បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 ឧសភា ទំ. ១៣
  • ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • ក្រុមគ្រួសារអ្នកអាចមានសុភមង្គលបាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ជីវភាពគ្រួសារដែលផ្គាប់ព្រះហឫទ័យព្រះ
    តើព្រះតម្រូវអ្វីពីយើង?
  • កត្ដាសំខាន់ពីរដែលនាំឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរជាដរាប
    គន្លឹះនៃសុភមង្គលគ្រួសារ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 ឧសភា ទំ. ១៣
ក្រុមគ្រួសារមួយកំពុងច្រៀងជាមួយគ្នានៅកិច្ចប្រជុំ។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ

សេចក្ដី​ស្រឡាញ់​គឺ​ដូច​ជា​ជ័រ​ស្អិត​ដែល​ទាញ​ភ្ជាប់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ជា​មួយ​គ្នា។ បើ​គ្មាន​សេចក្ដី​ស្រឡាញ់ ក្រុម​គ្រួសារ​នឹង​ពិបាក​មាន​សាមគ្គីភាព ហើយ​ក៏​ពិបាក​សហការ​ជា​មួយ​គ្នា​ផង​ដែរ។ តើ​តាម​របៀប​ណា​ប្ដី​ប្រពន្ធ​និង​ឪពុក​ម្ដាយ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ?

ប្ដី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ ទស្សនៈ​និង​អារម្មណ៍​របស់​ប្រពន្ធ។ (​អេភ. ៥:២៨, ២៩​) គាត់​នឹង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់​ខាង​ផ្លូវ​កាយ​និង​ខាង​ជំនឿ ដែល​រួម​បញ្ចូល​ការ​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ (​១ធី. ៥:៨​) ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ចុះ​ចូល​ចំពោះ​ប្ដី​របស់​គាត់ ហើយ​បង្ហាញ​ការ​‹គោរព​យ៉ាង​ជ្រាល​ជ្រៅ›។ (​អេភ. ៥:២២, ៣៣; ១ពេ. ៣:១​-​៦​) ប្ដី​ប្រពន្ធ​ត្រូវ​ស្ម័គ្រ​ចិត្ត​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ (​អេភ. ៤:៣២​) ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ម្នាក់​ៗ ហើយ​បង្រៀន​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​ចោ. ៦:៦, ៧; អេភ. ៦:៤​) តើ​កូន​ៗ​ជួប​ការ​ពិបាក​ណា​ខ្លះ​នៅ​សាលា? តើ​ពួក​គេ​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​ក្រុម​គ្រួសារ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​និង​ស​ន្តិ​ភាព។

សូម​ទស្សនា​វីដេអូ​ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​គ្រួសារ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតមួយពីវីដេអូ‹ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យក្នុងក្រុមគ្រួសារ›។ ក្រោយមកពីកិច្ចប្រជុំ ប្ដីប្រពន្ធពិគ្រោះគ្នាអំពីបទគម្ពីរ។

    តើ​តាម​របៀប​ណា​ប្ដី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចិញ្ចឹម​និង​ស្រឡាញ់​ថ្នាក់​ថ្នម​ប្រពន្ធ​របស់​គាត់?

  • ឈុតមួយពីវីដេអូ‹ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យក្នុងក្រុមគ្រួសារ›។ ក្រោយមកពីកិច្ចប្រជុំ បងស្រីម្នាក់ស្ដាប់ប្ដីដែលមិនជឿដោយចិត្តអត់ធ្មត់ ហើយនិយាយលួងលោមគាត់។

    តើ​តាម​របៀប​ណា​ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្ដី​របស់​គាត់?

  • ឈុតមួយពីវីដេអូ‹ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យក្នុងក្រុមគ្រួសារ›។ ក្រុមគ្រួសារមួយកំពុងញ៉ាំជាមួយគ្នា ហើយនិយាយអំពីចំណុចដែលពួកគេចូលចិត្តពីកិច្ចប្រជុំ។

    តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដិត​ជាប់​ក្នុង​ចិត្ត​របស់​កូន?

ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដោយ​ប្រុង​ប្រយ័ត្ន

គ្រឿង​អេឡិចត្រូនិក​អាច​ស៊ី​ពេល​វេលា​ដែល​យើង​មាន​សម្រាប់​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ។ ឪពុក​ម្ដាយ​ប្រហែល​ជា​ត្រូវ​ដាក់​កម្រិត​ទៅ​លើ​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ខ្លួន​ឯង​និង​កូន​ៗ។ បន្ថែម​ទៅ​ទៀត ឪពុក​ម្ដាយ​ត្រូវ​សម្រេច​ថា​កូន​ៗ​របស់​ពួក​គេ​អាច​ប្រើ​ប្រព័ន្ធ​ទាក់​ទង​គ្នា​តាម​អ៊ីនធឺណិត​ឬ​យ៉ាង​ណា ហើយ​បើ​ឲ្យ​កូន​ៗ​ប្រើ តើ​កូន​ៗ​អាច​ទាក់​ទង​អ្នក​ណា​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក