បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb23 មករា ទំ. ៩
  • ព្រះយេហូវ៉ាជួយយើងពេលមានទុក្ខលំបាក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជួយយើងពេលមានទុក្ខលំបាក
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​មាន​ជីវិត​រស់​នៅ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • យើង​មិន​នៅ​តែ​ឯង​ទេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • របៀបរក្សាអំណរពេលមានទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
mwb23 មករា ទំ. ៩
ឪពុកម្ដាយនិងកូនតូចៗពីរនាក់កំពុងសេពគប់ជាមួយនឹងបងប្អូនក្នុងក្រុមជំនុំតាមប្រព័ន្ធអ៊ីនធឺណិត។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ព្រះ​យេហូវ៉ា​ជួយ​យើង​ពេល​មាន​ទុក្ខ​លំបាក

ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា​ទុក្ខ​លំបាក​របស់​យើង​គឺ​ពិបាក​ពេក​ឲ្យ​យើង​ស៊ូ​ទ្រាំ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​យើង​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា លោក​នឹង​បន្ត​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដ៏​ខ្លោច​ផ្សា​យ៉ាង​ណា​ក្ដី។ (​អេ. ៤៣:២, ៤​) តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក?

សេចក្ដី​អធិដ្ឋាន។ ពេល​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​កាន់​ព្រះ​យេហូវ៉ា លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សុខ​សាន្ត​និង​កម្លាំង​ចិត្ត​ដើម្បី​ស៊ូ​ទ្រាំ។—ភី. ៤:៦, ៧; ១ថែ. ៥:១៧

កិច្ច​ប្រជុំ។ ជាង​ពេល​មុន​ៗ​ទៅ​ទៀត យើង​ត្រូវ​ការ​ការ​ណែនាំ​ពី​គម្ពីរ​និង​ការ​សេព​គប់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នៅ​កិច្ច​ប្រជុំ។ (​ហេ. ១០:២៤, ២៥​) ពេល​យើង​រៀបចំ ចូល​រួម និង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ នោះ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ជំនួយ​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។—បប. ២:២៩

កិច្ច​បម្រើ​ផ្សាយ។ យើង​នឹង​ស្រួល​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​វិជ្ជមាន​ជាង បើ​យើង​ខំ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​ក៏​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ជា​មួយ​បង​ប្អូន​ដែល​ជា​អ្នក​រួម​កិច្ច​ការ​ជា​មួយ​យើង។—១កូ. ៣:៥​-​១០

សូម​ទស្សនា​វីដេអូ​ព្រះ​យេហូវ៉ា​នឹង​ទទួល​អ្នក​ទុក​ជា​កូន រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​អ្វី​បាន​ជួយ​ម៉ា​លូ​ឲ្យ​នៅ​ជិត​ព្រះ​យេហូវ៉ា​ពេល​ដែល​គាត់​ជួប​ទុក្ខ​លំបាក?

  • ដូច​ម៉ា​លូ តើ​តាម​របៀប​ណា​ពាក្យ​ពេចន៍​ដែល​បាន​ចែង​នៅ​ចម្រៀង​សរសើរ​ព្រះ ៣៤:១៨ អាច​ជួយ​សម្រាល​ទុក្ខ​យើង​ក្នុង​គ្រា​លំបាក?

  • តើ​តាម​របៀប​ណា​បទ​ពិសោធន៍​របស់​ម៉ា​លូ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក?—២កូ. ៤:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក