយ​គុណធម៌

៥. តើ​សេចក្ដី​វិនិច្ឆ័យ​អ្វី​ដែល​ដានីយ៉ែល និង​គូកន​បី​នាក់​របស់​គាត់​បាន​ប្រឈម​មុខ?

៥ ដានីយ៉ែល និង​ពួក​គូកន​សាសន៍​ហេព្រើរ​បី​នាក់​របស់​គាត់ ដែល​មាន​ឈ្មោះ​ជា ហាណានា មីសាអែល និង​អ័សារា ក៏​គួរ​យក​ជា​គំរូ​នៃ​គុណធម៌​ដែរ។ ពួក​គេ​បាន​ត្រូវ​យក​ចេញ​ពី​ស្រុក​កំណើត ឲ្យ​ធ្វើ​និរទេស​ទៅ​បាប៊ីឡូន។ ក្មេង​បួន​នាក់​នេះ​បាន​ទទួល​ឈ្មោះ​សាសន៍​បាប៊ីឡូន—បេលថិស្សាសារ សាដ្រាក់ មែសាក់ និង​អ័បេឌ​-​នេកោ។ ពួក​គេ​បាន​ទទួល«អាហារ​របស់​ស្តេច» ជា​អាហារ​ដែល​បាន​ហាម​ដោយ​ច្បាប់​របស់​ព្រះ។ ថែម​ពី​លើ​នេះ​ទៀត ពួក​គេ​បាន​ត្រូវ​ជំរុញ​ឲ្យ​ទទួល​ការ​ហ្វឹកហ្វឺន​បី​ឆ្នាំ ដែល​បាន​ទាក់​ទង​ដល់‹អក្សរ​សាស្ត្រ​និង​ភាសា​នៃ​ពួក​ខាល់ដេ›។ នេះ​មិន​គ្រាន់​តែ​ទាក់​ទង​ការ​រៀន​ភាសា​ផ្សេង​ប៉ុណ្ណោះ​ទេ ដ្បិត​ឃ្លា​ដែល​ថា «ពួក​ខាល់ដេ»នៅ​ទី​នេះ សម្គាល់​ថា​ជា​ពួក​ដែល​មាន​វិជ្ជា​ជ្រៅ​ជ្រះ។ ដូច្នេះ ពួក​ក្មេង​សាសន៍​ហេព្រើរ​ទាំង​នេះ បាន​ត្រូវ​ឃើញ​ដល់​ការ​អប់រំ​នៃ​បាប៊ីឡូន​ដ៏​អាក្រក់។—ដានីយ៉ែល ១:១​-​៧

៦. ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា​ដានីយ៉ែល បាន​ស្វែង​រក​គុណធម៌?

៦ ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​ដ៏​ខ្លាំង​ក៏​ដោយ ដានីយ៉ែល និង​គូកន​បី​នាក់​របស់​គាត់ បាន​សម្រេច​ចិត្ត​ស្វែង​រក​គុណធម៌ជា​ជាង​អបាយមុខ។ ដានីយ៉ែល ១:២១ ចែង​ថា៖ «ហើយ​ដានីយ៉ែល​ក៏​នៅ​រៀង​ត​ទៅ ដរាប​ដល់​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស្តេច​ស៊ីរូស»។ ត្រូវ​ហើយ ដានីយ៉ែល«ក៏​នៅ​រៀង​ត​ទៅ» ជា​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​គុណធម៌ ជាង​៨០​ឆ្នាំ—ដោយ​ឃើញ​ការ​ឡើង​និង​ការ​ធ្លាក់​អំណាច​នៃ​ស្តេច​ដ៏​ខ្លាំង​ក្លា​បី​បួន​អង្គ។ គាត់​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ដល់​ព្រះ ទោះ​បី​មាន​កលល្បិច​និង​គម្រោង​ការ​នៃ​មន្ត្រី​រាជការ​ដ៏​ពុក​រលួយ និង​អបាយមុខ​កាម ដែល​មាន​ពាស​ពេញ​ក្នុង​សាសនា​បាប៊ីឡូន​ក៏​ដោយ។ ដានីយ៉ែល​បាន​បន្ត​ប្រកប​ដោយ​គុណធម៌​ជា​និច្ច។

៧. តើ​អ្វី​ដែល​អាច​រៀន​ពី​ដំណើរ​ដែល​បាន​កាន់​តាម​ដោយ​ដានីយ៉ែល និង​ពួក​គូកន​បី​នាក់​របស់​គាត់?

៧ យើង​អាច​រៀន​បាន​ច្រើន​ណាស់ ពី​ដានីយ៉ែល និង​គូកន​របស់​គាត់​ដែល​កោត​ខ្លាច​ព្រះ។ ពួក​គេ​បាន​ប្រកប​ដោយ​គុណធម៌ ហើយ​បាន​បដិសេធ​រស់​នៅ​លាយ​ឡំ​ក្នុង​វប្បធម៌​បាប៊ីឡូន។ ទោះ​បី​ពួក​គេ​បាន​ទទួល​ឈ្មោះ​សាសន៍​បាប៊ីឡូន​ក៏​ដោយ ពួក​គេ​មិន​ដែល​បាត់​អត្ថ​សញ្ញាណ​របស់​គេ​ទេ ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា។ ហើយ​៧០​ឆ្នាំ​ក្រោយ​មក ស្តេច​បាប៊ីឡូន​បាន​ហៅ​ដានីយ៉ែល ដោយ​ឈ្មោះ​សាសន៍​ហេព្រើរ​របស់​គាត់! (ដានីយ៉ែល ៥:១៣) ក្នុង​មួយ​ជីវិត​ដ៏​វែង​របស់​គាត់ ដានីយ៉ែល បាន​បដិសេធ​ក្នុង​ការ​សម្រប​សម្រួល សូម្បី​ក្នុង​របស់​តូច​តាច​ក៏​មិន​ធ្វើ​ដែរ។ ជា​បុគ្គល​ក្មេង​ម្នាក់ គាត់​បាន«សម្រេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅហ្មង​ដោយ​អាហារ​របស់​ស្តេច»។ (ដានីយ៉ែល ១:៨) ជំហរ​ដ៏​មិន​ចុះ​ចាញ់​នេះ ដែល​បាន​ធ្វើ​ឡើង​ដោយ​ដានីយ៉ែល និង​គូកន​បី​នាក់​របស់​គាត់ ច្បាស់​ជា​បាន​ពង្រឹង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​កាត់​ក្ដី​ដល់​ជីវិត ដែល​គេ​បាន​ប្រឈម​មុខ​ក្រោយ​មក។—ដានីយ៉ែល ជំពូក ៣ និង ៦

ការ​ស្វែង​រក​គុណធម៌​សព្វ​ថ្ងៃ​នេះ

៨. តើ​តាម​របៀប​ណា​ដែល​ពួក​យុវជន​គ្រីស្ទាន អាច​ទប់​ទល់​ការ​លាយ​ឡំ​ក្នុង​លោកីយ៍​របស់​សាតាំង?

៨ ដូច​ដានីយ៉ែល និង​ពួក​គូកន​របស់​គាត់ ប្រជារាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ក៏​ទប់​ទល់​ពី​ការ​រស់​នៅ​លាយ​ឡំ​នឹង​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​របស់​សាតាំង​ដែរ។ (យ៉ូហាន​ទី​១ ៥:១៩) បើ​សិន​អ្នក​ជា​យុវជន​គ្រីស្ទាន អ្នក​ប្រហែល​ជា​កំពុង​តែ​ពិសោធ​សេចក្ដី​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​ពី​ពួក​គូកន ក្នុង​ការ​ឲ្យ​ត្រាប់​តាម​ចំណូល​ចិត្ត​ដ៏​ហួស​ហេតុ​របស់​គេ ក្នុង​សំលៀក​បំពាក់ ការ​សំអិត​សំអាង និង​ភ្លេង​របស់​គេ។ ជា​ជាង​ត្រាប់​តាម​ម៉ូដ​ដែល​ក្លាយ​ទៅ​ជា​ប្រជាប្រិយ ចូរ​ឲ្យ​ឈរ​ឲ្យ​មាំ​មួន ដោយ​មិន​បណ្ដោយ​ខ្លួន​អ្នក​ឲ្យ«ត្រាប់​តាម​សម័យ​នេះ​ឡើយ»។ (រ៉ូម ១២:២) «លះ​ចោល​សេចក្ដី​ទមិល​ល្មើស​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ . . . រស់​នៅ . . . ដោយ​សេចក្ដី​ធ្ងន់​ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ»។ (ទីតុស ២:១១, ១២) អ្វី​ដែល​សំខាន់​នោះ គឺ​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា មិន​មែន​ពី​មិត្ត​របស់​អ្នក​នោះ​ទេ។—សុភាសិត ១២:២

៩. តើ​សេចក្ដី​បង្ខិត​បង្ខំ​អ្វី​ដែល​ពួក​គ្រីស្ទាន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ប្រឈម​មុខ ហើយ​តើ​ពួក​គេ​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា?

៩ ពួក​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់ ក៏​ប្រឈម​មុខ​នឹង​សេចក្ដី​បង្ខិត​បង្ខំ ហើយ​ក៏​ត្រូវ​តែ​ប្រកប​ដោយ​គុណធម៌​ដែរ។ ពួក​ពាណិជ្ជកម្ម​គ្រីស្ទាន​ប្រហែល​ជា​បាន​ល្បួង​ឲ្យ​ប្រើ​របៀប​ដ៏​សង្ស័យ ឬ​មិន​ឲ្យ​អើពើ​ក្រិត្យ​វិន័យ​របស់​រដ្ឋាភិបាល​និង​ច្បាប់​ពន្ធ​អាករ។ ប៉ុន្តែ ទោះ​ជា​ពួក​ដេញ​ជើង​គ្នា​ខាង​ពាណិជ្ជកម្ម​ឬ​អ្នក​ធ្វើ​ការ​ជា​មួយ​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ «យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត​ជ្រះ​ថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ហេព្រើរ ១៣:១៨) យើង​បាន​តម្រូវ​ពី​ព្រះ​គម្ពីរ ឲ្យ​ប្រកប​ដោយ​ស្មោះ​ត្រង់​និង​ត្រឹម​ត្រូវ​ជា​មួយ​ពួក​និយោជក ពួក​និយោជិត អ្នក​ទិញ និង​រដ្ឋាភិបាល។ (ចោទិយកថា ២៥:១៣​-​១៦; ម៉ាថាយ ៥:៣៧; រ៉ូម ១៣:១; ធីម៉ូថេ​ទី​១ ៥:១៨; ទីតុស ២:៩, ១០) សូម​ឲ្យ​យើង​ខំ​ខ្នះ​ខ្នែង​ឲ្យ​មាន​របៀប​រៀប​រយ​ក្នុង​ការ​ធ្វើ​ជំនួញ​របស់​យើង។ ដោយ​រក្សា​ទុក​បញ្ជី​ត្រឹម​ត្រូវ និង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដោយ​លាយ​ល័ក្ខណ៍​អក្សរ នោះ​យើង​អាច​តែង​តែ​បង្ការ​ការ​យល់​ខុស។

ចូរ​ប្រុង​ស្មារតី!

១០. ហេតុ​អ្វី​ក៏​ត្រូវ​ការ‹រក្សា​ការ​ប្រុង​ស្មារតី› ពេល​ជ្រើស​រើស​នៃ​បទ​ភ្លេង​របស់​យើង?

១០ ទំនុកដំកើង ១១៩:៩ បង្ហាញ​នូវ​លក្ខណៈ​មួយ​ទៀត នៃ​ការ​រក្សា​ដោយ​គុណធម៌​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ។ អ្នក​តែង​បទ​ទំនុកដំកើង បាន​ច្រៀង​ថា៖ «មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ​សារ​អ្វី? គឺ​ដោយ​ប្រយ័ត​នឹង​ប្រព្រឹត្តតាម​ព្រះ​បន្ទូល​នៃ​ទ្រង់»។ អាវុធ​ដែល​មាន​ប្រសិទ្ធិភាព​ជាង​គេ​របស់​សាតាំង គឺ​បទ​ភ្លេង ដែល​មាន​អំណាច​ធ្វើ​ឲ្យ​ជ្រួល​ជ្រើម​ចិត្ត។ គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​គ្រីស្ទាន​ខ្លះ​មិន​បាន‹ប្រុង​ស្មារតី›ទេ ចំពោះ​រឿង​បទ​ភ្លេង ហើយ​បាន​ធ្លាក់​ខ្លួន​ក្នុង​បែប​បទ​ភ្លេង​ដ៏​ហួស​ហេតុ ដូច​ជា បទ​ភ្លេង​រ៉ែប និង​ហេវ៉ីមីតថុល។ អ្នក​ខ្លះ​ប្រហែល​ជា​ប្រកែក​ថា បទ​ភ្លេង​បែប​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​គេ​ទេ ឬ​ថា​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនុក​ភ្លេង​ឡើយ។ ពួក​អ្នក​ដទៃ​ទៀត​និយាយ​ថា ពួក​គេ​គ្រាន់​តែ​ចូល​ចិត្ត​គោះ​ចង្វាក់​ឬ​សម្លេង​នៃ​ហ្គីតា​ប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះ​គ្រីស្ទាន​វិញ បញ្ហា​មិន​មែន​ថា​តើ​អ្វី​មួយ​ដែល​គួរ​ចូល​ចិត្ត​នោះ​ទេ។ កង្វល់​របស់​ពួក​គេ​គឺ​ថា​តើ​នេះ«ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ» ឬ​ក៏​អត់។ (អេភេសូរ ៥:១០) បើ​គិត​ឲ្យ​សព្វ​គ្រប់​ទៅ បទ​ភ្លេង​ហេវ៉ីមីតថុល​និង​រ៉ែប ផ្សព្វ​ផ្សាយ​ឲ្យ​មាន​អបាយមុខ​ដូច​ជា ពាក្យ​ប្រមាថ អំពើ​សហាយស្មន់ និង​លទ្ធិ​សាសនា​សាតាំងa—អ្វី​ៗ​ដែល​ឥត​មាន​កន្លែង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ។ (អេភេសូរ ៥:៣) ក្មេង​ឬ​ចាស់ យើង​គ្រប់​គ្នា​អាច​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​លើ​សំនួរ​នេះ ចំពោះ​ការ​ជ្រើស​រើស​នៃ​បទ​ភ្លេង​របស់​ខ្ញុំ តើ​ខ្ញុំ​ខំ​ស្វែង​រក​គុណធម៌​ឬ​ក៏​អបាយមុខ?

១១. តើ​តាម​របៀប​ណា​ដែល​គ្រីស្ទាន​ម្នាក់ ប្រុង​ស្មារតី​ស្តី​អំពី​កម្ម​វិធី​ទូរទស្សន៍ វីឌីអូ និង​ភាពយន្ត?

១១ កម្ម​វិធី​ទូរទស្សន៍​ជា​ច្រើន វីឌីអូ និង​ភាពយន្ត គឺ​ផ្សព្វ​ផ្សាយ​អបាយមុខ។ យោង​ទៅ​តាម​អ្នក​ជំនាញ​ដ៏​ធំ​ដុំ​ម្នាក់​ខាង​សុខុមាលភាព ‹តម្រេក​និយម ការ​សេព​មេថុន អំពើ​ឃោរឃៅ ការ​លោភ និង​អាត្មា​និយម› គឺ​មាន​ច្រើន​ជាង​គេ​ក្នុង​ភាពយន្ត​ភាគ​ច្រើន ដែល​កំពុង​តែ​ផលិត​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ ការ​ប្រុង​ស្មារតី រួម​បញ្ចូល​ការ​ជ្រើស​រើស​អំពី​អ្វី​ដែល​យើង​នឹង​ទស្សនា។ អ្នក​តែង​បទ​ទំនុកដំកើង បាន​អធិស្ឋាន​ថា៖ «សូម​បង្វែរ​ភ្នែក​ទូល​បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូល​បង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់»។ (ទំនុកដំកើង ១១៩:៣៧) យុវជន​គ្រីស្ទាន​ម្នាក់ ឈ្មោះ ចូសែប បាន​ធ្វើ​តាម​គោល​ការណ៍​នេះ។ ពេល​ដែល​ភាពយន្ត​មួយ​ចាប់​ផ្ដើម​បញ្ចាំង​ការ​សេព​មេថុន​និង​អំពើ​ឃោរឃៅ គាត់​បាន​ចាក​ចេញ​ពី​រោង​កុន។ តើ​គាត់​មាន​ចិត្ត​ខ្មាស​ក្នុង​ការ​ធ្វើ​នេះ​ឬ? ចូសែប​និយាយ​ថា៖ «គឺ​អត់​ទេ ខ្ញុំ​បាន​គិត​អំពី​ព្រះ​យេហូវ៉ា​និង​ការ​ធ្វើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ»។

មុខ​នាទី​នៃ​ការ​សិក្សា​និង​ការ​រំពឹង​គិត

១២. ហេតុ​អ្វី​ក៏​ត្រូវ​ការ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​រំពឹង​គិត ដើម្បី​ស្វែង​រក​គុណធម៌?

១២ យើង​ត្រូវ​តែ​ធ្វើ​អ្វី​ថែម​ទៀត មិន​គ្រាន់​តែ​ជៀស​វាង​របស់​អាក្រក់​នោះ​ទេ។ ការ​រក​គុណធម៌​ក៏​ទាក់​ទង​ការ​សិក្សា​និង​ការ​រំពឹង​គិត​លើ​របស់​ល្អ ដែល​បាន​កត់​ទុក​មក​ក្នុង​បន្ទូលរបស់​ព្រះ​ដែរ ដើម្បី​ឲ្យ​គោល​ការណ៍​សុចរិត​ទាំង​ឡាយ​របស់​ព្រះ​គម្ពីរ អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​យើង។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ថ្លែង​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ១១៩:៩៧) តើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​នៃ​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន ជា​ផ្នែក​នៃ​តារាង​ប្រចាំ​សប្ដាហ៍​របស់​អ្នក​ទេ? ពិត​ហើយ ការ​រក​ពេល​វេលា​សំរាប់​ការ​សិក្សា​ដ៏​យក​ចិត្ត​ទុក​ដាក់​នៃ​បន្ទូល​របស់​ព្រះ និង​ការ​រំពឹង​គិត​ដោយ​អធិស្ឋាន​នោះ អាច​ជា​អ្វី​ដ៏​ពិបាក​មួយ។ ប៉ុន្តែ នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​ឆ្លៀត​យក​ពេល​វេលា​ពី​សកម្មភាព​ឯ​ទៀត។ (អេភេសូរ ៥:១៥, ១៦) ប្រហែល​ជា​ពេល​ព្រឹក​ព្រលឹម ជា​ការ​ល្អ​ចំពោះ​អ្នក​សំរាប់​ការ​អធិស្ឋាន ការ​សិក្សា និង​ការ​រំពឹង​គិត។—ប្រៀប​ធៀប ទំនុកដំកើង ១១៩:១៤៧

១៣, ១៤. (ក) ហេតុ​អ្វី​ក៏​ការ​រំពឹង​គិត​មាន​តម្លៃ​ម្ល៉េះ? (ខ) ការ​រំពឹង​គិត​លើ​បទ​គម្ពីរ​ណា​ខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​ស្អប់​ខ្ពើម​អំពើ​អសីលធម៌​ខាង​កាម​នោះ?

១៣ ការ​រំពឹង​គិត​គឺ​មាន​តម្លៃ​ណាស់ ព្រោះ​នេះ​ជួយ​យើង​ឲ្យ​ចាំ​នូវ​អ្វី​ដែល​យើង​បាន​រៀន។ អ្វី​ដែល​សំខាន់​ទៅ​ទៀត នេះ​អាច​ជួយ​យើង​ឲ្យ​បណ្ដុះ​ទស្សនៈ​របស់​ព្រះ។ ជា​ឧទាហរណ៍៖ ជា​រឿង​មួយ​ដោយ​ដឹង​ថា ព្រះ​ទ្រង់​ហាម​ការ​សហាយស្មន់ ប៉ុន្តែ​ជា​រឿង​ផ្សេង​វិញ ក្នុង​ការ‹ខ្ពើម​សេចក្ដី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ›។ (រ៉ូម ១២:៩) យើង​អាច​មាន​អារម្មណ៍​ដូច​ព្រះ​យេហូវ៉ា​ដែរ អំពី​អំពើ​អសីលធម៌​ខាង​កាម ដោយ​រំពឹង​គិត​លើ​បទ​គម្ពីរ​សំខាន់​ៗ ដូច​ជា​ក្នុង​កូល៉ុស ៣:៥ ដែល​ដាស់​តឿន​ថា៖ «ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយស្មន់ ស្មោក​គ្រោក សំ​រើប​សំ​រាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ»។ សូម​សួរ​ខ្លួន​ឯង​ចុះ៖ ‹តើ​ចំណង់​កាម​ប្រភេទ​ណា​ដែល​ខ្ញុំ​ត្រូវ​តែ​សម្លាប់​និស្ស័យ​នោះ? តើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ជៀស​វាង ដែល​ធ្វើ​ឲ្យ​មាន​ចំណង់​មិន​ស្អាត​បាត? តើ​មាន​ការ​កែ​ប្រែ​អ្វី ដែល​ខ្ញុំ​ត្រូវ​ការ​ធ្វើ ក្នុង​ការ​ទាក់​ទង​ជា​មួយ​ភេទ​ផ្ទុយ›?—ប្រៀប​ធៀប ធីម៉ូថេ​ទី​១ ៥:១, ២

១៤ ប៉ុល​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ​ជៀស​វាង​ពី​ការ​សហាយស្មន់ ហើយ​ឲ្យ​ប្រើ​ការ​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ដើម្បី​ឲ្យ«កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ»។ (ថែស្សាឡូនីច​ទី​១ ៤:៣​-​៧) ចូរ​សួរ​ខ្លួន​ឯង​ចុះ៖ ‹ហេតុ​អ្វី​ក៏​ការ​ប្រព្រឹត្ត​សហាយស្មន់​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់? តើ​ខ្ញុំ​ធ្វើ​ឲ្យ​ហិនហោច​អ្វី​ដល់​ខ្លួន​ខ្ញុំ​ឬ​ដល់​អ្នក​ណា​មួយ បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ក្នុង​រឿង​នេះ? តើ​ខ្ញុំ​នឹង​បាន​ត្រូវ​មាន​ឥទ្ធិពល​យ៉ាង​ណា ខាង​វិញ្ញាណ ចិត្ត និង​រូប​កាយ​នោះ? ចុះ​យ៉ាង​ណា​វិញ​ចំពោះ​បុគ្គល​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ ដែល​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះ ដែល​ឥត​មាន​ចិត្ត​កែ​ប្រែ​នោះ? តើ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ​ចំពោះ​ពួក​គេ›? ដោយ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​មក​អំពី​កិរិយា​បែប​នេះ អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្អប់​នូវ​អ្វី​ដែល​ជា​អាក្រក់​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ។ (និក្ខមនំ ២០:១៤; កូរិនថូស​ទី​១ ៥:១១​-​១៣; ៦:៩, ១០; កាឡាទី ៥:១៩​-​២១; វិវរណៈ ២១:៨) ប៉ុល​មាន​ប្រសាសន៍​ថា ពួក​សហាយស្មន់«មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ»។ (ថែស្សាឡូនីច​ទី​១ ៤:៨) តើ​មាន​គ្រីស្ទាន​ពិត​មួយ​ណា​ដែល​នឹង​បោះ​បង់​ចោល​ព្រះ​វរបិតា​ស្ថាន​សួគ៌​របស់​ខ្លួន​នោះ?

គុណធម៌​និង​ការ​ចូល​រួម

១៥. តើ​អ្វី​ជា​មុខ​នាទី​នៃ​ការ​ចូល​រួម​ក្នុង​ការ​ស្វែង​រក​នៃ​គុណធម៌?

១៥ ជំនួយ​មួយ​ទៀត​ដើម្បី​រក្សា​ឲ្យ​បាន​គុណធម៌ គឺ​ការ​ចូលរួម​ដ៏​ល្អ។ អ្នក​តែង​បទ​ទំនុកដំកើង បាន​ច្រៀង​ថា៖ «ទូល​បង្គំ​ជា​មិត្រ​ភក្ដិ​នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់[ព្រះ​យេហូវ៉ា] ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ»។ (ទំនុកដំកើង ១១៩:៦៣) យើង​ត្រូវ​ការ​ការ​ចូល​រួម​ដ៏​ល្អ ដែល​បាន​ផ្ដល់​មក​តាម​កិច្ច​ប្រជុំ​គ្រីស្ទាន។ (ហេព្រើរ ១០:២៤, ២៥) បើ​យើង​បង់​ឃ្លាត​ខ្លួន យើង​ប្រហែល​ជា​ក្លាយ​ទៅ​ជា​គិត​តែ​ពី​គំនិត​របស់​ខ្លួន ហើយ​អបាយមុខ​អាច​មាន​ជ័យ​ជំនះ​លើ​យើង។ (សុភាសិត ១៨:១) ប៉ុន្តែ ការ​រាប់​អាន​គ្រីស្ទាន​អាច​ពង្រឹង​ការ​ប្ដេជ្ញា​របស់​យើង ក្នុង​ការ​ប្រកប​ដោយ​គុណធម៌។ ប្រាកដ​ហើយ យើង​ត្រូវ​តែ​ជៀស​វាង​ការ​ចូល​រួម​មិន​ល្អ។ យើង​អាច​មាន​ការ​រាក់​ទាក់​ជា​មួយ​ពួក​អ្នក​ជិត​ខាង​របស់​យើង អ្នក​ធ្វើ​ការ​ជា​មួយ និង​មិត្ត​សិស្ស។ ប៉ុន្តែ ប្រសិន​បើ​យើង​ដើរ​ដោយ​ប្រាជ្ញា យើង​នឹង​ជៀស​វាង​ពី​ការ​រាក់​ទាក់​ហួស​ហេតុ​នឹង​អស់​អ្នក​ដែល​មិន​ស្វែង​រក​គុណធម៌​គ្រីស្ទាន។—ប្រៀប​ធៀប កូល៉ុស ៤:៥

១៦. តើ​តាម​របៀប​ណា​ដែល​ការ​អនុវត្ត​នៃ​កូរិនថូស​ទី​១ ១៥:៣៣ ជួយ​យើង​ឲ្យ​ស្វែង​រក​គុណធម៌​សព្វ​ថ្ងៃ​នេះ?

១៦ ប៉ុល​បាន​សរសេរ​ថា៖ «ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ ដោយ​ថ្លែង​សេចក្ដី​នេះ គាត់​បាន​ប្រាប់​ពួក​អ្នក​ជឿ ថា​គេ​អាច​បាត់​បង់​ជំនឿ​របស់​គេ ដោយ​ចូល​រួម​ជា​មួយ​ពួក​ដែល​អះអាង​ជា​គ្រីស្ទាន ដែល​បដិសេធ​ចោល​ការ​បង្រៀន​ពី​ព្រះ​គម្ពីរ​អំពី​ដំណើរ​រស់​ឡើង​វិញ។ គោល​ការណ៍​ពី​ក្រោយ​ការ​ព្រមាន​របស់​ប៉ុល ទាក់​ទង​នឹង​ការ​ចូល​រួម​របស់​យើង​ទាំង​ខាង​ក្រៅ​និង​ខាង​ក្នុង​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ១៥:១២, ៣៣) ជា​ធម្មតា យើង​មិន​បដិសេធ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង ពី​ព្រោះ​គេ​មិន​យល់​ស្រប​នឹង​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​យើង​ដែល​យើង​មាន​នោះ​ទេ។ (ម៉ាថាយ ៧:៤, ៥; រ៉ូម ១៤:១​-​១២) ប៉ុន្តែ គឺ​ត្រូវ​ការ​ការ​ប្រយ័ត្ន​ប្រយែង បើ​សិន​ជា​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រព្រឹត្ត​គួរ​ឲ្យ​សង្ស័យ ឬ​បង្ហាញ​គតិ​ដ៏​ជូរ​ចត់​ឬ​ដ៏​ត្អូញត្អែរ​នោះ។ (ធីម៉ូថេ​ទី​២ ២:២០​-​២២) ជា​ការ​ដ៏​មាន​ប្រាជ្ញា​ក្នុង​ការ​នៅ​ជិត​អស់​អ្នក​ដែល​យើង​អាច​មាន«សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។ (រ៉ូម ១:១១, ១២) នេះ​នឹង​ជួយ​យើង​ឲ្យ​ស្វែង​រក​ដំណើរ​ដែល​ប្រកប​ដោយ​គុណធម៌ ហើយ​រក្សា​នៅ​លើ«ផ្លូវ​ជីវិត»។—ទំនុកដំកើង ១៦:១១

ខំ​រក្សា​ស្វែង​រក​គុណធម៌

១៧. យោង​ទៅ​តាម​ជន​គណនា ជំពូក ២៥ តើ​មហន្តរាយ​អ្វី​ដែល​មាន​មក​លើ​ពួក​អ៊ីស្រាអែល ហើយ​តើ​អ្វី​ជា​មេ​រៀន​ដែល​នេះ​ផ្ដល់​មក​ឲ្យ​យើង?

១៧ មិន​យូរ​ប៉ុន្មាន មុន​ពួក​អ៊ីស្រាអែល​បាន​យក​ស្រុក​ដែល​បាន​សន្យា​ជា​មរតក ពួក​គេ​ជា​ច្រើន​បាន​ទៅ​ជា​ស្វែង​រក​អបាយមុខ​ទៅ​វិញ—ហើយ​បាន​រង​ទុក្ខ​មហន្តរាយ។ (ជន​គណនា ជំពូក ២៥) សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឈរ​នៅ​ខាង​មុខ​នៃ​ពិភព​លោក​ថ្មី​ដ៏​សុចរិត។ ការ​ចូល​ទៅ​ក្នុង​នោះ នឹង​ជា​ឯកសិទ្ធិ​ដ៏​ព្រះ​ពរ​នៃ​អស់​អ្នក​ដែល​ខំ​បន្ត​បដិសេធ​ចោល​នៃ​អបាយមុខ​របស់​លោកីយ៍​នេះ។ ជា​មនុស្ស​មិន​គ្រប់ល័ក្ខណ៍ យើង​ប្រហែល​ជា​មាន​ចិត្ត​ខុស ប៉ុន្តែ​ព្រះ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ដឹក​នាំ​ដ៏​សុចរិត​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (កាឡាទី ៥:១៦; ថែស្សាឡូនីច​ទី​១ ៤:៣, ៤) ដូច្នេះ សូម​ឲ្យ​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​យ៉ូស្វេ​ដល់​ពួក​អ៊ីស្រាអែល​ថា៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ​ចុះ»។ (យ៉ូស្វេ ២៤:១៤) ការ​កោត​ខ្លាច​ដ៏​គោរព មិន​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អាក់​អន់​ព្រះ​ហឫទ័យ នឹង​ជួយ​យើង​ឲ្យ​ស្វែង​រក​ដំណើរ​ដែល​ប្រកប​ដោយ​គុណធម៌។

១៨. ចំពោះ​អបាយមុខ​និង​គុណធម៌ តើ​គ្រីស្ទាន​ទាំង​អស់​ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​អ្វី?

១៨ ប្រសិន​បើ​អ្នក​មាន​ចិត្ត​ចង់​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ខ្លួន​នោះ ចូរ​ប្ដេជ្ញា​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ប៉ុល ដែល​ថា៖ «ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ»។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច​នេះ តើ​នឹង​មាន​លទ្ធផល​ជា​យ៉ាង​ណា? ប៉ុល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (ភីលីព ៤:៨, ៩) ត្រូវ​ហើយ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​អាច​បដិសេធ​ចោល​អបាយមុខ ហើយ​ស្វែង​រក​គុណធម៌​វិញ។

[កំណត់​សម្គាល់]

a សូម​មើល ប៉ម​យាម ១៥ មេសា ១៩៩៣ ទំព័រ ១៩​-​២៤ និង​អត្ថបទ «យុវជន​សួរ . . . » ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! នៃ ៨ កុម្ភៈ, ២២ កុម្ភៈ និង ២២ មីនា ១៩៩៣ និង ២២ វិច្ឆិកា ១៩៩៦ (ភាសា​អង់គ្លេស)

ចំណុច​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

◻ តើ​អ្វី​ដែល​ត្រូវ​ការ​ក្នុង​ការ​ស្វែង​រក​គុណធម៌?

◻ នៅ​ក្រោម​កាលៈទេសៈ​អ្វី ដែល​ហេសេគា ដានីយ៉ែល និង​ពួក​គូកន​រក្សា​គុណធម៌​របស់​គេ?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​ឲ្យ​ដូច​ដានីយ៉ែល ក្នុង​ការ​ទប់​ទល់​កលល្បិច​របស់​សាតាំង?

◻ ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ស្តី​អំពី​គ្រឿង​កំសាន្ត?

◻ តើ​ការ​សិក្សា ការ​រំពឹង​គិត និង​ការ​ចូល​រួម មាន​មុខ​នាទី​អ្វី​ក្នុង​ការ​ស្វែង​រក​គុណធម៌?

[រូប​ភាព​នៅ​ទំព័រ​២៧]

ហេសេគា​ជា​ក្មេង​បាន​ស្វែង​រក​គុណធម៌ ទោះ​បី​ជា​គាត់​បាន​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​ពួក​អ្នក​ថ្វាយ​បង្គំ​នៃ​ព្រះ​ម៉ូឡុក​ក៏​ដោយ

[រូប​ភាព​នៅ​ទំព័រ​២៩]

ពួក​គ្រីស្ទាន​រក្សា​ការ​ប្រុង​ស្មារតី​របស់​គេ ស្តី​អំពី​គ្រឿង​កំសាន្ត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក