របៀបរស់នៅជាគ្រិស្តសាសនិក
ចូរធ្វើការសម្រេចចិត្តដោយឈ្លាសវៃស្ដីអំពីការផឹកស្រា
គ្រិស្តសាសនិកទាំងអស់ត្រូវបង្ហាញការចេះទប់ចិត្តពេលផឹកស្រា។ (សុភ. ២៣:២០, ២៩-៣៥; ១កូ. ៦:៩, ១០) បើគ្រិស្តសាសនិកម្នាក់សម្រេចចិត្តថាគាត់នឹងផឹកស្រា គាត់ត្រូវផឹកដោយចេះប្រមាណ។ គាត់គួរព្យាយាមមិនពឹងលើស្រា ហើយជៀសវាងពីការធ្វើឲ្យអ្នកឯទៀតជំពប់ដួល។ (១កូ. ១០:២៣, ២៤; ១ធី. ៥:២៣) យើងប្រាកដជាមិនត្រូវបង្ខំនរណាម្នាក់ ជាពិសេសមនុស្សវ័យក្មេងឲ្យផឹកស្រានោះឡើយ។
សូមទស្សនាគំនូរជីវចលលើក្ដារខៀន គិតមុនផឹកស្រា រួចមកឆ្លើយសំណួរដូចតទៅនេះ៖
ហេតុអ្វីគ្រិស្តសាសនិកទាំងអស់ត្រូវស្ដាប់បង្គាប់ច្បាប់ដែលទាក់ទងនឹងការផឹកស្រា?—រ៉ូម ១៣:១-៤
ហេតុអ្វីយើងមិនគួរឲ្យអ្នកឯទៀតបង្ខិតបង្ខំយើងឲ្យផឹកស្រា?—រ៉ូម ៦:១៦
តើយើងអាចជៀសវាងពីអន្ទាក់ដែលមកពីការផឹកស្រាយ៉ាងដូចម្ដេច?