បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 កញ្ញា ទំ. ៥
  • ចូរបន្តបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្តបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់អ្នក
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្ហាញជំនឿ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • របៀបធ្វើការសម្រេចចិត្តល្អ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរធ្វើការសម្រេចចិត្ដដែលលើកកិត្ដិយសព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ពាក្យផ្ដើម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៤
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 កញ្ញា ទំ. ៥

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​បន្ត​បង្វឹក​បង្ហាត់​សមត្ថភាព​វែក​ញែក​របស់​អ្នក

កីឡាករ​ម្នាក់​ត្រូវ​បន្ត​ហ្វឹក​ហាត់​សាច់​ដុំ​របស់​គាត់ ដើម្បី​ឲ្យ​គាត់​នៅ​តែ​ជា​កីឡាករ​ដែល​មាន​ភាព​ប៉ិន​ប្រសប់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​បង្វឹក​បង្ហាត់ ហើយ​ថែ​ទាំ​សមត្ថ​ភាព​វែក​ញែក​របស់​យើង។ (​ហេ. ៥:១៤​) ទោះ​ជា​យើង​ប្រហែល​ជា​មាន​ទំនោរ​ចិត្ត​ចង់​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត​ក៏​ដោយ យើង​ត្រូវ​ប្រើ​សមត្ថភាព​រិះ​គិត​របស់​យើង ហើយ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ហេតុ​អ្វី? ដោយ​សារ​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង​រៀង​ខ្លួន។—រ៉ូម ១៤:១២

យើង​មិន​គួរ​សន្និដ្ឋាន​ថា​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ដោយ​សារ​តែ​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អស់​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈ្លាស​វៃ យើង​ត្រូវ​តែ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា បណ្ដាំ​របស់​លោក និង​អង្គការ​របស់​លោក។—យ៉ូស. ១:៧, ៨; សុភ. ៣:៥, ៦; ម៉ាថ. ២៤:៤៥

សូម​ទស្សនា​វីដេអូ​«​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​»​ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតខ្លីពីវីដេអូ«កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស»។ អេមម៉ានិងប្ដីរបស់គាត់កំពុងមើលលិខិតអញ្ជើញសម្រាប់ពិធីអាពាហ៍ពិពាហ៍។

    តើ​អេមម៉ា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី?

  • ឈុតខ្លីពីវីដេអូ«កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស»។ អេមីបង្ហាញអារម្មណ៍និងទស្សនៈរបស់គាត់អំពីពិធីអាពាហ៍ពិពាហ៍នោះ។

    ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​ឲ្យ​យោបល់​តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​ក្នុង​រឿង​ដែល​ទាក់​ទង​នឹង​សមត្ថភាព​វិនិច្ឆ័យ?

  • ឈុតខ្លីពីវីដេអូ«កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស»។ អេមម៉ាបានសុំយោបល់ពីបងហ្សាឡឹតនិងបងអាឡាន។

    តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​អ្វី​ដល់​អេមម៉ា?

  • ឈុតខ្លីពីវីដេអូ«កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស»។ អេមម៉ាកំពុងស្រាវជ្រាវព័ត៌មានក្នុង«បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម»តាមកុំព្យូទ័ររបស់គាត់។

    តើ​អេមម៉ា​បាន​ស្វែង​រក​ព័ត៌មាន​ដែល​អាច​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​នៅ​ឯ​ណា?

តើ​ខ្ញុំ​គួរ​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​?

  • គំនិត​ផ្ទាល់​ខ្លួន

  • ទស្សនៈ​របស់​អ្នក​ឯ​ទៀត

  • គោល​ការណ៍​ក្នុង​គម្ពីរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក