របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ាស្រឡាញ់មនុស្សស្អាតស្អំ
«សូមលាងដៃ! សម្អាតបន្ទប់! បោសផ្ទះ! យកសំរាមចោល!»។ ឪពុកម្ដាយជាច្រើនបង្រៀនកូនៗរបស់ពួកគេអំពីរបៀបរក្សាខ្លួនប្រាណនិងសម្ភារៈឲ្យស្អាត។ ប៉ុន្តែ គោលការណ៍នៃភាពស្អាតស្អំមានដើមកំណើតពីព្រះដ៏បរិសុទ្ធរបស់យើង។ (និក្ខ. ៣០:១៨-២០; ចោ. ២៣:១៤; ២កូ. ៧:១) ពេលដែលយើងរក្សាខ្លួនប្រាណនិងរបស់របរប្រើប្រាស់របស់យើងឲ្យបានស្អាត នោះយើងលើកកិត្ដិយសព្រះយេហូវ៉ា។ (១ពេ. ១:១៤-១៦) ចុះយ៉ាងណាផ្ទះនិងបរិវេណជុំវិញ? ផ្ទុយពីមនុស្សឯទៀតដែលបោះចោលសំរាមលើដងផ្លូវនិងនៅតាមសួនសាធារណៈ គ្រិស្តសាសនិកខំប្រឹងអស់ពីសមត្ថភាពដើម្បីរក្សាផែនដីដែលជាលំនៅឲ្យបានស្អាត។ (ទំនុក. ១១៥:១៦; បប. ១១:១៨) សូម្បីតែអ្វីដែលតូចតាច ដូចជារបៀបដែលយើងបោះចោលសម្បកស្ករគ្រាប់ កំប៉ុងទឹកក្រូច ឬស្ករកៅស៊ូ ក៏អាចបង្ហាញថាយើងមានចិត្តគំនិតយ៉ាងណាចំពោះភាពស្អាតស្អំ។ នៅគ្រប់ទិដ្ឋភាពនៃជីវិត យើងចង់«បង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ»។—២កូ. ៦:៣, ៤
សូមទស្សនាវីដេអូព្រះស្រឡាញ់មនុស្សស្អាតស្អំ ក្រោយមក សូមឆ្លើយសំណួរដូចតទៅ៖
តើមនុស្សខ្លះប្រហែលជាដោះសាយ៉ាងណា ពេលដែលពួកគេមិនបានសម្អាតរបស់របរប្រើប្រាស់របស់ខ្លួន?
តើច្បាប់ម៉ូសេបង្ហាញថាព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះភាពស្អាតស្អំ?
តើតាមរបៀបណាយើងអាចនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងដោយមិនបញ្ចេញពាក្យសម្ដី?
ក្នុងជីវិតប្រចាំថ្ងៃ តើខ្ញុំអាចបង្ហាញថាខ្ញុំមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពស្អាតស្អំយ៉ាងដូចម្ដេច?