ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
ជួយសិស្សគម្ពីរឲ្យជៀសពីការសេពគប់អាក្រក់
ដើម្បីមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា សិស្សគម្ពីរត្រូវជ្រើសរើសការសេពគប់ល្អ។ (ចសព. ១៥:១, ៤) ការសេពគប់ល្អនឹងជួយពួកគេឲ្យធ្វើអ្វីដែលត្រឹមត្រូវ។—សុភ. ១៣:២០; lff មេរៀនទី៤៨
ពេលដែលអ្នកជួយសិស្សគម្ពីររបស់អ្នកឲ្យជៀសវាងពីការសេពគប់អាក្រក់ សូមព្យាយាមយល់អារម្មណ៍របស់ពួកគេ។ ពួកគេប្រហែលជាពិបាកក្នុងការឈប់ចំណាយពេលជាមួយមិត្តភក្តិក្នុងពិភពលោក។ ដូច្នេះ សូមបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេគ្រប់ពេល មិនគ្រាន់តែពេលដែលអ្នកសិក្សាគម្ពីរជាមួយនឹងពួកគេប៉ុណ្ណោះទេ។ អ្នកអាចផ្ញើសារ តេទូរស័ព្ទ ឬទៅលេងពួកគេ។ ពេលដែលសិស្សរបស់អ្នករីកចម្រើន អ្នកអាចអញ្ជើញពួកគេឲ្យចំណាយពេលសេពគប់ជាមួយនឹងរាស្ត្ររបស់ព្រះ។ ដោយធ្វើដូច្នេះ ពួកគេនឹងឃើញច្បាស់ថាអ្វីដែលពួកគេបានទទួលគឺច្រើនជាងអ្វីដែលពួកគេបានបាត់បង់ទៅទៀត។ (ម៉ាក. ១០:២៩, ៣០) អ្នកក៏នឹងមានអំណរខ្លាំងដែរពេលដែលអ្នកឃើញក្រុមគ្រួសាររបស់ព្រះយេហូវ៉ាកាន់តែធំទៅៗ។
សូមទស្សនាវីដេអូ ជួយសិស្សគម្ពីរឲ្យជៀសពីការសេពគប់អាក្រក់ រួចឆ្លើយសំណួរដូចតទៅនេះ៖
តើការសេពគប់អាក្រក់គឺជាអ្វី?—១កូ. ១៥:៣៣
តើហ្គិចគិតថាមានអ្វីកើតឡើងពេលគ្រិស្តសាសនិកជួបជុំគ្នា?
តើនីតាបានជួយហ្គិចឲ្យជំនួសការសេពគប់អាក្រក់ដោយការសេពគប់ល្អយ៉ាងដូចម្ដេច?