របៀបរស់នៅជាគ្រិស្តសាសនិក
យើងបង្ហាញសេចក្ដីស្រឡាញ់ដោយគាំទ្រការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា
ការបណ្ដាច់មិត្តភាពការពារក្រុមជំនុំនិងប្រដៅអ្នកធ្វើខុសដែលមិនប្រែចិត្ត។ (១កូ. ៥:៦, ១១) ពេលយើងគាំទ្រការប្រៀនប្រដៅបែបនេះពីព្រះយេហូវ៉ា យើងបង្ហាញសេចក្ដីស្រឡាញ់។ ប៉ុន្តែ តើអ្វីដែលនាំឲ្យមានការឈឺចិត្តអាចទៅជាការបង្ហាញសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
សំខាន់បំផុត យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះកេរ្ដិ៍ឈ្មោះរបស់ព្រះយេហូវ៉ានិងខ្នាតតម្រាដ៏បរិសុទ្ធរបស់លោក។ (១ពេ. ១:១៤-១៦) យើងក៏បង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពដែរ ព្រោះទោះជាការប្រៀនប្រដៅធ្វើឲ្យកើតទុក្ខក៏ដោយ តែគាត់អាចទទួល«ផលដែលធ្វើឲ្យមានសេចក្ដីសុខសាន្ត ពោលគឺរបៀបរស់នៅដ៏សុចរិត»។ (ហេ. ១២:៥, ៦, ១១) យើងរារាំងការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាបើយើងសេពគប់ជាមួយអ្នកដែលបានត្រូវបណ្ដាច់មិត្តភាពឬអ្នកដែលបានដកខ្លួនចេញពីក្រុមជំនុំ។ សូមចាំថា ព្រះយេហូវ៉ាប្រដៅតម្រង់រាស្ត្ររបស់លោក«តាមខ្នាត»ឬដល់កម្រិតត្រឹមត្រូវ។ (យេ. ៣០:១១) កាលដែលយើងគាំទ្រការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍របស់យើង នោះយើងបន្តសង្ឃឹមថាបុគ្គលនោះនឹងត្រឡប់មកឯបិតាដែលប្រកបដោយចិត្តមេត្តារបស់យើងវិញ។—អេ. ១:១៦-១៨; ៥៥:៧
សូមទស្សនាវីដេអូ ចូររក្សាភក្ដីភាពដោយស្មោះអស់ពីចិត្ត រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើឪពុកម្ដាយដែលជាគ្រិស្តសាសនិកមានការឈឺចិត្តយ៉ាងណាពេលកូនឈប់បម្រើព្រះយេហូវ៉ា?
តើតាមរបៀបណាក្រុមជំនុំអាចគាំទ្រសមាជិកគ្រួសារដែលស្មោះត្រង់?
តើមានកំណត់ហេតុណាក្នុងគម្ពីរដែលបង្ហាញសារៈសំខាន់នៃការមានភក្ដីភាពចំពោះព្រះយេហូវ៉ាខ្លាំងជាងក្រុមគ្រួសារ?
តើតាមរបៀបណាយើងបង្ហាញថាយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ាដែលខ្លាំងជាងភក្ដីភាពចំពោះក្រុមគ្រួសារ?