បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 មីនា ទំ. ៩
  • តើមិត្តភក្តិតាមអនឡាញរបស់អ្នកជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមិត្តភក្តិតាមអនឡាញរបស់អ្នកជាអ្នកណា?
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • ចូរជៀសចេញពីអន្ទាក់នៃការប្រើប្រាស់អ៊ីនធឺណិត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • គេហទំព័រផ្លូវការរបស់យើង: សូមប្រើដើម្បីសិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ
    ២០១២ កិច្ចបម្រើព្រះ
  • ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើការល្បីតាមអនឡាញសំខាន់យ៉ាងណា?
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 មីនា ទំ. ៩

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

តើ​មិត្ត​ភក្តិ​តាម​អន​ឡា​ញ​របស់​អ្នក​ជា​អ្នក​ណា?

មិត្ត​ភក្តិ​គឺ​ជា​«​មនុស្ស​ដែល​ស្រឡាញ់​រាប់​អាន​គ្នា​ដោយ​ជិត​ដិត​»។ ជា​ឧទាហរណ៍ យ៉ូណាថាន​និង​ដាវីឌ​មាន​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ក្រោយ​ដាវីឌ​បាន​សម្លាប់​កូលីយ៉ាត។ (​១​សាំ. ១៨:១​) បុរស​ទាំង​ពីរ​នាក់​នេះ​បាន​បង្ហាញ​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ចង់​ក្លាយ​ទៅ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។ ដូច្នេះ ចំណង​មិត្តភាព​រឹង​មាំ​មាន​មូលដ្ឋាន​ទៅ​លើ​ចំណេះ​ត្រឹម​ត្រូវ។ ដើម្បី​ស្គាល់​បុគ្គល​ម្នាក់​ឲ្យ​បាន​ច្បាស់ យើង​ត្រូវ​ការ​ពេល​វេលា​និង​ការ​ខំ​ប្រឹង​ព្យាយាម។ ប៉ុន្តែ តាម​បណ្ដាញ​គេហទំព័រ​ដើម្បី​ទាក់​ទង​គ្នា គឺ​ងាយ​ស្រួល​ឲ្យ​យើង​ធ្វើ​ជា​«​មិត្ត​»​របស់​អ្នក​ណា​ក៏​បាន។ តាម​អន​ឡា​ញ​មនុស្ស​អាច​គ្រប់​គ្រង​ទៅ​លើ​អ្វី​ដែល​គេ​និយាយ​និង​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ចំពោះ​ពួក​គេ ហេតុ​នេះ​ហើយ​គឺ​ងាយ​ស្រួល​ឲ្យ​ពួក​គេ​ធ្វើ​ពុត​ជា​មនុស្ស​ផ្សេង។ ដូច្នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើស​រើស​មិត្ត​ភក្ដិ​តាម​អន​ឡា​ញ។ សូម​កុំ​ខ្លាច​ថា​អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​មិន​សូវ​ស្គាល់​អន់​ចិត្ត​ដោយ​បដិសេធ​មិន​ព្រម​ធ្វើ​ជា​មិត្ត​របស់​ពួក​គេ​នោះ​ឡើយ។ ដោយ​សារ​តែ​អាច​មាន​គ្រោះ​ថ្នាក់​ទាំង​នេះ អ្នក​ខ្លះ​សម្រេច​ចិត្ត​មិន​ប្រើ​បណ្ដាញ​គេហទំព័រ​ដើម្បី​ទាក់​ទង​គ្នា​តែ​ម្ដង។ ប៉ុន្តែ បើ​អ្នក​សម្រេច​ចិត្ត​ប្រើ​វា តើ​អ្នក​គួរ​ចង​ចាំ​អ្វី​ខ្លះ?

សូម​ទស្សនា​វីដេអូ​ចូរ​ប្រើ​អ៊ីនធឺណិត​ដោយ​ឈ្លាស​វៃ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតមួយពីវីដេអូ«ចូរប្រើអ៊ីនធឺណិតដោយឈ្លាសវៃ»។ ប្អូនស្រីម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញរូបរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍។

    តើ​អ្នក​គួរ​ពិចារណា​អំពី​អ្វី​ខ្លះ​មុន​នឹង​បង្ហោះ​ពាក្យ​និង​រូប​ថត​ផ្សេង​ៗ​?

  • ឈុតមួយពីវីដេអូ«ចូរប្រើអ៊ីនធឺណិតដោយឈ្លាសវៃ»។ បុរសខូចពីរនាក់បង្ហាញប្អូនប្រុសម្នាក់អ្វីមួយនៅលើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា កាលដែលប្អូនប្រុសនោះបិទភ្នែករបស់គាត់។

    ហេតុ​អ្វី​អ្នក​គួរ​ជ្រើស​រើស​មិត្ត​ភក្តិ​តាម​អន​ឡា​ញ​ដោយ​ប្រុង​ប្រយ័ត្ន?

  • ឈុតមួយពីវីដេអូ«ចូរប្រើអ៊ីនធឺណិតដោយឈ្លាសវៃ»។ ប្អូនប្រុសម្នាក់ដាក់ក្បាលគេងលើកុំព្យូទ័ររបស់គាត់ ក្រោយពីគាត់បានប្រើវាពេញមួយយប់។

    ហេតុ​អ្វី​អ្នក​គួរ​ដាក់​កម្រិត​លើ​ពេល​វេលា​ដែល​អ្នក​ប្រើ​បណ្ដាញ​គេហទំព័រ​ដើម្បី​ទាក់​ទង​គ្នា?—អេភ. ៥:១៥, ១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក