បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 មីនា ទំ. ១៣
  • ទុក្ខលំបាកទាំងអស់មានទីបញ្ចប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទុក្ខលំបាកទាំងអស់មានទីបញ្ចប់
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាជួយយើងពេលមានទុក្ខលំបាក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ចូរបន្តអត់ធ្មត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • តើអ្នកសុខចិត្តរង់ចាំដោយអត់ធ្មត់ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូររង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 មីនា ទំ. ១៣
បណ្ដុំរូបភាព: ឈុតមួយពីវីដេអូ«សាមគ្គីភាពរាស្ត្ររបស់ព្រះយេហូវ៉ាក្នុងពិភពលោកដែលកំពុងបែកបាក់»។ ១. បងប្អូនស្បែកខ្មៅមួយក្រុមនៅសន្និបាត។ ២. អ្នកចាស់ទុំស្បែកសនិងស្បែកខ្មៅមួយក្រុមរួមទាំងប្រពន្ធរបស់ពួកគាត់ថតរូបជាមួយគ្នា។ ៣. បងស្រីពីរនាក់ដែលមានអាយុនិងសាសន៍ខុសគ្នាកំពុងផ្សព្វផ្សាយជាសាធារណៈជាមួយគ្នា។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ទុក្ខ​លំបាក​ទាំង​អស់​មាន​ទី​បញ្ចប់

ទុក្ខ​លំបាក​ផ្សេង​ៗ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ជា​ពិសេស​ពេល​ដែល​ទុក្ខ​លំបាក​នោះ​មើល​ទៅ​មាន​រយៈ​ពេល​យូរ។ ដាវីឌ​ដឹង​ថា​ទុក្ខ​លំបាក​ដែល​គាត់​ជួប​ដោយ​សារ​ស្ដេច​សុល​នឹង​មាន​ទី​បញ្ចប់ ហើយ​ដឹង​ថា​គាត់​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា។ (​១​សាំ. ១៦:១៣​) ជំនឿ​របស់​ដាវីឌ​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​គាត់។

ពេល​ជួប​ទុក្ខ​លំបាក យើង​អាច​ប្រើ​គំនិត​ឈ្លាស​វៃ ចំណេះ​ឬ​សមត្ថភាព​រិះ​គិត​របស់​យើង​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព។ (​១​សាំ. ២១:១២​-​១៤; សុភ. ១:៤​) ប៉ុន្តែ បញ្ហា​ខ្លះ​នៅ​តែ​មាន ទោះ​ជា​យើង​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ស្រប​តាម​គោល​ការណ៍​គម្ពីរ​ក៏​ដោយ។ ក្នុង​ករណី​បែប​នេះ យើង​ត្រូវ​តែ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា។ មិន​យូរ​ទៀត លោក​នឹង​បំបាត់​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​«​ជូត​អស់​ទាំង​ទឹក​ភ្នែក​»​ចេញ​ពី​ភ្នែក​របស់​យើង។ (​បប. ២១:៤​) មិន​ថា​យើង​លែង​មាន​ទុក្ខ​លំបាក​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​ដល់​យើង ឬ​ដោយ​សារ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ យើង​អាច​ប្រាកដ​ថា​ទុក្ខ​លំបាក​ទាំង​អស់​មាន​ទី​បញ្ចប់។ ការ​ដឹង​ដូច្នេះ​អាច​សម្រាល​ទុក្ខ​យើង។

សូម​ទស្សនា​វីដេអូ​សាមគ្គីភាព​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ពិភព​លោក​ដែល​កំពុង​បែក​បាក់ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សហរដ្ឋ​អាម៉េរិក​ខាង​ត្បូង​បាន​ជួប​ការ​ពិបាក​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​ពួក​គេ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​ស្រឡាញ់?

  • តើ​ពួក​គេ​បាន​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»​យ៉ាង​ដូច​ម្ដេច?—ភី. ១:១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក